Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិសបង់ក្លាដែស បាញ់សម្លាប់ ពួកសកម្មប្រយុទ្ធ៩នាក់ កណ្តាលរដ្ឋធានី

ប៉ូលិសបង់ក្លាដែស បាញ់សម្លាប់ ពួកសកម្មប្រយុទ្ធ៩នាក់ កណ្តាលរដ្ឋធានី

បង់ក្លាដែស៖ ប៉ូលិសនិយាយ ថាពួកគេ បានសម្លាប់ជនសង្ស័យ ដែលជា ក្រុមសកម្មប្រយុទ្ធ រដ្ឋអុីស្លាម ចំនួន៩នាក់ ក្នុងការឆ្មក់ចូលអគារ មួយកណ្តាល រដ្ឋធានី ដាកា របស់ប្រទេសបង់ក្លាដែស។

ជាងនេះទៅ ទៀតក្រុមរបស់ខ្លួន បានឆ្មក់ចូលទៅកាន់ ទីតាំងនោះ កាលពីព្រឹកថ្ងៃអង្គារ ក្នុងតំបន់ Kalyanpur ក្នុងទីក្រុងដាកា។

វាគឺជារឿង ចុងក្រោយមួយ នៃឧប្បត្តិហេតុ ដែលពាក់ព័ន្ធនិង ករណីនេះក្នុង ប្រទេសបង់ក្លាដែស។ កាលពីដើមខែកក្កដា នេះ មានមនុស្ស២០នាក់ រួមមានជនជាតិ អុីតាលី និងជប៉ុន ត្រូវបានសម្លាប់ នៅពេលខ្មាន់ កាំភ្លើងបានវាយប្រហារ នៅភោជនីយដ្ឋាន មួយនៅកណ្តាល ក្រុងដាកា។

ប៉ូលិសក្រុងលើក ឡើងថាជនសង្ស័យដែលជា ពួកសកម្មប្រយុទ្ធរដ្ឋអុីស្លាមនោះ ត្រូវបានបាញ់ សម្លាប់ នៅពេលដែលប៉ូលិសបានឆ្មក់ចូល ទៅកាន់អគារ ជាន់ទី៥ ដែលជា កន្លែងលាក់ខ្លួន របស់ពួកគេ។

មន្ត្រីប៉ូលិស រដ្ឋធានីលោក Sheikh Muhammad Maruf Hasan បានថ្លែងថាមាន ជនសង្ស័យ ដែលជាបុរសមួយចំនួនទៀត ត្រូវបានចាប់ខ្លួន និងត្រូវបានបញ្ជូន ទៅព្យាបាលរបួស នៅមន្ទីរពេទ្យផងដែរ។ ទោះជាយ៉ាងណា ក្នុងហេតុការណ៍ នេះពុំមានការអះអាងភ្លាមៗ ថាអ្នកទាំងនោះជាប់ សង្ស័យជាសមាជិក របស់ក្រុមណានោះឡើយ។

 

 

 

RELATED ARTICLES