គឺជាគូស្នេហ៍ផ្អែមល្ហែម ដែលប្រិយមិត្តជំរុញឱ្យមានអ្នកស្នងត្រកូលឆាប់ៗ ព្រោះរៀបការច្រើនឆ្នាំមកហើយនៅពុំទាន់ឃើញមានសញ្ញា សោះ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះគូស្នេហ៍តារា ណាត់ មីរៀ និង អាំ អាធិឆាត បានយកក្មួយមកចិញ្ចឹម ហ្វឹកសមធ្វើជាឪពុកម្តាយបណ្តើរៗសិន។
មកទល់នឹងពេលនេះ អ្នកទាំងពីរប្រាប់ថា អ្វីៗគឺបណ្តោយទៅតាមធម្មជាតិ ហើយពួកគេក៏ខំហាត់កីឡា ដូចជា លេងយោគៈ ដើម្បីថែសុខភាព និងដើម្បីលទ្ធភាពមានកូន។
ដូច្នោះហើយបានជាពេលទៅចូលរួមពិធីរត់ប្រណាំងសប្បុរសធម៌នៅ ភូកេត ណាត់ និង អាំ បានបង្ហាញរូបថតគួរឱ្យស្រលាញ់ជាច្រើនសន្លឹកក្នុងលក្ខណៈគ្រួសារ យោគៈ ប្រកបដោយថាមពល។
ថាមពលក្លៀវក្លាបែបនេះហើយ បើនៅតែគ្មានកូនទៀត ដូចជាមិនគួរឱ្យជឿសោះ៕