Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតី ឥណ្ឌូណេស៊ីប្រកាស រុះរើគណៈរដ្ឋមន្ត្រី

ប្រធានាធិបតី ឥណ្ឌូណេស៊ីប្រកាស រុះរើគណៈរដ្ឋមន្ត្រី

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Joko Widodo ថ្ងៃពុធនេះបាន ប្រកាសរុះរើ គណៈរដ្ឋមន្ត្រី ដែលវាជាលើកទី២ហើយនៃការ រៀបចំឡើងវិញ របស់លោកក្នុង អំឡុងពេលមិន ដល់២ឆ្នាំផង ក្នុងទិសដៅ បង្កើនប្រសិទ្ធភាព នៃក្រុម ការងាររបស់លោក។

អគ្គនាយកគ្រប់គ្រង ធនាគារពិភពលោក លោកស្រី Sri Mulyani Indrawati ត្រូវបានគេ ដាក់ឈ្មោះ តែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី របស់ប្រទេសឥណ្ឌូណេស៊ី។ ចំណែកអតីតឧត្តម សេនីយ៍កងទ័ព ឥណ្ឌូណេស៊ីលោក Wiranto នឹងជំនួសលោក Luthut Pandjaitan ជារដ្ឋមន្ត្រីសន្តិសុខក្រោយមក និងបច្ចុប្បន្នក្លាយ ជារដ្ឋមន្ត្រីសម្របសម្រួល កិច្ចការសមុទ្រ។

លោកស្រី Sri Mulyani ធ្លាប់ធ្វើជា រដ្ឋមន្ត្រីហិរញ្ញវត្ថុ   នៅសម័យអាណត្តិដឹកនាំ ដោយអតីតប្រធានា ធិបតីលោក Susilo Bambang Yudhoyono ។ លោកស្រីជាអ្នកមក ជំនួសលោក Bambang Brodjonegoro ដែលបច្ចុប្បន្នកាន់តំណែងជា រដ្ឋមន្ត្រីផែនការនិងការអភិវឌ្ឍន៍ជាតិ

ក្រសួងពាណិជ្ជកម្ម ក៏បានមានការផ្លាស់ ប្តូររដ្ឋមន្ត្រីថ្មីដែរ លោក Enggartiasto Lukita មកពី គណៈបក្ស Nasdem នឹងចូលកាន់តំណែងនេះ។ លោក Enggartiasto មានសាវតាជាអ្នកជំនាញ អចលនទ្រព្យ មកជំនួសតំណែងលោក Thomas Lembong ដែលបច្ចុប្បន្នត្រូវ បានតែងតាំងជាប្រធានក្រុមប្រឹក្សា សម្របសម្រួលការវិនិយោគ។

រីឯលោក Rizal Ramli ដែលត្រូវបាន តែងតាំងជា រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ ត្រូវបានផ្លាស់ ចេញពីតំណែងនេះក្រោយពីបំពេញ ការងារបានត្រឹម តែ១០ខែប៉ុណ្ណោះ។

លោក Widodo ថែមទាំងបាន ផ្តល់ការលើកទឹក ចិត្តដល់ បណ្តាបក្សនយោ បាយ ទាំងឡាយមកពី បក្សប្រឆាំងចំពោះការចូលរួមនិងគាំទ្រក្រុម ចំណុះដែល កំពុងកាន់អំណាច។ដូចជា លោក Airlangga Hartarto មកពីបក្ស Golkar ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីឧស្សាហកម្ម

ចំណែកលោក Asman Abnur មកពីបក្ស National Mandate ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការទម្រង់ការិយាធិបតេយ្យនិងរដ្ឋបាលជំនួសលោក Yuddy Chrisnandi ។

2

គណៈរដ្ឋមន្ត្រីថ្មីនេះ នឹងត្រូវបានចាប់ផ្តើមដំណើរការ នៅថ្ងៃពុធនេះយ៉ាងហោចណាស់ ក៏មានសមាជិកមកពីគណៈបក្សនយោបាយធំៗ ចំនួនពីររបស់ឥណ្ឌូណេស៊ី ផងដែរ ដូចយ៉ាងបក្ស Golkar ។ម្យ៉ាងវិញទៀត ការរុះរើនេះ បានធ្វើឡើងក្នុងអំឡុងពេល ជិតមួយឆ្នាំមកនេះបន្ទាប់ ពីលោកប្រធានាធិបតី Widodo បានផ្លាស់ប្តូរសមាជិកសំខាន់ៗ នៃក្រុមសេដ្ឋកិច្ចរបស់លោក។

 

RELATED ARTICLES