Tuesday, November 26, 2024
Homeតារាខ្មែរក្រោយផ្សះផ្សារជម្លោះ សោភា ទេពី សុំពេលពិសោធន៍ស្នេហ៍ឈួន ពន្លឺ

ក្រោយផ្សះផ្សារជម្លោះ សោភា ទេពី សុំពេលពិសោធន៍ស្នេហ៍ឈួន ពន្លឺ

ក្រោយផ្សះផ្សាយជម្លោះក្រោមពន្លឺភ្លើងទៀនដែលលោកឈួន ពន្លឺ បានទិញនំខេកលួងចិត្តថ្ងៃខួបកំណើតនោះទំនាក់ទំនងរវាងកញ្ញាសោភា ទេពី និងលោកឈួន ពន្លឺ ស្រាប់តែក្លាយជាសម្ព័ន្ធស្នេហ៍យ៉ាងផ្អែមល្ហែមស្របពេលដែលពួកគេក៏បានសារភាពប៉ុន្តែអ្នកទាំងពីរមិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការនៅឡើយទេដោយទេពី សុំពេលមើលចិត្តម្ចាស់ស្នេហ៍ បន្តទៀតសិន។

កញ្ញា ទេពី ដែលជាកូនលោកផ្កាយពីរបានថ្លែងឲ្យដឹងថា រវាងនាងជាមួយលលោកពន្លឺ ពិតជាធ្លាប់មានបញ្ហាទំនាស់នឹងគ្នាមែនមុនពេលក្លាយជាដៃគូស្វែងយល់ចិត្តគ្នា។យ៉ាងណា រហូតមកទល់ពេលនេះនាងហាក់មិន ទាន់ប្រាកដចិត្តចំពោះខ្លួនឯង នៅឡើយទេគឺមិនទាន់ហ៊ានបញ្ជាក់ឲ្យច្បាស់នៅឡើយ។ ទេពី ថ្លែងថា«ពួកយើងទាំងពីរនាក់ មិនទាន់ប្រាកដថា ជាសង្សារឬយ៉ាងណាទេ ប៉ុន្តែយើងកំពុងតែមើលចិត្តគ្នាសិន ពីព្រោះគាត់(លោក ឈួន ពន្លឺ) មានចំណុចល្អច្រើនគួរសម នាងខ្ញុំ(ទេពី) មិនទាន់ហ៊ាននិយាយច្បាស់ទេថា ទំនាក់ទំនងរបស់គាត់ និងខ្ញុំ គឺជាសង្សារនឹងគ្នា ដោយសារតែពួកយើងស្គាល់គ្នាត្រឹមពេលខ្លី មិនទាន់សិក្សាពីចិត្តគ្នា បានច្បាស់លាស់នៅឡើយទេ។ដូច្នេះ ខ្ញុំមិនទាន់ដឹងថា អាចទទួលយកបាន ឬ មិនបាននោះទេ អាស្រ័យលើពេលវេលាជាអ្នកកំណត់ប៉ុណ្ណោះ»។

ចំណែកឯលោក ឈួន ពន្លឺ ឯណោះវិញ ក៏បានឲ្យដឹងដែរថា ចំពោះរឿងទំនាក់ទំនងរវាងរូបលោក និង កញ្ញា ទេពី មិនមែនជាស្នេហា តែក៏មិនថា ជាអត់ដែរ ដោយសារនៅពេលនេះ គាត់មិនទាន់យល់ពីចិត្តខ្លួនឯងច្បាស់ ហើយពេលខ្លះក៏មិនទាន់ស្ទាបស្ទង់ នូវអារម្មណ៍របស់គាត់ (ទេពី) ច្បាស់លាស់ដែរ។ លោកពន្លឺបន្ថែមថា “គាត់(ទេពី)គឺជាកូនស្រីទោលនៅក្នុងក្រុមគ្រួសារ មានតែម្នាក់ឯង ដូច្នេះពេលដែលស្និទ្ធស្នាលបែបនេះ តែងតែមានបងប្អូនជាច្រើន គិតគូពីសុវត្ថិភាព និងបារម្ភពីទេពី តាមពិត ទេពី និងខ្ញុំបាទ គឺដូចជាមិត្តភក្ដិរួមអាជីព តែពេលខ្លះដូចជាបងប្រុស ពេលខ្លះដូចជាមនុស្សដែលស្និទ្ធស្នាលបំផុត ដូចក្រុមគ្រួសារទេពី ដោយសារតែ ទេពី មានតែម្នាក់ឯង បើចង់មានគ្នាពិភាក្សា ពិតជាពិបាក ដូច្នេះខ្ញុំតែងតែធ្វើជាអ្នកព្រឹក្សា ស្វែងរកយោបល់ល្អៗ សម្រាប់នាង។តែយ៉ាងណា នៅពេលនេះ សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា នៅស្រពិចស្រពិល អំពីទំនាក់ទំនងមួយនេះ និយាយរួមគឺកំពុងស្វែងយល់ចិត្តគ្នា»។

គួរបញ្ជាក់ថា តារា រូបស្រស់កញ្ញាសោភាទេពី កំពុងតែមានការមមាញឹកខ្លាំងក្នុងវិស័យសិល្បៈ ទាំងការសម្ដែង និងការច្រៀង ជាពិសេសនាងមានសមត្ថភាព អាចរាំរបាំបុរាណបានយ៉ាងល្អទៀតផង ។នាងជាកូនលោកផ្កាយពីរដែលមានទ្រព្យស្កុកស្ដម្ភមួយរូប ។អ្នកសិល្បៈជាច្រើនចង់ឃើញទេពី និងលោកឈួន បន្លឺ ដឹកដៃគ្នាចូលរោងការឆាប់ៗខណៈដែលក្រុមគ្រួសារទាំងសងខាងក៏បានដឹងពីសម្ព័ន្ធស្នេហ៍របស់ពួកគេផងដែរ៕

 

RELATED ARTICLES