ភ្នំពេញ ៖ ក្រុមឈុតធំគោព្រៃកម្ពុជា ត្រូវប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីដកស្រង់បច្ចេកទេស ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៦និង៣០នាទីល្ងាច នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នេះ មុនទទួលធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះពានរង្វាន់ បឋមប្រចាំតំបន់អាស៊ាន AFF Suzuik Cup 2016 ដែលនឹងធ្វើឡើងនៅខែតុលាខាងមុខ។
បន្ទាប់ពីខែនេះទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏មានដំណឹងថា នឹងប្រកួតមិត្តភាពអន្តរជាតិលើកទី១ ធ្វើនៅហុងកុង នាចុងខែសីហា ហើយក្រុមកម្ពុជា ត្រូវត្រឡប់មកទទួលក្រុមហុងកុង វិញនៅចន្លោះខែកញ្ញា ឬតុលាក្នុងរាជធានីភ្នំពេញ សម្រាប់មិត្តភាពអន្តរជាតិលើកទី២។ មុនប្រកួតជាផ្លូវការមកដល់នៃវគ្គជម្រុះពានរង្វាន់ បឋមប្រចាំតំបន់អាស៊ាន AFF Suzuik Cup 2016 នេះ។
ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ