Tuesday, September 17, 2024
Homeតារាខ្មែរសារ៉ាក់ ចេញបទហ្ស៊ីន«ស្អប់អតីត»បុកចំបេះដូងអ្នកធ្លាប់ត្រូវគេក្បត់ស្នេហា

សារ៉ាក់ ចេញបទហ្ស៊ីន«ស្អប់អតីត»បុកចំបេះដូងអ្នកធ្លាប់ត្រូវគេក្បត់ស្នេហា

បន្ទាប់ពីទទួលបានការគាំទ្រតាមរយៈបទ«អាជីពអ្នកចាក់កន្ទុយលេខ»នៅលើបណ្ដាញYoutube យ៉ាងផុសផុលថ្មីៗនេះ ក្រោយពីបានចាកចេញពីផលិតកម្ម Galaxy លោក សារ៉ាក់ ស្រាប់តែចេញបទហ្ស៊ីន(Original song)ថ្មីមួយទៀតមានចំណងជើងថា«ស្អប់អតីត»ដែលទើបតែចេញក្ដៅៗ បុកចំបេះដូងអ្នកដែលធ្លាប់ត្រូវគេក្បត់រឿងស្នេហាខណៈដែលមានការលើកសរសើរថា មួយបទនេះទាក់ទាញមិនចាញ់បទល្បីៗមួយចំនួន។

តារាចម្រៀងដែលបានផ្សងព្រេងមកពីខេត្តព្រៃវែងរូបនេះ បានថ្លែងឲ្យដឹងថាលោកពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបានផលិតបទចម្រៀងនិពន្ធថ្មី ហើយទទួលបានការគាំទ្រជាបន្តបន្ទាប់នាពេលចុងក្រោយនេះ។លោកថាបើទោះជាបទ«ស្អប់អតីត»ត្រូវបានមជ្ឈដ្ឋានអ្នកស្ដាប់ហើយសរសើរថា មានអត្ថន័យជ្រាលជ្រៅ និងមានសាច់ភ្លេងគួរអោយចង់ស្ដាប់ភាគច្រើន ក៏លោកនៅតែមិនទាន់ហ៊ានរំពឹងច្រើននោះទេ ដោយលោកបញ្ជាក់ទុកអោយមហាជនជាអ្នកវិនិច្ឆ័យជាជាង។ លោកប្រកាសថានឹងត្រៀមចេញ MV បទនេះអោយបានឆាប់ៗដើម្បីអោយគាំទ្រដែលបានចាប់អារម្មណ៍ជាមួយបទ«ស្អប់អតីត»របស់លោកបានឃើញពីការប្រឹងប្រែងបន្ថែមទៀតរបស់លោកនៅក្នុងវិស័យចម្រៀង។

លោកសារ៉ាក់ បញ្ជាក់ថា មួយបទនេះត្រូវចិត្តលោកច្រើន ហើយលោកនឹងបន្តប្រឹងប្រែងផលិតបទនិពន្ធថ្មីដែលមានគុណភាព និងមិនកែច្នៃសាច់ភ្លេងដើមពីគេ ដើម្បីអោយកេរ្តិ៍ឈ្មោះរបស់លោកកាន់តែមានការទទួលស្គាល់នោះផងដែរ។ លោកគ្រោងនឹងចេញបទOriginal Song ជាច្រើនទៀត ដើម្បីបំបុកអារម្មណ៍មហាជនក្នុងពេលដ៏ខ្លី។ លោកអះអាងថា បទចម្រៀងមួយបទក៏ត្រូវតែសម្រាំងអោយល្អជាមុនផងដែរ ដើម្បីកុំអោយខាតកម្លាំងហើយមិនទទួលបានការគាំទ្រ។ ជាមួយគ្នានោះក៏ប្រកាសជំហរមិនទាន់ចូលជ្រកនៅក្នុងផលិតកម្មណាមួយបន្ទាប់ពីបានដាច់ស្រេចជាមួយផលិតកម្មចាស់ដូចគ្នា ដោយលោកប្រកាសថាចង់ពង្រឹងការផលិតបទផ្ទាល់ខ្លួនអោយមានការទទួលស្គាល់ច្រើនបន្តិចសិនចាំចាប់ផ្ដើមគិតគូររឿងកុងត្រាចូលផលិតកម្មណាមួយជាថ្មី។

បទ”ស្អប់អតីត”កំពុងតែមានការចែករំលែកនៅលើបណ្ដាញសង្គមគួរឲ្យចាប់អារម្មណ៍ហើយក៏ មានការលើកឡើងថា បទនេះនឹងទាញបានការគាំទ្រខ្លាំងផងដែរខណៈដែលលោកសារ៉ាក់ ប្រកាសពីគោលជំហរផលិតMV បទនេះឲ្យបានល្អបំផុតដើម្បីតម្រូវចិត្តអ្នកគាំទ្រ៕

??បទ ស្អប់អតីត ???ច្រៀងដោយ សារ៉ាក់?និពន្ធដោយ សារ៉ាក់និពន្ធបទភ្លេងថ្មី Jav Sakihttps://youtu.be/9Offg8a1jo4

Posted by Sarak សារ៉ាក់ on Tuesday, 26 September 2017

 

RELATED ARTICLES