Tuesday, November 26, 2024
Homeតារាខ្មែរមិនធម្មតា! ផលិតករថោន Rith Omega បោះទុនជាង៣ម៉ឺនដុល្លារ បើកហាង(ឆបហ៍ឆា)

មិនធម្មតា! ផលិតករថោន Rith Omega បោះទុនជាង៣ម៉ឺនដុល្លារ បើកហាង(ឆបហ៍ឆា)

បន្ទាប់ពីឃើញតារាចម្រៀងលោកណាំ ប៊ុណ្ណារ័ត្ន និងមិត្តភក្ដិមួយចំនួនទៀតជោគជ័យលោកការបើកមុខជំនួញហាង Chob Cha(ឆបហ៍ឆា)នៅព្រឹកថ្ងៃទី១៦ តុលា នេះលោកឃុន ធារិទ្ធិ ហៅRith Omega ដែលគេស្គាល់ថា ជាផលិតករលេចធ្លោមួយរូបរបស់ផលិតកម្មថោន និងជាអ្នកដឹកសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនោះ បានបោះទុនជាង៣ម៉ឺនដុល្លារ បើកដំណើរការអាជីវកម្ម ហាងកាហ្វេ និងតែបៃតងយីយោChob Cha(ឆបហ៍ឆា)គួរឲ្យភ្ញាក់ផ្អើលនៅខេត្តបាត់ដំបង។

លោក រិទ្ធ អូមេហ្គា (Rith Omega) បានថ្លែងឲ្យដឹងថា ហាងថ្មីChob Cha របស់លោកគឺបានបោះទុនអស់ជាង៣ម៉ឺនដុល្លារសរុបទាំងការទិញប្រេនមកពីប្រទេសថៃ និងការរៀបចំក្នុងក្រៅទាំងមូលដោយហាងរបស់លោកគឺមានទម្រង់ធំដុំគួរសមក្រោយការស្ថាបនា។ លោកបញ្ជាក់ថា ទីតាំងហាងនេះគឺលោកជួលគេនោះទេ ប៉ុន្តែសម្រាប់ទីតាំងគឺលោកយល់ថាមិនពិបាកថ្លៃឈ្នួលនោះទេ ដោយសារតែកាហ្វេឆបហ៍ឆា មានការពេញនិយម និងមានការទទួលស្គាល់ពីអ្នកចូលចិត្តកាហ្វែ តែបៃតង និងនំគ្រប់ប្រភេទរបស់យីហោនេះរួចទៅហើយ។ ម្យ៉ាងមកពីទីតាំងដែលលោកដំណើរការស្ថិតនៅកណ្ដាលក្រុងនៅកែងវិទ្យាល័យសោហឺ ដែលជាទីប្រជុំជននោះផង ទើបលោកមិនខ្លាចបោះទុនរៀបចំ។

លោកអះអាងថា អាជីវកម្មមួយនេះ នឹងជួយអោយលោកមិនពិបាកប្រមូលប្រាក់ចំណូលដោយសារតែគ្រាន់តែថ្ងៃបើកដំបូងក៏មានយុវវ័យ និងអ្នកខេត្តចូលចូលណែនហាងសូម្បីតែផុតវិនាទីត្រូវហ្វ្រីភេសជ្ជៈហើយក៏ដោយ។ លោកសម្រេចចិត្តបើកហាងយីហោ Chob cha នេះ គឺដោយសារតែឃើញមិត្តភ័ក្ដ្រលោកច្រើនជាពិសេសគឺតារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន ក៏បានបើកដែរហើយទទួលបានចំណូលគួរអោយកត់សម្គាល់ បើទោះហាងរបស់លោកណាំ បុណ្ណារ័ត្ន នៅទួលសង្កែរមានទីតាំងរៀងតូចជាខ្លួនផង។ ម្យ៉ាងមកពីលោក និងថៅកែប្រេនឆប់ហ៍ឆា នៅកម្ពុជាមានទំនាក់ទំនងគ្នាល្អ ហើយប្រេនអាជីវកម្មនេះក៏ល្អហើយថោកជាហ្វ្រេនកាហ្វេផ្សេងៗដែលលោកទាក់ទងផង ទើបសម្រេចចិត្តជ្រើសយកប្រេនឆប់ហ៍ឆា សម្រាប់មុខជំនួញកាហ្វេនេះ។ យ៉ាងណាក៏ដោយលោកអះអាងថា លោកមិនស្ថិតនៅហាងនោះគ្រប់ថ្ងៃគ្រប់ពេលនោះទេ ដោយសារតែលោកក៏មានភារៈត្រូវដឹកនាំសម្ដែងនៅក្នុងផលិតកម្មថោន ដែលមានការងារឡើងចុះៗមិនអាចចោលបានដូចគ្នា។

នាយកក្រុមហ៊ុនChob Cha trading Co.,LTD ប្រចាំនៅកម្ពុជាលោក សួម សាវី ហៅដេត បានថ្លែងឲ្យដឹងដែរថា Chob Cha នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង២០ទីតាំងហើយ បើរាប់ទាំងហាងថ្មីរបស់លោក Rith Omega ដែលទើបដំណើរការនេះផង។ លោកថាយីហោនេះរួមមាន ជាភេសជ្ជៈ និងមុខអាហារមួយចំនួន ហើយប្រេននេះក៏ល្បីឈ្មោះណាស់ដែរនៅក្នុងប្រទេសថៃ ដោយកំពុងវាយលុកដូចគ្នានៅកម្ពុជា ភូមានិងឡាវ ខណៈដែលលោករំពឹងថា ហាង Chob Cha របស់លោក Rith Omega និងជោគជ័យខ្លាំងនៅខេត្តបាត់ដំបង៕

RELATED ARTICLES