Saturday, September 21, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ ទិញបន្តោងខ្សែកតម្លៃរាប់ពាន់ដុល្លារ ជូនអ្នកម្តាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឆន សុវណ្ណរាជ ទិញបន្តោងខ្សែកតម្លៃរាប់ពាន់ដុល្លារ ជូនអ្នកម្តាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

តារាចម្រៀងឆន សុវណ្ណរាជ ដែលក្លាយជាតួឯកប្រុសលេចធ្លោក្នុងរឿង “សិសិររដូវក្នុងបេះដូង” ជាមួយតួឯកស្រី សុគន្ធ និសា ដែលរឿងនេះបានទិញសិទ្ធពីប្រទេសកូរ៉េ និងដឹកនាំសម្តែងដោយលោកខាំ ភូរិ បានបង្ហាញខ្លួនកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ក្នុងពិធីសម្ពោធរឿង មានការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋដែលបានទៅដើរកម្សាន្តនៅផ្សារទំនើបអុីអន។

នៅក្នុងពិធីសម្ពោធរឿង “សិសិររដូវក្នុងបេះដូង” លោកឆន សុវណ្ណរាជ បានឱបកញ្ញាសុគន្ធ និសា ធ្វើឲ្យក្រុមអ្នកគាំទ្រហ៊ោកញ្ជ្រៀវជាខ្លាំង។

ចំណែកនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដែលជិតដល់រដូវបុណ្យភ្ជុំ លោកឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរជាខ្លាំង ដោយលោកបានទិញគ្រឿងអលង្ការបន្តោងខ្សែកពេជ្រ មានតម្លៃរាប់ពាន់ដុល្លារ ជូនអ្នកម្តាយរបស់លោក ដែលធ្វើឲ្យអ្នកម្តាយរបស់លោកញញឹមបិទមាត់មិនជិតសោះឡើយ។

ឆន សុវណ្ណរាជ បានសរសេនៅលើទំព័រហ្វេសប៊ុកថា “ធ្វើបុណ្យទាន់ខែភ្លឺ ទឹកចិត្តរបស់កូនតិចតួចចំពោះម៉ាក់សំរាប់បុណ្យភ្ជុំបិណ្ឌ ទាន់លោកទទួលបានឃើញបាននឹងប្រើបានអ្វីដែលចង់បានគឺគ្រាន់តែចង់ឃើញស្នាមញញឹមរបស់លោកតែប៉ុណ្ណេះ មិនមែនចង់អួតរឺបង្ហាញរឿងមាសគាត់ពាក់ហុឺហាអីទេ កូនមានដល់ទៅ៨នាក់ ម្នាក់ៗសុទ្ធតែមានទឹកចិត្តទិញមាសជូនគាត់ក្នុងថ្ងៃបុណ្យភ្ជុំ ទើបគាត់ពាក់របស់កូនៗទើបទិញ មើលហើយឃើញច្រើនបែបនេះ សូមមេត្តាកុំយល់ច្រលំ ពាក្យចាស់លោកថាគិតហើយសឹមគូ ខុសមកពីខ្ញុំដែរដែលមិនបានរៀបរាប់ សូមអរគុណបាទ!!!”។

លោកក៏បានសរសេរបន្ថែមថា “កុំភ្លេចព្រះរស់ណា ក្នុងរដូវបុណ្យទាន គ្រាន៎តែចង់ចែករំលែក អរគុណសំរាប់ក្តីស្រលាញ់បាទ!”៕

RELATED ARTICLES