ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានប្រកាសថា លោក សម្រេចដាក់ពាក្យបណ្តឹង ទៅតុលាការ នៅ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដើម្បីឱ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលអតីតជាមេដឹកនាំ គណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី បកស្រាយចម្ងល់មហាជន និងបញ្ជាក់ឱ្យ បានច្បាស់ អំពីលុយបុណ្យសព លោកបណ្ឌិត កែម ឡី ដែលមហាជន ដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើននោះ គឺមានតែច្បាប់ទេ ដែលមានលទ្ធភាព បកស្រាយការពិតបានចំពោះ ទង្វើររបស់មនុស្ស។
លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ថា “ព្រះតេជគុណពូកែវិភាគគ្រប់ រឿង ប៉ុន្តែខ្ញុំករុណាពូកែរកការងារឱ្យតុលាការ ធ្វើ ជាលើកទី១ហើយ ដែលខ្ញុំព្រះករុណា ចេញ មុខស្វែងរកការពិត ចំពោះលុយបុណ្យសព លោកបណ្ឌិត កែម ឡី ពីព្រោះគុណម្ចាស់បាន គេចវេះ នូវសំណួរ នៃមហាជនគ្រប់ពេល ដូច្នេះ មានតែស្ថាប័នមានសមត្ថកិច្ចទេ ទើបអាច បញ្ចាក់រឿងពិត របស់ព្រះតេជគុណបាន មិន មែនស្ថាប័នវិទ្យុអាស៊ីសេរី ជាអ្នកកាត់ក្តីនោះ ទេ ព្រះតេជគុណកុំយល់ច្រឡំ។
ខ្ញុំករុណាបានលើកឡើងម្តងរួចមកហើយ ថា បើខ្ញុំករុណាធ្លាក់នរក ដោយសារការចង់ដឹង រឿងពិតពីព្រះតេជគុណនោះ ខ្ញុំករុណាស្ម័គ្រចិត្ត ធ្លាក់នរក ប៉ុន្តែព្រះតេជគុណ ក៏ធ្លាក់នរកផងដែរ។
រឿងមួយទៀត ខ្ញុំករុណាចង់ទូលព្រះតេជគុណថា ខ្ញុំករុណា ពេជ្រ ស្រស់ ធ្លាប់រារាំង លោកតាម៉ម សូណង់ដូ ម្តងរួចមកហើយ កុំឱ្យលោកតា ម៉ម សូណង់ដូ ប្តឹងព្រះតេជគុណ ជុំវិញបញ្ហាព្រះតេជគុណ ចោទលោកតា ម៉ម សូណង់ដូ គ្មានមូលដ្ឋាន នឹងគ្មានការពិត ប៉ុន្តែ ពេលនេះ គឺខ្ញុំករុណាជាដើមបណ្តឹងម្តងវិញ តើនឹងមានរឿងអ្វីកើតឡើង?”។
ការប្រកាសប្តឹងរបស់លោកពេជ្រ ស្រស់ បានធ្វើឡើង ក្រោយពេលគណបក្សយុវជន កម្ពុជា ដឹកនាំដោយរូបលោកផ្ទាល់ បញ្ចប់ យុទ្ធនាការ៣០ថ្ងៃ រៃអង្គាសប្រាក់សង់ចេតិ ជូនលោកបណ្ឌិតកែម ឡី ហើយបានប្រាក់៣ លាន២ម៉ឹនរៀល យកទៅប្រគល់ឱ្យក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី។ ស្របពេលដែលបាន ប្រគល់លុយនោះដែរ លោកពេជ្រ ស្រស់ ក៏បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំឱ្យក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡី ពីចារណា ក្នុងការស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា តុលាការ បើកការស៊ើបអង្កេតទៅលើប្រាក់ដែលប្រមូលបានរបស់គណៈកម្មការមុន ដែលមាន ព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ដើម្បីជាការផ្តល់យុត្តិធម៌ ដល់សពលោក បណ្ឌិតកែម ឡី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលបុណ្យ និងចូលរួមទ្រទ្រង់ពិធីបុណ្យ សពនាពេលកន្លងមកហើយ ជាពិសេស សម្រាប់ការផ្តល់យុត្តិធម៌ធំធេង ដល់ម្តាយចាស់ ជរា របស់លោកបណ្ឌិត កែម ឡី និងបងប្អូន របស់លោកបណ្ឌិតផងដែរ។
លោកពេជ្រ ស្រស់ ក៏បានបញ្ជាក់នៅពេល នោះថា ឆន្ទៈរបស់លោកនៅតែចង់ដឹងភាព ពិតមួយ កុំឱ្យមានមន្ទិលសង្ស័យ ហើយចង់ដឹង ឱ្យច្បាស់លាស់ទាំងអស់គ្នា ទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ ទាំងអ្នកចូលរួមបុណ្យ អ្នកដែល ស្រលាញ់លោកបណ្ឌិតកែម ឡី។ ដូច្នេះលោកនឹងពិចារណា ហើយនឹងពិភាក្សាផ្លូវច្បាប់សិន លោកមិនហ៊ានធ្វើអីឱ្យខុសពីផ្លូវច្បាប់ទេ។ ណាមួយទៀត លោកមើលជំហរព្រះអង្គប៊ុត ប៊ុនតិញ បើនៅតែបន្តវាយប្រហារ សកម្មភាព មនុស្សធម៌ របស់លោកបន្តទៀត ហើយបើ ព្រះអង្គមិន កែប្រែនូវឥរិយាបថហ្នឹងទេ ប្រហែល ជាលោកសម្រេចចិត្តខ្លួនឯង ក្នុងនាមជាអ្នក ស្រលាញ់លោកបណ្ឌិតកែម ឡី តស៊ូតាមផ្លូវ ច្បាប់ហើយ ដោយមិនអាចទុកឱ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅមានថេរដីកាអ្វីដែលខុសពីការ ពិតតាមសារព័ត៌មាននោះទេ។ ទីបំផុត លោក ពេជ្រ ស្រស់ ក៏សម្រេចដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅពេលនេះ។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧ ថា ការដែលលោក សម្រេចដាក់ពាក្យប្តឹង ព្រះតេជគុណប៊ុត ប៊ុនតិញ នេះ គ្រាន់តែចង់ដឹងច្បាស់ពីបច្ច័យចូលបុណ្យសព លោកបណ្ឌិត កែម ឡី ដែលបាត់ប៉ុណ្ណោះ មិនមាន ចេតនាចង់កេងចំណេញនយោបាយនោះទេ។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ ថា “បណ្តឹងរបស់យើង គ្រាន់តែឱ្យតុលាការ មានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរស៊ើបអង្កេត ព្រះអង្គប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ឱ្យបានច្បាស់លាស់ ថាតើលុយបុណ្យសព ពេល ដែលព្រះអង្គប៊ុត ប៊ុនតិញ ដែលយើងមើលថា លុយជាច្រើននោះវាបាត់ទៅណាអស់។ អ៊ីចឹងដើម្បី ជាតម្លាភាព រវាងអ្នកធ្វើបុណ្យ និងមហាជន ដើម្បីជម្រះមន្ទិលសង្ស័យហ្នឹង បានយើងមាន តែឱ្យតុលាការស៊ើបអង្កេតលើបញ្ហាហ្នឹង”។
លោកពេជ្រ ស្រស់ បានបន្តថា “ជាធម្មតា យើងមើលឃើញហើយថា បណ្តឹងរបស់ខ្ញុំ ប្តឹង លោកកឹម សុខា តាំងពីលោកកឹម សុខា មិន ទាន់ជាប់គុក រហូតជាប់គុក មិនទាន់ដឹងថា លទ្ធផលយ៉ាងម៉េចផង។ ឯបណ្តឹងទី២នេះ ទៀតសោត ក៏ខ្ញុំមិនដឹងថា តុលាការគេចាត់ការ ឬយ៉ាងណាទេ ប៉ុន្តែគ្រាន់តែថា យើងដាក់ពាក្យ ប្តឹងគឺមានចេតនា ដើម្បីវែកញែកការពិតឱ្យដឹង ច្បាស់។ ដូច្នេះការបញ្ជាក់របស់ខ្ញុំ គឺមានតែ មួយទេ កុំឱ្យសាធារណមតិយល់ច្រឡំថា បណ្តឹង នេះមានការកេងចំណេញនយោបាយ ឬក៏មាន អ្នកនៅពីក្រោយខ្នងអី ព្រោះថាការប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង មិនមែនជាគោលការណ៍នយោបាយរបស់គណ- បក្សយុវជនទេ គ្រាន់តែថា ក្នុងនាមខ្ញុំជាយុវជន គោរពស្រលាញ់លោកបណ្ឌិតកែម ឡី។ យើង ប្តឹងនេះ គ្រាន់តែឱ្យស៊ើបអង្កេតទេ យើងមិន មានចេតនាណាមួយ ដើម្បីបំភ័យ ឬចង់ឈ្នះ ចង់ចាញទៅទៅលើព្រះអង្គប៊ុត ប៊ុនតិញ ដែរ ប៉ុន្តែអ្វីដែលយើងឆ្លើយ តបតាមទីសាធារណៈ យកជាការអត់បាន។ អ៊ីចឹងតុលាការគេស៊ើបអង្កេត ឃើញយ៉ាងណា អាហ្នឹងឱ្យសមត្ថកិច្ច និងតុលាការ ជាអ្នកស៊ើបអង្កេតចុះ”។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់អាចទាក់សុំថេរដីកាបំភ្លឺឆ្លើយតប ពី ព្រះតេជគុណប៊ុត ប៊ុន តិញ ស្តាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានទេ កាលពីម្សិលមិញ៕