Monday, November 25, 2024
Homeនយោបាយបក្សកាន់អំណាច ប្រតិកម្មនឹងលោកកឹម សុខា ផ្ញើសារពីក្នុងគុក មិនទទួលស្គាល់ក្បត់ជាតិ

បក្សកាន់អំណាច ប្រតិកម្មនឹងលោកកឹម សុខា ផ្ញើសារពីក្នុងគុក មិនទទួលស្គាល់ក្បត់ជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្តែងប្រតិកម្មតបទៅ លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែល បានផ្ញើសារលិខិតពីក្នុងពន្ធនាគារ បដិសេធការ ចោទប្រកាន់ថាលោកក្បត់ជាតិនោះ។

លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា លោកកឹម សុខា ហាក់ដូចជានិយាយមិនចំសាច់រឿង មិន ចំអង្គហេតុ គឺនិយាយយកលេស បំភ័ន្តប្រជាពលរដ្ឋ មិនមែនជាមូលដ្ឋានដោះបន្ទុកតាមផ្លូវ ច្បាប់ទេ។ បានន័យថា លោកកឹម សុខា និយាយ ដើម្បីចោទប្រកាន់អាជ្ញាធរថា ចាប់គាត់មាន អភ័យឯកសិទ្ធិ ដែលការពិតការចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ទោះបី តំណាងរាស្ត្រ ឬសមាជិកសភាមួយណា ក៏ត្រូវការឃាត់ខ្លួន និងចាប់ខ្លួនបានដូចតែគ្នា។ ហើយបទល្មើសរបស់លោកកឹម សុខា គឺ “សន្ទិដ្ឋិភាព ជាមួយបរទេស” ដែលជាបទល្មើសក្បត់ជាតិ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “ខ្លឹមសារលិខិត ដែលអះអាងថា ជារបស់ លោកកឹម សុខា នោះ គឺពុំបានបញ្ជាក់ឱ្យចំទៅ លើពាក្យសម្តីរបស់គាត់ ដែលឆ្លុះបញ្ចាំងទៅ នឹងវីដេអូឃ្លីប នៅខែ១២ ឆ្នាំ២០១៣ នៅឯ អូស្ត្រាលី ហើយនិងវីដេអូឃ្លីប នៅខែធ្នូ ២០១៣ នៅឯអាមេរិក នោះទេ។ គាត់ហាក់ដូចជាពង្វាង រឿង ហើយនឹងយកលេសទៅភ្ជាប់ជាមួយនឹង ឧត្តមគតិ ជាមួយប្រជាពលរដ្ឋទៅវិញ ប៉ុន្តែឯ រឿងថា តើអ្វីដែលគាត់អះអាងថា ទទួលនូវ បញ្ជាគំនិតពីអាមេរិក ទទួលលុយពីសហរដ្ឋអាមេរិក ហើយធ្វើគំរូតាមយូហ្គោស្លាវី និង ស៊ែប៊ី គឺគាត់អត់មាននិយាយទេ។ អ៊ីចឹងហើយ បានចង់និយាយថា រឿងលោកកឹម សុខា ត្រូវ មានចំណាត់ការលើផ្លូវច្បាប់ហ្នឹង គឺវាពាក់ព័ន្ធ អារឿងគាត់និយាយលាតត្រដាងអំពីអ្វីដែល គាត់ទទួលនូវគម្រោងការសម្ងាត់ជាមួយនឹង អាមេរិក ពាក់ព័ន្ធទៅនឹងការផ្តួលរំលំតាមបែប យូហ្គោស្លាវី ស៊ែប៊ី ហើយនិងការទទួលលុយពី រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ទោសរបស់គាត់  គឺរឿងហ្នឹង មិនមែនរឿងឧត្តមគតិជាមួយ ប្រជាពលរដ្ឋ ជាមួយជាតិអីនោះទេ។ ហើយ ទី២ អ្វីដែលលោកកឹម សុខា ឬក៏ខ្លឹមសារនៅ ក្នុងលិខិតដែលថាជារបស់លោកកឹម សុខា នោះ គឺថា ពេលដែលសមត្ថកិច្ចទៅចាប់ខ្លួនគាត់ៗ កំពុងតែគេងលក់ ដូច្នេះមិនមែនជាបទល្មើស ព្រហ្មទណ្ឌជាក់ស្តែង។ លោកកឹម សុខា សរសេរ របៀបហ្នឹង គឺខុសហើយ ពាក្យបទល្មើសព្រហ្មទណ្ឌជាក់ស្តែង មិនមែនថា នៅពេលដែលចាប់ ហ្នឹង អត់ធ្វើអី មិនមែនជាក់ស្តែង អាហ្នឹងមិន អ៊ីចឹងទេ គឺបទល្មើសព្រហ្មទណ្ឌជាក់ស្តែង មិន មែនន័យថា យើងចាប់បុគ្គលម្នាក់ដែលឈប់ ប្រព្រឹត្តនោះទេ។ លោកកឹម សុខា បានប្រព្រឹត្ត ហើយគាត់បានបញ្ជាក់ថា អាមេរិកឱ្យធ្វើហ្នឹង តាំងពី១៩៩៣ ហើយនៅក្នុងដំណាក់កាលមួយ ដំណាក់កាលៗ ដែលជ័យជម្នះមួយជំហានៗ មិនទាន់ចប់នោះទេ។ អ៊ីចឹងបានន័យថា ជា បទល្មើសជាក់ស្តែងមួយ ដែលពុំទាន់ត្រូវបាន បញ្ចប់ទេ គឺកំពុងតែដំណើរការជាដំណាក់កាលៗ។ អ៊ីចឹងរឿងយើងកាលណាប្រព្រឹត្តបទល្មើស វាមានពេលសម្រាកអីដែរ អ៊ីចឹងអាពេលដែល គេទៅចាប់គាត់ហ្នឹង មិនមែនពេលគាត់កំពុង ប្រព្រឹត្ត ក៏ប៉ុន្តែអាដំណើរការដែលគាត់ប្រព្រឹត្ត ហ្នឹង គឺនៅធ្វើ មិនទាន់ចប់ឯណា។ អ៊ីចឹងលោក កឹម សុខា ហាក់ដូចជានិយាយមិនចំសាច់រឿង ហើយនិយាយយកលេសបំភ័ន្តប្រជាពលរដ្ឋទេ  មិនមែនជាមូលដ្ឋានដោះបន្ទុកតាមផ្លូវច្បាប់ទេ គឺបានន័យថា គាត់និយាយហ្នឹង ដើម្បីចោទប្រកាន់អាជ្ញាធរថា ចាប់គាត់មានអភ័យឯកសិទ្ធិ រឿងនេះគឺខុសហើយ រឿងនេះគេចាប់គាត់ ដោយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាកស្តែង គឺមិនចាំបាច់ពាក់ព័ន្ធនឹង ឬក៏ដកអភ័យឯកសិទ្ធិ ជាមុនទេ ឱ្យតែមានប្រព្រឹត្តបទល្មើសជាក់ស្តែង តំណាងរាស្ត្រ ឬសមាជិកសភាមួយណាក៏ត្រូវ ការឃាត់ខ្លួន និងចាប់ខ្លួនដូចតែគ្នាហ្នឹង។ អ៊ីចឹង មិនអាស្រ័យតែលោកកឹម សុខា ទេ ឱ្យតែបុគ្គល ណាប្រព្រឹត្តនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយលោកកឹម សុខា ខ្លួនឯង គឺមានភ័ស្តុតាង ជាក់ច្បាស់ណាស់ ហើយចំណុចនេះអាចពិចារណា ប្រៀបធៀបនៅអាមេរិក រឿងកូនប្រុសសំណព្វ របស់លោកដូណាល់ ត្រាំ គឺគ្រាន់តែកូនប្រុស លោកដូណាល់ ត្រាំ បង្ហើបតែមួយឃ្លាថា ពេល យុទ្ធនាការឃោសនាបោះឆ្នោត បានជួបនឹងនារី ជនជាតិរុស្ស៊ី តែប៉ុណ្ណឹង ក៏គណៈកម្មការស៊ើប- អង្កេតរបស់ព្រឹទ្ធសភាអាមេរិក គេកោះហៅ កូនប្រុសដូណាល់ ត្រាំ មកបំភ្លឺដែរ។ អាហ្នឹង មិនទាន់ជាមានភ័ស្តុតាងដាក់បន្ទុកអំពីសកម្ម- ភាពផង។ អ៊ីចឹងមកករណីលោកកឹម សុខា ១៣ នាទី និយាយនៅអូស្ត្រាលី ហ្នឹង ជាភ័ស្តុតាង ដាក់បន្ទុក បញ្ជាក់អំពីបទល្មើសព្រហ្មទណ្ឌជាក់ ស្តែង ដែលមិនទាន់ចប់នោះ។ អ៊ីចឹងហើយ គឺ គេអត់ត្រូវការដកអភ័យឯកសិទ្ធិគាត់ទេ ដូច្នេះ  ការលើកឡើងរបស់គាត់នេះ គឺអត់ប្រយោជន៍ទេ គ្មានន័យទេ គឺជាការបំភ័ន្តមតិសាធារណតែ ប៉ុណ្ណឹង។ ចំណែកទ្រឹស្តីរបស់នយោបាយរបស់គាត់ អាហ្នឹងយើងអត់មានពាក់ព័ន្ធនឹងផ្លូវច្បាប់ ទេ ចង់គាត់បង្កើតគណបក្សនយោបាយ ដើម្បី លម្អប្រជាធិបតេយ្យ ឬដើម្បីប្រជាធិបតេយ្យ ពិតអី អាហ្នឹងវាមិនមែនជាបទល្មើសទេ គឺជា រឿងទ្រឹស្តីនយោបាយរបស់គាត់ទេ អាហ្នឹង វាអត់មានពាក់ព័ន្ធអីទេ អ៊ីចឹងគាត់ចង់ក្លែម ពាក្យទៅលើទ្រឹស្តីនយោបាយ គឺជារឿងរបស់ គាត់ ប៉ុន្តែការចាត់ការលើផ្លូវច្បាប់ គឺគេអត់ភ្ជាប់ រឿងទ្រឹស្តីនយោបាយទេ គឺភ្ជាប់ទៅលើរឿង បទល្មើសសុទ្ធសាធ ហើយបទល្មើសរបស់គាត់ គឺបទល្មើសដែលគាត់ផ្សំគំនិតឃុបឃិតជាមួយ បរទេស និងទទួលលុយបរទេស ក្នុងឋានៈគាត់ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ”។

លោកឈឹម​ ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោកផៃ ស៊ីផាន

លោកឈឹម ផលវរុណ បានបន្តថា “អ្វី ដែលខាងគណបក្សប្រឆាំង គេលើកឡើងថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យ អាហ្នឹងគឺជាការ អួតអាងរបស់ពួកគាត់ថា គាត់ហ្នឹងជាអ្នកប្រជាធិបតេយ្យទេ តាមពិតប្រជាធិបតេយ្យ គឺអាច ប្រព្រឹត្តទៅបាន ដោយឈរលើស្មារតីជាតិ ដែល មិនមែនប្រជាធិបតេយ្យដែលត្រូវការយកបរទេស ឱ្យមកលូកលាន់កិច្ចការផ្ទៃក្នុងជាតិទេ នៅប្រទេស ណាក៏ដូចប្រទេសណាដែរ។ បានសេចក្តីថា ប្រព័ន្ធពហុបក្សនៅកម្ពុជា គឺត្រូវការតែចលនានយោបាយ របស់ខ្មែរ ដែលមិនអាយ៉ងឱ្យបរទេស ឬឃុបឃិតសម្ងាត់ជាមួយបរទេសទេ។ អំពើឃុបឃិត សម្ងាត់ជាមួយបរទេសរបស់ក្រុមនយោបាយ គឺជាអំពើក្បត់ជាតិ ដែលមិនអាចស្ថិតនៅក្នុង ប្រព័ន្ធពហុបក្សរបស់ប្រទេសទេ ដូច្នេះហើយ បានសេចក្តីថា ការស៊ើបអង្កេត ដើម្បីស្វែងរក ពួកក្បត់ជាតិហ្នឹង មិនមែនបញ្ចប់ត្រឹមតែលោក កឹម សុខា ទេ ត្រូវតែទៅរកសហការីរបស់ លោកកឹម សុខា និងអ្នកពាក់ព័ន្ធដទៃទៀត ទាំងជាតិ និងបរទេស ដែលធ្វើចារកម្មនៅកម្ពុជា ហើយដែលឃុបឃិតជាមួយបរទេស ពីសំណាក់ ជួរដឹកនាំគណបក្សសង្គ្រោះជាតិ ដទៃទៀត ហើយ ដែលយើងមើលឃើញមានទឡ្ហីករណ៍ជាច្រើន  ដែលបញ្ជាក់ថា អំពើក្បត់ជាតិនេះ គឺមិនមែន តែលោកកឹម សុខា ទេ ដែលប្រព្រឹត្ត គឺមាន ទាំងជួរដឹកនាំដទៃទៀតរបស់គណបក្សសង្គ្រោះជាតិ ដូចមានភ័ស្តុតាងអំពីការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែល តម្រូវទាមទារឱ្យបរទេសដាក់សម្ពាធមកកម្ពុជា ក៏ដូចជាសេចក្តីថ្លែងការណ៍របស់ក្រុមតំណាង- រាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារ ឱ្យបរទេសដាក់សម្ពាធមកកម្ពុជាអាហ្នឹង គឺសុទ្ធ តែជាទឡ្ហីករណ៍បញ្ជាក់ថា ពួកគាត់នេះ គឺជា ពួកអាយ៉ងបរទេសហើយ គឺធ្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញហើយ ជាពិសេស ផ្ទុយទៅនឹងអត្ថបទសច្ចា ប្រណិធាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយផ្ទុយទៅនឹងខ្លឹមសារស្មារតីដែលមានសរសេរ នៅក្នុងអារម្ភកថា រដ្ឋធម្មនុញ្ញ ដែលកម្ពុជាបាន ទទួលស្គាល់ទាំងអស់គ្នាថា យើងមានវិប្បដិសារៈ និងសោកស្តាយចំពោះអតីតកាល អ៊ីចឹងយើង ត្រូវតែរួមគ្នាកសាងប្រទេសបម្រើផលប្រយោជន៍ ជាតិ មិនបម្រើឱ្យផលប្រយោជន៍បរទេស។ ដូច្នេះ អ្វីដែលលោកកឹម សុខា និងជួរដឹកនាំគណបក្ស សង្គ្រោះជាតិ ធ្វើហ្នឹង គឺជាអំពើផ្ទុយនឹងឆន្ទៈជាតិ ហើយ ”។

គួរបញ្ជាក់ថា នៅក្នុងសារលិខិតរបស់លោក កឹម សុខា ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ថា ការដែលសមត្ថកិច្ចសម្រុកចូល ក្នុងគេហដ្ឋានរបស់លោក ដោយរំលោភលើ សិទ្ធិលំនៅឋានឯកជន និងបានចាប់ខ្លួនលោក ទាំងពាក់កណ្តាលអធ្រាត្រក្នុង ខណៈដែលលោក សម្រាន្តលង់លក់ ដែលមិនមានធ្វើសកម្មភាព អ្វីសោះ ដោយយកលេសថា ជាបទល្មើសជាក់ស្តែង គឺជាការរំលោភច្បាប់ និងអភ័យឯកសិទ្ធិ សភា ជាពិសេស រំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ បំផុត។ លើសពីនេះ ការដែលសមត្ថកិច្ចចោទ លោកថា ឃុបឃិតឬត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល គឺជាការមួលបង្កាច់ ទាំងស្រុង។ ក្នុងលិខិតដដែលនោះ លោកកឹម សុខា សូមឱ្យជនរួមជាតិរួបរួមគ្នា និងទាមទារ ឱ្យបាននូវយុត្តិសម្រាប់ខ្មែរទាំងអស់គ្នា។ ជាពិសេស លោកសូមឱ្យប្រជាពលរដ្ឋខ្មែរចងចាំ ថា លោកនឹងនៅជាមួយពួកគាត់ ទោះបីរូបកាយលោកត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់ អាចឃុំឧត្តមគតិលោកបានឡើយ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សំណុំរឿង លោកកឹម សុខា ប្រធានគណបក្សប្រឆាំង មិន ទាន់បិទបញ្ចប់ទេ ព្រោះជាសំណុំរឿងនេះ ជាបានរៀបចំឡើងជាប្រព័ន្ធ។ ដូច្នេះសម្តេចព្រមានថា នឹងចាប់ខ្លួនមនុស្សមួយចំនួនទៀត ដែល បានរួមគំនិត “ក្បត់ជាតិ” និងចូលដៃជាមួយ បរទេស ដើម្បីផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។

ការថ្លែងប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយទង្វើ ក្បត់ជាតិ និងព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុង សំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា នេះ បានធ្វើឡើងក្នុងពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសណ្ឋាគារ សុខា សៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ និងក្រោយពេលដែលលោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែង រិះគន់ មកដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចហ៊ុន សែន បញ្ជាក់ថា ឧទ្ទាមក្នុង ព្រៃ វាជារឿងមួយ តែឧទ្ទាមក្នុងទីក្រុងដោយ ធ្វើបដិវត្តពណ៌ មិនអនុញ្ញាតដាច់ខាត ហើយ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាថែរក្សា និងការពារ សុខសន្តិភាព របស់ប្រទេសជាតិ ដែលមាននាពេលបច្ចុប្បន្ន ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ជាតិ និងជីវភាព របស់ខ្លួនឱ្យកាន់តែរីកចម្រើន។

បន្ទាប់ពីមានការថ្លែងព្រមានរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការបន្តស្រាវជ្រាវចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ជាមួយលោកកឹម សុខា នោះ តាមព័ត៌មានថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ខណៈថ្នាក់ដឹកនាំបក្សប្រឆាំង និងតំណាងរាស្ត្រមួយ ចំនួន រួមមានលោកអេង ឆៃអ៊ាង អនុប្រធាន គណបក្សសង្គ្រោះជាតិ និងលោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ដែលបានចាកចេញទៅក្រៅប្រទេស មិនទាន់វិលត្រឡប់មកកម្ពុជាវិញនៅឡើយ៕

កុលបុត្រ

RELATED ARTICLES