Tuesday, November 26, 2024
Homeតារាខ្មែររតនៈ ពិសី ខ្លាចក្រសួងចាប់ដុសក្អែល

រតនៈ ពិសី ខ្លាចក្រសួងចាប់ដុសក្អែល

ថ្មីៗនេះតារាចម្រៀងរាងតូចច្រឡឹងកញ្ញារតនៈ ពិសី បានធ្វើឲ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបង្អួតសម្រស់ដើមទ្រូងសិចស៊ីដ៏ធំទ្រលុកទ្រលន់ ហើយក៏រងការរិះគន់ពីរៀមច្បងអ្នកសិល្បៈមួយចំនួនផងដែរ។យ៉ាងណាពិសី អះអាងថា នាងមិនចង់ល្បីដោយសារតែការបង្អួតសម្រស់ដើមទ្រូងនោះទេហើយក៏មិនចង់ជួបខាងក្រសួងដែលពាក់ព័ន្ធរឿងនាងសិចស៊ីដែរ។

នៅដើមខែតុលា នេះបន្ទាប់ពីកញ្ញារតនៈ ពិសី​ បង្ហោះរូបភាពសិចស៊ីចំហដើមទ្រូងមិនបានប៉ុន្មានផងស្រាប់តែត្រូវបានលោកហេង ឡុង ដែលជាគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរ បានបញ្ចេញនូវចំណាប់អារម្មណ៍ថា រូបនាងគួរតែត្រូវបានក្រសួងពិចារណា ។គឺក្នុងន័យចង់ឲ្យក្រសួងដែលពាក់ព័ន្ធចាប់នាងដុសក្អែលរឿងស្លៀកពាក់សិចស៊ី។ទន្ទឹមនឹងនោះក៏មានការរិះគន់ពិសី ធ្ងន់ៗថា សិចស៊ីជ្រុលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ។ប៉ុន្តែអ្នកខ្លះលើកឡើងថា “ថតប៉ុណ្ណឹងមិនមានអីអាក្រក់ផង​ស្អប់ពួកពូកែដើរទើសអត់ការធ្វើដើរទើសគេឯង​ មិនយកពេលវេលាធ្វើរឿងល្អៗរបស់ខ្លួនឲ្យប្រសើរ”។

ខណៈដែលមានទាំងការរិះគន់និងការគាំទ្រលើចិត្តពិសី ផងនោះ ពិសី បានសម្រេចចិត្តលុបរូបដែលគេយល់ថា សិចស៊ីខ្លាំងនោះចោលជាមួយនឹងការបង្ហោះសំណេរបកស្រាយនៅលើហ្វេសប៊ុករបស់នាងថា” ប្អូន បង្ហោះរូបនេះពិតមែន ប៉ុន្តែប្អូនមិនមានបំណង អ្វីទេ ..គឺគ្រាន់តែចង់ប្រូម៉ូតហាងសាឡន ថ្មី ប៉ុណ្ណោះ !! ឥឡូវនេះប្អូន បានធ្វើការលុបចោលនូវរូបដែលមើលទៅឃើញថាសិចស៊ីលើសខ្លាំង នោះចោលអស់ហើយ ! ហើយប្អូន ក៏មិនចង់ទៅជួបខាងក្រសួងដោយសាររឿងនេះទេ អធ្យាស្រ័យផង បង បង បើ ប៉ះពាល់ខ្លាំងមិនចង់ល្បីផ្លូវហ្នឹងទេបងអើយ”។

ពិសី អះអាងថា នាងមិនចង់ល្បីតាមរយៈបង្អួតសម្រស់ដើមទ្រូងនោះទេគឺគ្រាន់តែចង់ប្រម៉ូតហាងលាឡនថ្មីរបស់នាងតែប៉ុណ្ណោះហើយនាងក៏មិនចង់ឲ្យក្រសួងចាប់នាងដុសក្អែលដូចតារាសិចស៊ីមួយចំនួននោះដែរ៕

 

RELATED ARTICLES