Tuesday, September 17, 2024
Homeតារាខ្មែរណា សាឌី និងក្រុម Miss Grand Cambodia 2017 ៣រូប លេចមុខក្នុងកម្មវិធីសប្បុរសធម៌ នៅអង្គការលើកស្ទួយប្រជាពលរដ្ឋ

ណា សាឌី និងក្រុម Miss Grand Cambodia 2017 ៣រូប លេចមុខក្នុងកម្មវិធីសប្បុរសធម៌ នៅអង្គការលើកស្ទួយប្រជាពលរដ្ឋ

ពិធីការិនីតូចច្រឡឺងគួរឲ្យក្នាញ់របស់ទូរទស្សន៍បាយ័ន ណា សាឌី បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ដែលជាការៀបចំដោយក្រុមហ៊ុន Lion Corporation រួមជាមួយក្រុមហ៊ុន TSNR Distribution Co.Ltd ដែលជាក្រុមហ៊ុនចែកចាយផលិយផល Kodomo និងជាការបង្ហាញជូនយុវកុមារ៩រូប ពីកម្មវិធី “Kodomo Junior Singing Contest Season9” ដើម្បីចែកចាយភាពរីករាយជូនប្អូនៗនៅអង្គការលើកស្ទួយប្រជាពលរដ្ឋ ដែលមានទីតាំងនៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្មវិធីសប្បុរសធម៌ដែលធ្វើកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះ ក្រោមប្រធានបទ ”3L Charity (Life, love , laugh) #2 By Kodomo“ នៅអង្គការលើកស្ទួយប្រជាពលរដ្ឋ (PLO) ដែលជាអង្គការក្រៅរដ្ឋាភិបាល ផ្ដល់ការសិក្សាអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ក្មេងស្រីកុមារកំព្រា និងកុមារដែលរស់នៅតាមដងផ្លូវនៃប្រទេសកម្ពុជា។

ក្រៅពីមានស្រីស្អាតសាច់សខ្ចី ណា សាឌី នោះ កម្មវិធីសប្បុរសធម៌ 3L ក៏មានការចូលរួមពី Miss Grand Cambodia 2017 ដោយមានស្រីស្រស់៣រូបដែរ ដូចជា កញ្ញាខ្លឹម ស្រីគា, កញ្ញាញាត សុភា និងកញ្ញាមុន្នី ម៉ូនីតា ដែលពួកគេបានបង្ហាញពីបំណងក្នុងការនាំមកនូវគុណភាព ប្រសើរនៃជីវិតជូនទៅសង្គម ផ្ដល់នូវសេចក្ដីស្រលាញ់ជូនគ្នាទៅវិញទៅមក ពីព្រោះសេចក្ដីស្រលាញ់ស្ថិតនៅជុំវិញយើងទាំងអស់គ្នា ហើយនាំមកនូវភាពសប្បាយរីករាយជូនយើងទាំងអស់គ្នា។ដោយឡែកក្រុមហ៊ុន Kodomo បានធ្វើការបរិច្ចាគថវិកាជូនទៅដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ (PLO) ហើយថវិកាដែលបរិច្ចាគត្រូវបានរាប់ពីការលក់ផលិតផល kodomo នៅផ្សារទំនើប Lucky និងផ្សារទំនើប Giant ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

កញ្ញាណា សាឌី ​ហៅក្រៅ ”ក្វាន់” ជាអតីត Freshie Girl ឆ្នាំ២០១៥ មានអាយុ២១ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ទម្ងន់៥០គ.ក្រ ​​ជាពិធីការិនីរបស់ទូរទស្សន៍បាយ័ន ក្នុងកម្មវិធី ”ភាពយន្ដរាត្រី” និងកម្មវិធី ”ពិភពរីរាយ”។ សាឌី ពេលនេះជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យបញ្ញាសាស្រ្ដ ផ្នែក Business English និងរៀនជាភាសាអង់គ្លេសនៅសាលា ACE ផងដែរ។

ណា សាឌី ប្រាប់ថា នាងនឹងទៅចូលរួមកម្មវិធីសប្បុរសធម៌ 3L ជាបន្ដទៀត នៅពេលដែលមានការរៀបចំពីក្រុមហ៊ុន BKA និងឧបត្ថម្ភដោយ Kodomo នោះ។ តែសាឌី ថា កន្លងមកនាងមិនសូវបានចូលរួមកម្មវិធីសប្បុរសធម៌ផ្សេងៗទៀត ដោយសារតែនាងរវល់ច្រើនជាមួយការងារសិល្បៈ និងការសិក្សា។ ចំណែកក្រុមស្រីស្អាត Miss Grand Cambodia ២០១៧ ទាំង៣រូបនោះ ក៏មានការតាំងចិត្តដូចសាឌី ដែរថា ពួកគេពេញចិត្តចូលរួមកម្មវិធីសប្បុរសធម៌ 3L ហើយនឹងបន្ដយុទ្ធនាការនេះតទៅទៀត ដើម្បីជួយប្អូនៗកុមារនៅតាមអង្គការផ្សេងៗទៀត។

ណា សាឌី ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានប្រុសចោមស្នេហ៍ច្រើន តែកន្លងមកតារារូបនេះបានព្យាយាមលាក់គូស្នេហ៍ជិតដែលមិនហ៊ានបណ្ដើរឲ្យគេស្គាល់ឡើយ ហើយថែមទាំងថាអត់ទាន់មានម្ចាស់ចិត្តទៀតផង ស្របពេលដែលមានការលើកឡើងថា ស្រីស្អាតដូចរូបនេះប្រាកដជាប្រុសអ្នកមានៗមិនតិចឡើយគេងស្រម៉ៃចង់ថ្នាក់ថ្នមមិនតិចនាក់ឡើយ៕

RELATED ARTICLES