Tuesday, April 23, 2024
Homeព័ត៌មានជាតិហាមក្មេងប្រុសរត់លេងក្បែរកន្លែងលើកអីវ៉ាន់ ក្មេងប្រុសមិនស្តាប់ យកពិលអគ្គិសនីជ្រលឆក់ ជីតាក្មេងប្រុសប្តឹងសមត្ថកិច្ច

ហាមក្មេងប្រុសរត់លេងក្បែរកន្លែងលើកអីវ៉ាន់ ក្មេងប្រុសមិនស្តាប់ យកពិលអគ្គិសនីជ្រលឆក់ ជីតាក្មេងប្រុសប្តឹងសមត្ថកិច្ច

ភ្នំពេញ : បុរសម្នាក់ជាកម្មករលីសែង ត្រូវសមត្ថកិច្ចឃាត់យកមកធ្វើការអប់រំ ដោយបានយកដំបងឆកជ្រលលើក្មេងប្រុសអាយុ៨ឆ្នាំ ហើយត្រូវជីតាប្ដឹងសមត្ថកិច្ច កាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤៩ ផ្លូវ៣០៤ ស្ថិតនៅភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ រ័ត្ន ពិចិត្រ ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤៩E1 ផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន ជីតាមានឈ្មោះ គង់ គឹមហៃ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរសិល្បៈ បានប្រាប់អ្នកយកព័ត៍មានថា មុនកើតហេតុបុរសជាកម្មករលីសែងម្នាក់នៅក្បែរផ្ទះគាត់ ហើយក៏បានយកដំបងឆក់ជ្រលដាក់ចៅប្រុសគាត់ ហើយចៅប្រុសរត់មកប្រាប់រូបគាត់ជាជីតា ហើយក៏សួរនាំទើបដឹងរឿង ក៏ចុះពីលើផ្ទះទៅសួរនាំបុរសជាកម្មករលីសែង តែបុរសនោះមិនព្រមទទួលកំហុស ក្រោយមកក៏ប្ដឹងសមត្ថកិច្ចដើម្បីហៅបុរសបង្កទៅធ្វើការអប់រំ ទោះបីថាមិនបានឆក់ដល់សាច់កូនចៅប្រុសក៏ដោយ ហើយស្នើសុំឲ្យសមត្ថកិច្ចដកហូតវត្ថុពិលដំបងឆក់ យករក្សាទុកនិងធ្វើការអប់រំដល់ជនបង្កនេះ និងធ្វើកិច្ចសន្យាឈប់ធ្វើបែបនេះទៀត ប៉ុន្តែបើមានលើក្រោយ នឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ដោយលើកនេះក្រោយពីសមត្ថកិច្ចនាំមកសាកសួរ ហើយដឹងកំហុស និងសុំទោសដល់ចៅប្រុសគាត់ ណាមួយបុរសនោះនៅក្មេងមិនចង់ឲ្យជាប់គុក។

បុរសបង្កមានឈ្មោះ ហាត ហួន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលីសែង ផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមនបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានលើកអីវ៉ាន់ឡើងឡានតាក់សីុយកទៅតាមបណ្ដាខេត្ត ហើយក៏មានក្មេងប្រុសរងគ្រោះរត់លេងក្បែរកន្លែងគាត់លើកអីវ៉ាន់ ដោយខ្លាចទំនិញរអិលធ្លាក់ពីលើរថយន្តត្រូវរបួស ក៏បានប្រាប់ក្មេងប្រុសឈប់ឲ្យមកលេងពេលលើកអីវ៉ាន់ដាក់រថយន្ត តែពេលប្រាប់ហើយ ក្មេងប្រុសនោះនៅតែរត់មកលេងដដែល ទើបយកពិលដំបងឆក់របស់អ្នកស្គាល់គ្នាមកជ្រលដាក់ក្មេងប្រុស តែស្មានថាពិលនេះខូច តែពេលជ្រលដំបងឆក់អត់ខូច ទើបធ្វើឲ្យក្មេងប្រុសនោះភ័យយំរត់ទៅ ប្រាប់ជីតា ហើយសមត្ថកិច្ចក៏នាំគាត់មកប៉ុស្តិ៍ដើម្បីសាកសួរនាំ គាត់ក៏បានសុំទោសដល់ជីតាក្មេងប្រុសដឹងកំហុស ហើយក៏មិនបានប៉ះសាច់ដល់ក្មេងប្រុសដែរ មិនបណ្ដាលឲ្យរបួសរលាត់សាច់ដល់ក្មេងប្រុស ហើយធ្វើកិច្ចសន្យាលេងប្រព្រឹត្តជាលើទី២ទៀត និងរាងចាល ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីមានបុរសជាជីតាក្មេងប្រុសអាយុ៨ឆ្នាំ ប្ដឹងសមត្ថកិច្ចថាមានបុរសកម្មករលីសែងយកពិលដំបងឆក់មកជ្រលលើចៅប្រុស ហើយក៏បានចុះទៅកន្លែងកើតហេតុ ក៏នាំបុរសជាជីតានិងក្មេងប្រុស រួមនិងអ្នកបង្កជាកម្មករលីសែង ក្រោយមកជីតាក្មេងប្រុសបានស្នើសុំឲ្យសមត្ថកិច្ចធ្វើការដកហូតពិលដំបងឆក់ និងធ្វើកិច្ចសន្យាបានហើយ ដោយមិនប្ដឹងផ្ដល់អ្វីទេ ហើយក៏ធ្វើបែបបទនិងឲ្យបុរសកម្មករលីសែងសុំទោសដល់ជីតាក្មេងប្រុស ហើយក៏ផ្ដិតមេដៃទាំងសងខាង នឹងឲ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES