Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិចិនជំទាស់សេចក្តី ថ្លែងការណ៍រួម លើបញ្ហា សមុទ្រចិនខាងត្បូង

ចិនជំទាស់សេចក្តី ថ្លែងការណ៍រួម លើបញ្ហា សមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ រដ្ឋមន្ត្រីការបរទេស ចិនលោក វ៉ាង យី កាលពីថ្ងៃអង្គារ នេះបាន បដិសេធនឹង សេចក្តីថ្លែងការណ៍ ត្រីភាគីមួយដែលចេញ ដោយ សហរដ្ឋអាមេរិក ជប៉ុននិងអូស្រ្តាលី ទាក់ទងនឹងស្ថានការណ៍សមុទ្រចិន ខាងត្បូង ដែលគេដាក់សំណួរថា ប្រជាជាតិទាំងបី នេះជាអ្នករក្សាសន្តិភាព ឬជាអ្នកបង្កបញ្ហា។

លោក វ៉ាង បានធ្វើការកត់ សម្គាល់បែបនេះនៅ ពេលចូលរួម កិច្ចប្រជុំកំពូលរដ្ឋមន្ត្រី ការបរទេសអាស៊ី បូព៌ាលើទី៦ ក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាការឆ្លើយតបនឹង សេចក្តីថ្លែង ការណ៍ដែល ចេញដោយ ប្រទេសបីកាលពីល្ងាច ថ្ងៃច័ន្ទមកនេះ។

លោក វ៉ាង យី បានថ្លែងថាកិច្ចប្រជុំអាស៊ាន-ចិន ត្រូវបានប្រារព្ធឡើង ក្នុងបរិយាកាស មិត្តភាពនិងភាពចុះ សម្រុងគ្នា។ សេចក្តីថ្លែងការណ៍រួម មួយស្តីពីការប្រតិបត្តិ នូវសេចក្តីប្រកាស DOC ឲ្យមានប្រសិទ្ធភាព និងពេញលេញ ត្រូវបានប្រកាសឡើង នៅក្នុងពេលបញ្ចប់ នៃកិច្ចប្រជុំដោយរដ្ឋមន្ត្រី ការបរទេស ចំនួន១១ ប្រទេស។

គ្រប់ភាគីទាំងអស់ បានប្តេជ្ញានៅក្នុង សេចក្តីថ្លែងការណ៍ រួមចិន-អាស៊ាន ក្នុងការវិល ត្រឡប់មក រកមធ្យោបាយនៃដំណោះស្រាយ ជាក់លាក់ ក្នុងជម្លោះតាមរយៈ ការពិគ្រោះយោបល់គ្នា ពីសំណាក់ភាគី នានាដែល ជាប់ទាក់ទងដោយផ្ទាល់។ មិនតែប៉ុណ្ណោះ វាបានបញ្ជូនសារ វិជ្ជមានមួយដែលចិន និងអាស៊ាននឹងរួមគ្នា រក្សាស្ថិរភាព ក្នុងសមុទ្រចិនខាងត្បូង។

ទោះជាយ៉ាងណាគួរ ឲ្យសោកស្តាយដែល កាលពីយប់មិញ សហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី បានចេញសេចក្តីថ្លែង ការណ៍រួម មួយដែលជំរុញឲ្យ មានភាពតានតឹង ក្នុងសមុទ្រចិនខាងត្បូង និងក្នុងតំបន់ ដែលមានទិសដៅសំដៅរកចិន ។ មួយវិញទៀតលោក វ៉ាង បានបញ្ជាក់ថា មានប្រទេសលើស ពី៧០បានបង្ហាញ ពីការយល់ឃើញ របស់ពួកគេនិងគាំទ្រ ជំហរដែលត្រឹមត្រូវ តាមច្បាប់របស់ចិន ក្នុងមធ្យោបាយផ្សេងៗ។

 

 

RELATED ARTICLES