Tuesday, November 26, 2024
Homeតារាខ្មែរលោកខៃ ប្រសិទ្ធ ឱបថើបអ្នកស្រីចាន់ តារាទី ក្រោយបែកគ្នា២០ឆ្នាំ បានជួបលើកទី១

លោកខៃ ប្រសិទ្ធ ឱបថើបអ្នកស្រីចាន់ តារាទី ក្រោយបែកគ្នា២០ឆ្នាំ បានជួបលើកទី១

ភ្នំពេញ ៖ អតីតតារាសម្តែងជើងចាស់ ដ៏មានឈ្មោះល្បីល្បាញ គឺលោកខៃ ប្រសិទ្ធ ថ្មីៗនេះ ទើបនឹងបានជួបមុខគ្នាផ្ទាល់ជាមួយមិត្ត រួមអាជីព គឺអ្នកស្រីចាន់ តារាទី នៅលើទឹកដី ប្រទេសអូស្ត្រាលី ខណៈដែលតារាសម្តែងជំនាន់ ទសវត្សរ៍ឆ្នាំ១៩៩០ ទាំង២រូបនេះ បានបែក គ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ដោយសារក្តីស្រឡាញ់ និងនឹករលឹកលោកខៃ ប្រសិទ្ធ បាន ចាប់ឱបថើបអ្នកស្រីចាន់ តារាទី យ៉ាងស្ធិទ្ធស្នាល ខណៈអ្នកស្រីចាន់ តារាទី ក៏បង្ហាញ ក្តីនឹករលឹក និងភាពស្និទ្ធស្នាល ឱបថើប និង ហុចថ្ពាល់ឱ្យលោកខៃប្រសិទ្ធថើបដោយភាព រីករាយ និងមិត្តភាព។ ព្រមទាំងបានរៀបរាប់ ពីប្រវត្តិអនុស្សាវរីយ៍មួយចំនួនទៀតផង។

អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលលោកខៃ ប្រសិទ្ធ អតីតតារាភាពយន្តខ្មែរល្បី ឈ្មោះក្នុងទសវត្សឆ្នាំ១៩៨០-១៩៩០ នោះ បានទៅរស់នៅឯប្រទេសទី៣ អូស្ត្រាលីក្រោយ ពេលភរិយារបស់លោក ដែលជាសាស្ត្រាចារ្យសិល្បៈ និងជាតារាភាពយន្តមួយរូបដែរ គឺ អ្នកស្រីពិសិដ្ឋ ពិលីកា ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅក្បែរផ្សារអូរប្ញស្សី រាជធានីភ្នំពេញ។ តាំងពីពេលនោះមក លោកខៃប្រសិទ្ធ មិនដែលបានជួបអតីតមិត្តរួមអាជីព (អ្នកស្រី ចាន់ តារាទី) ទេ ដោយសារតែការរស់នៅ ប្រទេសផ្សេងគ្នា គឺអ្នកស្រីចាន់ តារាទី រស់នៅ ក្នុងប្រទេសកម្ពុជា ចំណែកលោកខៃ ប្រសិទ្ធ រស់នៅឯប្រទេសអូស្ត្រាលី ហើយទោះបីយូរៗ ម្តង លោកខៃ ប្រសិទ្ធ បានមកលេងប្រទេស កម្ពុជា តែលោកមកក្នុងរយៈពេលខ្លី និងស្ងាត់ៗ មិនបានស្កាត់ជួបអតីតមិត្តរួមអាជីពពីមុននោះ ទេ ទើបតែថ្មីៗនេះ លោកខៃ ប្រសិទ្ធ និងអ្នកស្រី ចាន់ តារាទី ខណៈដែលអ្នកស្រីចាន់ តារាទី ទៅ សម្តែងក្នុងពិធីបុណ្យកឋិននៅវត្តខ្មែរ ក្នុងរដ្ឋឃ្វីនស្លែនដ៍ ប្រទេសអូស្ត្រាលី គឺវត្តខេមររតនារាម ទើបតារាភាពយន្តជើងចាស់ទាំង២ បាន ជួបគ្នា ជាលើកទី១ហើយ ដោយសារតែក្តីនឹក រលឹកចំពោះគ្នាពេក អតីតតួឯកកុនប្រុសស្រី ដែលធ្លាប់សម្តែងជាមួយគ្នានេះ បានបង្ហាញ ភាពស្និទ្ធស្នាលនឹងគ្នាប្រៀបដូចការសម្តែងភាពយន្ត នាអតីតកាលដោយបានឱបថើបគ្នា យ៉ាងស្អិតល្មួត។

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកឈ្មោះ “Khmer Queensland Media” បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញ ពីសកម្មភាពនៃការជួបគ្នារវាងលោកខៃ ប្រសិទ្ធ និងអ្នកស្រីចាន់ តារាទី ជាលើកទី១ ក្នុងរយៈ ពេលជាង២០ឆ្នាំ នៅលើទឹកដីនៃរដ្ឋឃ្វីនស្លែនដ៍ ប្រទេសអូស្ត្រាលី។

តាមរយៈវីដេអូឃ្លីបរយៈពេល២នាទីនិង ២០វិនាទីនោះ លោកខៃ ប្រសិទ្ធ និងអ្នកស្រីចាន់ តារាទី បានសំណេះសំណាលគ្នាយ៉ាងជិតស្និទ្ធ និងបានលើកយកប្រវត្តិពិតភ្ជាប់ជាមួយ សាច់ រឿងសម្តែងរួមគ្នា កាលពីអតីតកាល (មុនឆ្នាំ ៩០) មក រៀបរាប់ចំពោះមុខគ្នាផងដែរ ដោយ អ្វីដែលអ្នកស្រីបានលើកឡើងថា អ្វីដែលអ្នកស្រី ចងចាំជាងគេ គឺនៅត្រង់ឈុតសម្តែងរួមគ្នា ក្នុងរឿងមួយ ដែលកាលណោះ អ្នកស្រីសម្តែង ជាតួអង្គចរិយា រីឯលោកខៃ ប្រសិទ្ធ ជាតួអង្គ ប៊ុនធឿន ហើយក្នុងឈុតមួយនោះ ចរិយា កាន់ បាច់ផ្ការត់តាមប៊ុនធឿន ដែលកំពុងជិះយន្តហោះ ហើយតាំងពីនោះ មកលោកខៃ ប្រសិទ្ធ ក៏ជិះ យន្តហោះទៅបាត់លែងបានជួបគ្នារហូត២០ឆ្នាំ ទើបតែពេលនេះ បានជួបគ្នាជាលើកទី១ ធ្វើឱ្យ អ្នកស្រីអររំភើបយ៉ាងខ្លាំង។

ចំណែកលោកខៃ ប្រសិទ្ធ បាននិយាយ ថា លោកពិតជាសប្បាយចិត្តណាស់ នៅពេល ទទួលដំណឹងថា អ្នកស្រីចាន់ តារាទី មកប្រទេស អូស្ត្រាលី ព្រោះមិនដែលបានជួបគ្នាទេ បន្ទាប់ ពីលោកចាកចេញពីព្រទេសកម្ពុជាមករស់នៅ ជាអចិន្ត្រៃយ៍នៅប្រទេសអូស្ត្រាលី រហូតដល់ ពេលនេះ មានវ័យជ្រេទៅហើយ ទើបបានជួប គ្នាម្តងទៀត។

លោកខៃ ប្រសិទ្ធ និយាយថា លោកមាន ចេតនាចង់ជួបមិត្តភក្តិរួមអាជីព និងរួមជំនាន់ ជាច្រើនទៀត ដែលបានបែកគ្នា រស់នៅ និង ចាប់យករបរខុសគ្នារៀងៗខ្លួនអស់ និងមិនធ្លាប់ បានជួបគ្នា ព្រោះលោកនឹកមិត្តភក្តិចាស់ៗខ្លាំង ណាស់។

បន្ថែមពីលើនេះ លោកខៃ ប្រសិទ្ធិ បាន និយាយលេងថា លោកខ្ចីលុយធនាគារ ១លាន ដុល្លារ ដើម្បីជូនអ្នកស្រីចាន់ តារាទី ដើរលេង គ្រប់ទីកន្លែង។ ស្រាប់តែភ្លាមនោះ អ្នកស្រីចាន់ តារាទី បានឆ្លើយតបវិញភ្លាមៗ ដោយមិនបង្អង់ យូរថា “មិនបាច់ជូនដើរលេងទេ ឱ្យលុយនោះ មក ខ្ញុំយកទៅស្រុកខ្មែរវិញល្អជាង”។

ជំនួបដ៏កម្ររវាងតារាសម្តែងជើងចាស់ ទាំង២រូបនេះ ពោរពេញទៅដោយស្នាមញញឹម និងភាពស្និទ្ធស្នាលបំផុត ហើយពេលខ្លះ គេឃើញ អ្នកទាំងពីរបាននិយាយគ្នាទាំងអារម្មណ៍អួលអាក់ ហាក់ចង់រលេងរលោងទឹកភ្នែកទៀតផង ដែលនេះបង្ហាញពីក្តីនឹករលឹក និងចំណងមិត្តភាពដ៏មានតម្លៃ៕

RELATED ARTICLES