Saturday, September 21, 2024
Homeតារាខ្មែររឿង”មន្តស្នេហ៍លេខា” ដាក់បញ្ចាំងជាថ្មីរំលេចឈុតក្ដៅសាច់(មានវីដេអូ)

រឿង”មន្តស្នេហ៍លេខា” ដាក់បញ្ចាំងជាថ្មីរំលេចឈុតក្ដៅសាច់(មានវីដេអូ)

ខ្សែភាពយន្តភាគរឿង”មន្តស្នេហាលេខា”បានដាក់បញ្ចាំង នៅស្ថានីយទូទស្សន៍PNN ម្ដងរួចមកហើយប៉ុន្តែរឿងនេះត្រូវបានក្រុមផលិតកររបស់ផលិតកម្មមហាហង្សបានសម្រិតសម្រាំងកាត់ឈុតឆាកជាច្រើនជាពិសេសឈុតស្នេហារោលរាល ច្នៃជាភាពយន្តខ្នាតធំដាក់បញ្ចាំងនៅតាមរោងភាពយន្តនានាចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧តទៅខណៈដែលមានការរំពឹងថានឹងផ្ទុះការគាំទ្រជាថ្មី។

​​លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានថ្លែង នៅក្នុងពិធី​​បើកសម្ពោធ​​​​​​ដាក់បញ្ចាំង​​រឿង ​«មន្ត​ស្នេហ៍លេខា»កាលពីថ្ងៃទី១៣ កញ្ញា កន្លងទៅនេះថា រឿងនេះជារឿងដែលមានសាច់រឿងស្នេហា​​រោល​រាល ហើយ​​​​មានការសម្ដែងដោយ អ្នកនាង ភិន សុដាលីស ជាតួអង្គម្នាក់ផង។ លោក អ៊ិន សុភិន
និយាយថា​​​ក្នុងចំណោមភាពយន្តទាំងអស់​​ដែលលោក​​បាន​ផលិត​ លោកចាត់ទុក​ថា​ភាពយន្តរឿង​ ​​​«​​មន្ត​ស្នេហ៍​លេខា» ជារឿងទី១ដែលលោក​​​​មានឈុតឆាក​​​​ថើប​បឺត​មាត់រវាងតួអង្គ​​ប្រុសនិងស្រី​ យ៉ាង​​​​ផ្អែម​ល្ហែម​រ៉ូម៉ាទិក
និងមានឈុត​ឆាកលើ​​គ្រែ​​​យ៉ាងស្រើបស្រាល​​ផង ដែល​លោក​​​​ប្រកាសថា​ នេះគឺជាបរិបទមួយថ្មី ដែលលោកសម្រេចចិត្ត​​​ចេញ​​ថត​​ដោយ​​មិនខ្លាចនឹងការរិះគន់។

លោក អ៊ិន សុភិន ​បន្ថែមថា ​អ្នក​គាំទ្រ​​ភាពយន្ត​​​ខ្មែរល្មមដល់ពេល​​បើក​ចិត្ត​បើក​គំនិត​ទទួលយក​ការសម្ដែង​​ជាទម្រង់ស្នេហា​រោលរាលរបស់​​​​​តារាខ្មែរហើយ ដើម្បីអោយវិស័យ​ភាពយន្ត​ក្នុងស្រុក​មានការ​​​​​​​​​​​​ប្រែប្រួល ហើយអាច​​​ឈាន​​ចូល​​​លើឆាកអន្តរជាតិ​​ដែល​​​​អ្នកគាំទ្ររបស់គេ​យល់ថា ​ការ​សម្ដែងអោប​ថើប ​ដោះខោអាវ និងស្រាត​​ជាដើម​នៅ​ក្នុងផ្ទៃរឿង គឺជារឿង​ធម្មតា។

លោកថា​រឿងនេះ​ត្រូវ​​បាន​ដាក់បញ្ចាំងជាភាព​យន្ត​ភាគនៅលើកញ្ចក់ទូរទស្សន៍មួយរួច​ហើយ ប៉ុន្តែមិនបាន​​ដាក់បញ្ចូលឈុតឆាករោលរាល​​​ទាំងហ្នឹងទេ ដោយ​​​ឈុតឆាក​ទាំងនោះ​​ត្រូវ​​បាន​ផ្អឹប​ទុក​​សម្រាប់​​តែ​​ក្នុងភាពយន្ត​ខ្នាតធំ​ដែលមានរយៈពេល​​​​​​១​ម៉ោងកន្លះនេះ​ប៉ុណ្ណោះ​។

​​​​នៅក្នុងរឿងនេះ​គេឃើញ​​តួអង្គ​​សំខាន់​​៣នាក់ ដែលរួមមាន​ អ្នកនាង ​ភិន សុដាលីស ផង ​សម្ដែងឈុតរោលរាលយ៉ាងពេញទំហឹង ​​​​​តែលោកប្រកាសថានោះ​​ជាឈុត​​​ដែលមាន​លក្ខណៈសិល្បៈច្រើនជាង​​​បំផុស​អោយ​
​​ធ្វើតាម ដោយលោក​​​​បញ្ជាក់ថា ​​គឺគោលបំណង​សំខាន់​​គ្រាន់តែមិនចង់អោយភាពយន្តរបស់ខ្មែរនៅតែមាន​ភាពច្រំ​ដែលៗប៉ុណ្ណោះ។

លោក​ទទូចអោយ​​អ្នកគាំទ្រ​​​ដែលបានទស្សនាភាព​យន្តខ្នាតធំមួយនេះ កុំមានការ​រិះគន់ណាមួយ ហើយងាក​មក​​កោតសរសើរពីការប្រឹង​ប្រែងសម្ដែងរបស់តួអង្គ​នីមួយៗ​ទៅវិញ ​ដើម្បី​លើកទឹកចិត្តអោយខ្មែរកាន់តែមានភាពយន្តមួយល្អ ​​​ដែលអាច​ទៅរួច​ជាមួយ​ប្រទេសជិតខាង ​​​​​​​​​​និងដើម្បីកុំអោយ​​មានតែឈុតកំប្លែងនិង​​​ខ្មោចដដែលខ្លាំងពេក។

យ៉ាងណាមិញ លោកអះអាងថា​​នោះ​​​មិនទាន់​ដល់​ដំណាក់កាលសាហាវ​និងក្ដៅសាច់​ដូចជាភាពយន្ត​​បរទេស​នោះទេ គឺគ្រាន់តែ​​​​​ជាឈុតស្រើបស្រាល​​​មួយ​​កម្រិត​​​ដែល​​មានលក្ខណៈជា​​ខ្មែរ​​និងលក្ខណៈជាសិល្បៈ ​អោយសម​នឹង​​​ផ្នត់គំនិតរបស់អ្នក​​​​​​​​​​​​​មិនទាន់ទទួ​ល​វប្បធម៌​បរទេសពាក់ព័ន្ធ​នឹងចំណុចនេះប៉ុណ្ណោះ។

យ៉ាងណាមិញ លោកថា​​សម្រាប់ភាពយន្ត​រឿង​​​ «មន្ត​ស្នេហ៍លេខា» ដែល​មានឈុតឆាករបៀប​នេះ​​​ច្រើន គឺមិនមាន​​​បង្ហាញ​​​​​សកម្មភាព​រោល​​រាល​​​​​​​​ហួសហេតុ ដែលនាំទៅដល់នូវការ​រិះគន់​នោះទេ។ ​

លោកស្នើអោយ​អ្នកទស្សនា​បើកចិត្តអោយកាន់តែទូលាយ ដោយលោកប្រកាសថា​​​បណ្ដាភាពយន្ត​​ក្រៅប្រទេស
កម្រអត់ណាស់សម្រាប់ឈុតឆាក​​ដែលត្រូវដាក់បញ្ចូល​មួយបង់ ឬ២ប្លង់ ហើយអាចទាញចំណូល​​យ៉ាង​​ក្រាស​ពីដាក់បញ្ចាំង​ម្ដង។

លោកនៅតែអះអាងថា​អ្វីដែលតួអង្គ​ក្នុងរឿង ព្រមទាំងកូនស្រីរបស់់លោកបានសម្ដែងគឺ ជា​ទម្រង់សិល្បៈ ដោយលោក​បញ្ជាក់ថានោះមិនមែនជា​​ឈុតឆាក​ហួសហេតុ​​នោះទេ។ លោកថា​​​បើគ្រាន់តែ​ហ៊ាន​សម្ដែង​​​​អោបថើប ​​​បឺតមាត់ និងឈុត​លើគ្រែជាដើម ហើយក៏ខ្លាចមានការរិះគន់ ​ដូច្នេះ​ទៅ​​ថ្ងៃអនាគត​ភាពយន្តខ្មែរនឹងអត់មាន​​​​​ភាពយន្តមួយណា​ដែលខុស​ទម្រង់ពីកំប្លែង និង​​ខ្មោចទេ ហើយ​សូមកុំបន្តរិះគន់​ថា​ផលិតករខ្មែរ និង​តារាខ្មែរអត់មានគំនិត​ថ្មី។

លោកទទូចអោយ​មានអ្នកទស្សនាទៅទស្សនា​ភាពយន្ត​នេះអោយច្រើន ដើម្បី​ចង់ដឹងថា​​​​​ឈុតឆាក​ស្នេហា​រោលរាលដែលបានស្ដែងឡើងទទួល​យក​​បាន​​​​ឬក៏មិនបានខណៈដែលរឿងនេះមិនអនុញ្ញាតិឲ្យក្មេងៗក្រោមអាយុ១៥ឆ្នាំ ចូលទស្សនានោះទេ៕

https://youtu.be/llVDkNb1xZ8

 

RELATED ARTICLES