ជាការភ្ញាក់ផ្អើលមិនតិចទេ ពេលមានចរន្តព័ត៌មានថា តារាឯកប្រុស ដេនឃុន ង៉ាមនេត្រ ក្នុងរឿង “ផ្កាយវង្វេងមេឃ” កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងស្រី ក្រែនដ៍ កនផាត់សន។ លើសពីនេះ ភាគីស្រីក៏សារភាពថា នាងកំពុងទាក់ទងជាមួយ ដេនឃុន ដែរ។ ពេលនេះដល់វេនលោក ដេនឃុន ចេញមកលាតត្រដាងរឿងរ៉ាវបេះដូងវិញម្តងហើយ ។
ពេលនេះលោក ដេនឃុន ង៉ាមនេត្រ បានក្លាយជាមនុស្ស មមាញឹកទៅហើយ ព្រោះក្រៅពីការងារ លោកក៏មមាញឹកក្នុងការសិក្សា ដែលលោកប្រាប់ថា “ពេលនេះខ្ញុំរៀនពីរយ៉ាង គឺរៀននៅមហាវិទ្យាល័យ រៀនសម្តែងព្រមទាំងរៀននិយាយ”។
+បើលោករវល់ម៉្លឹង តើបែងចែកពេលវេលាសម្រាប់រឿងបេះដូងដូចម្តេចទៅ?
-“ឱ! ខ្ញុំនៅលីវដូចដើមបាន”
+ចុះទំនាក់ទំនងស្នេហាជាមួយ ក្រែនដ៍ នោះ?
-“អ្ហូ! នាងគួរឱ្យស្រលាញ់ ជាមនុស្សដ៏ល្អបំផុតម្នាក់។ យើងក៏ចរចាគ្នាជាហូរហែទៅ។ យើងស្គាល់គ្នា២ខែមកហើយ”។
+មានឱកាសបានជួបគ្នាញឹកញាប់ទេ?
-“ជួបគ្នាខ្លះដែរ ភាគច្រើនគឺ សួរសុខទុក្ខគ្នាតាម Line”។
+ក្រែនដ៍ ផ្តល់កិច្ចសម្ភាសន៍ថា មានទំនាក់ទំនង មានការណាត់ជួបជាមួយលោក?
-“ក៏មានខ្លះដែរបាទ!”។
+អាចហៅថា ជាការមើលចិត្តថ្លើមគ្នាទេ?
-“គួរហៅថា ជាការស្វែងយល់គ្នាវិញ។ យើងជាបងប្អូនជិតស្និទ្ធគ្នា ការនិយាយចុះសម្រុងគ្នា។ នាងចូលចិត្តច្រៀង ឯខ្ញុំក៏ចូលចិត្តច្រៀងដូចគ្នា”។
+មានសម្លឹងមើលទៅកាន់អនាគតរួមគ្នាទេ?
-រឿងនេះវាអាចទៅរួចគ្រប់រូបភាពគ្មានអ្វីខ្មាសទេ។ យើងបើកឱកាសឱ្យខ្លួនឯង ឯនាងក៏បើកឱកាសឱ្យខ្លួននាងដែរ”។
+មានន័យថា ម្នាក់ៗក៏សម្លឹងរកមើលអ្នកផ្សេងៗដែរ?
-“ខ្ញុំគ្មានពេលសម្លឹងមើលអ្នកណាទេ។ ពេលនេះក៏ធ្វើការ។ ខ្ញុំប្រាកដប្រជាចំពោះការងារណាស់។ បើសួរថា ខ្ញុំចូលចិត្តបែបណា ក៏ចូលចិត្តអ្នកដែលមានលក្ខណៈចាស់ទុំជាងខ្ញុំ។ ខ្ញុំមិនមានអារម្មណ៍បែបស្នេហាយុវវ័យទេ។ ពេលនេះខ្ញុំផ្តោតខ្លាំងលើរឿងការងារ និងការរៀនសូត្រ។ ឯរឿងស្នេហា គឺបណ្តោយទៅតាមធម្មជាតិចុះ”។
ដេនឃុន ង៉ាមនេត្រ ត្រូវបានគេបរិយាយថា ជាបុរសសិចស៊ី មានសាច់ដុំធំកង់ៗជាមន្តស្នេហ៍ទាក់ទាញនារីភេទ។ តែសម្រាប់ការសម្តែងនៅក្នុងរឿង“ផ្កាយវង្វេងមេឃ” បែរជាទទួលបានការរិះគន់ថា សម្តែងរឹង និយាយរឹងៗ ខុសពីតួឯកស្រីដែលទើបតែសម្តែងជាលើកដំបូង តែបែរជាធ្វើបានល្អជាង។
លោក ដេនឃុន ទទួលស្គាល់ពីបញ្ហានេះ ហើយប្រាប់ថា កំពុងតែកែខៃវាហើយដោយលោកទៅរៀនសម្តែង និងរៀននិយាយ។ លោកសង្ឃឹមថា នឹងមានការអភិវឌ្ឍទៅរកផ្លូវល្អ៕