Wednesday, January 22, 2025
Homeតារាខ្មែរពេជ្រ សោភា នាំក្រុមរាំ៦នាក់ ទៅច្រៀងរាំនៅប្រទេសកូរ៉េ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ពេជ្រ សោភា នាំក្រុមរាំ៦នាក់ ទៅច្រៀងរាំនៅប្រទេសកូរ៉េ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ពេជ្រ សោភា នៅតែមានទីផ្សារល្អ នៅចុងឆ្នាំ២០១៧នេះ ដោយនៅរក្សាការបង្ហាញខ្លួនតាមឆាកតន្ត្រីធំៗដដែល ហើយនៅអំឡុងខែតុលា ឆ្នាំ២០១៧នោះ សោភា នឹងចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង ដោយរួមដំណើរជាមួយកញ្ញាសុខ ពិសី និងនាយចឺម ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ពេជ្រ សោភា វាចាទៀតថា “ខ្ញុំនឹងយកក្រុមរាំរបស់ខ្ញុំទៅកូរ៉េ ៦នាក់ ហើយយើងបានត្រៀមបទចម្រៀងអស់ហើយ សម្រាប់ព្រឹត្តិការណ៍នោះ។ ចំណែកនៅខែធ្នូ ចុងឆ្នាំ២០១៧ នេះដែរ ខ្ញុំក៏អាចចេញទៅច្រៀងសម្តែងនៅប្រទេសជប៉ុន ផងដែរ តែមិនទាន់ច្បាស់១០០%ទេ គឺនៅចរចាគ្នានៅឡើយ តែបើព្រមព្រៀងគ្នា ខ្ញុំអាចចេញទៅ៤ទៅ៥ថ្ងៃដែរ”។

សោភា និយាយថា នៅពេលនេះ បទចម្រៀងនាងបានធ្វើសម្រាប់ការច្រៀង Concert នៅរដូវក្តៅខាងមុខនេះហើយ ដោយឡែកសម្រាប់បុណ្យអុំទូកនេះ នាងមានបទចម្រៀងថ្មីៗមួយចំនួនផងដែរ តែបទដែលនឹងធ្វើឱ្យបងប្អូនបានរាំកម្សាន្តលេងនោះ គឺបទ “បទអីក៏បាន”។

តារាហង្សមាស រូបនេះហាក់សប្បាយចិត្តខ្លាំងដែរ គឺនៅពេលដែលនាងមានក្រុមហ៊ុនធំៗជាច្រើន បានកក់នាងអស់ហើយ សម្រាប់ការច្រៀងនៅថ្ងៃបុណ្យអុំទូកឆ្នាំនេះ តែសោភា មិនហ៊ានទទួលស្គាល់ថា នាងជាអ្នកចម្រៀងស្រីជួរមុខគេឡើយ ដោយនាងបែរជា និយាយបែបដាក់ខ្លួនថា រាប់ពី១ដល់៣ ទើបដល់ឈ្មោះនាងទៅវិញ។

RELATED ARTICLES