Saturday, September 21, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ល្បីត្រៀមរៀបការជាមួយកីឡាករបាល់ទាត់

សុខ សោម៉ាវត្តី ល្បីត្រៀមរៀបការជាមួយកីឡាករបាល់ទាត់

អ្នកមេម៉ាយកូន១ សាច់សខ្ចី សុខ សោម៉ាវត្តី ថ្មីៗនេះ ស្រាប់តែនាងគ្រងឈុតប្រពៃណីជាកូនក្រមុំជាមួយកីឡាករបាល់ទាត់ខ្សែការពារក្លឹបបឹងកេត លោកលី វ៉ាហេទ នាំឱ្យលេចឮថា ពួកគេត្រៀមរៀបការ បន្ទាប់ពីរឿងស្នេហាពួកគេបានល្បីសុសសាយពេញផ្ទៃប្រទេស…។

សុខ សោម៉ាវត្តី ដែលស្អិតល្មួតជាមួយកីឡាករខ្សែការពារបឹងកេត លោកលី វ៉ាហេទ ដោយទៅណាក៏បណ្តើរគ្នាដូចប្តីប្រពន្ធនោះ ស្រាប់តែថ្មីៗនេះ ពួកគេបានដឹកដៃគ្នាទៅថតឈុតប្រពៃណីខ្មែរ ជាកូនកំលោះក្រមុំ ហាក់ដូចជារូបថត Pre Wedding អីចឹង ដែលធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចឡើយថា ទីបំផុតពួកគេប្រកែកៗ ឥឡូវជិតក្លាយទៅជាប្តីប្រពន្ធគ្នាស្របច្បាប់ទៅហើយ។

សុខ សោម៉ាវត្តី និយាយលាយសំណើចថា នាងមិនមានគម្រោងរៀបការជាមួយវ៉ាហេទ ទេ គឺនោះគ្រាន់តែជាការថតឃោសនាឱ្យហាងសម្អាងការ១ប៉ុណ្ណោះ តែឥឡូវមានគេយល់ថា នាងជិតរៀបការ គឺពិតជាមានការពិបាកមែនទែន។

ពិធីការិនីប៉ុស្តិ៍បាយ័នរូបនេះ និយាយដោយអឹមអៀមថា “អត់ទេបង! មានការអីឯណា? ខ្ញុំថតសម្អាងការឱ្យហាងគេដែរតើ! ហើយថតជាមួយគាត់ (វ៉ាហេទ)។ យ៉ាប់ណាស់មកថា រឿងការមែនទែនអីទៅវិញ អាគ្នាថតសម្អាងការឱ្យគេសោះហ្នឹង ខ្ញុំនិងគាត់ គឺធម្មតាៗទេ កុំម៉ៃអីផ្សេង”។

នេះមិនមែនជាលើកទី១ឡើយ សម្រាប់អ្នកមេម៉ាយរូបស្អាត សុខ សោម៉ាវត្តី ដែលនៅពេលអ្នកសារព័ត៌មានសួររឿងស្នេហានាងជាមួយកីឡាករបាល់ទាត់ នាងតែងតែអះអាងថា រាប់អានគ្នាធម្មតាៗ បើទោះបីជាញឹកញាប់ គេឃើញនាងឱបថើបគ្នាយ៉ាងស្អិតល្មួតជាមួយលោកវ៉ាហេទ ទាំងក្នុងរថយន្ត និងអាងហែលទឹក ក្តី។ អ្នកសិល្បៈមួយចំនួនបានលើកឡើងថា តាំងពីលែងប្តី ទូច ដាណារ៉ា មក សោម៉ាវត្តី បានឆ្វាក់ស្នេហ៍ជាមួយប្រុសក្មេងជាបន្តបន្ទាប់ ពិសេស គឺមុនប៉ះស្នេហ៍កីឡាករខ្សែការពារក្លឹបបឹងកេតនេះ តារាកូន១រូបនេះ ក៏មានព័ត៌មានថា បានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសសង្ហាលោក Edwin ផងដែរ តែវត្តី មិនដែលទទួលស្គាល់ម្តងណាឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលនេះ គឺសោម៉ាវត្តី គ្រងឈុតកូនក្រមុំដ៏ស្រស់ស្អាតនោះ ត្រូវបានគេសរសើរថា នាងពិតជាសមគ្នាជាមួយខ្សែការពារក្លឹបបឹងកេត រូបនោះ ហើយអ្នកខ្លះនៅតែចាត់ទុកថា នេះគឺជាការធ្វើតេស្តមួយរបស់វត្តី ពីប្រតិកម្មពីអ្នកគាំទ្រនាងថា ប្រសិនបើនាងរៀបការជាមួយវ៉ាហេទ នោះ នឹងមានការរិះគន់ ឬក៏គាំទ្ររូបនាងពីសំណាក់មហាជន ខណៈដែលកន្លងមកលេចឮថា ក្រុមគ្រួសារនាង និងកីឡាករខ្សែការពារនោះ មិនបានជំទាស់ទំនាក់ទំនងស្នេហាពួកគេឡើយ។

ប៉ុន្តែ មានអ្នកសិល្បៈមួយចំនួនបានលើកឡើងថា វត្តី ដែលជាតារាល្បីរូបនេះ ហាក់ស្រលាញ់ខាងប្រុស ជាកីឡាករនោះច្រើនជាង ហើយនាងថែមទាំងមិនចាប់អារម្មណ៍ប្រុសអ្នកធំ អ្នកមានណាដែលចង់ឱ្យនាងរស់នៅលើគំនរទ្រព្យដូចជំទាវនោះឡើយ គឺពិធីការិនីរូបនេះ ស្នេហាតែវ៉ាហេទ។

 

ប្រភពបានឱ្យដឹងថា សុខ សោម៉ាវត្តី មានការ ខូចចិត្តខ្លាំង ក្រោយលែងប្តីកូនមន្ត្រីធំនេះ ព្រោះតែនាងមិនបានចុះអេតាស៊ីវិលជាមួយគ្នា ហេតុនេះហើយនាងមិនបានទ្រព្យសម្បត្តិពីខាងប្រុសឡើយ ស្របពេលដែលសណ្ឋាគារមួយនៅខេត្តក្រចេះ ដែលវត្តី ជិតក្លាយទៅជាថៅកែនោះ ត្រូវបានអតីតម្តាយក្មេកនាងគ្រប់គ្រងវិញ ក្រោយពេលវត្តី លែងលះជាមួយកូនប្រុសគាត់នោះ។ យ៉ាងណា គ្រប់ពេលដែលសោម៉ាវត្តី ពិបាកចិត្ត គឺមានតែកីឡាករបាល់ទាត់ខ្សែការពារក្លឹបបឹងកេត នេះហើយ ដែលជួយលើកទឹកចិត្តនាងទាំងយប់ថ្ងៃ រហូតមកដល់ពេលនេះ ពួកគេក្លាយទៅជាគូស្នេហ៍ ដែលនឹងអាចឈានទៅ ជីវិតអាពាហ៍ពិពាហ៍នាពេលខាងមុខនេះទៀតផង៕

RELATED ARTICLES