Thursday, November 28, 2024
Homeតារាខ្មែរព័ត៌មានបន្ថែម ៖ ខ្មាន់កាំភ្លើងដែលបាញ់៣គ្រាប់សម្លាប់សាន ស្រីឡៃ គឺជាអតីតស្វាមីរបស់នាង

ព័ត៌មានបន្ថែម ៖ ខ្មាន់កាំភ្លើងដែលបាញ់៣គ្រាប់សម្លាប់សាន ស្រីឡៃ គឺជាអតីតស្វាមីរបស់នាង

ភ្នំពេញ ៖ សាន ស្រីឡៃ ជាបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបាន​ខ្មាញ់កាំភ្លើងបាញ់សម្លាប់ដេកដួលនៅមុខគ្លីនិកកែសម្ជស្ស ហើយឃាតកបានបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យដួលស្លាប់ដេកនៅជាប់គ្នាតែម្តង ក្នុងករណីបាញ់សម្លាប់នេះ គេសង្ស័យថា ពាក់ព័ន្ធនឹងរឿងស្នេហា​ត្រី​កោណ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៧ នៅក្នុងមន្ទីរពេទ្យសំរាកព្យាបាល វ៉ាយតាឡុងហ្គា ជាគ្លីនិកកែសម្ជស្ស ស្ថិតនៅក្បែរស្ថានីយទូរទស្សន៍អប្សរា តាមបណ្តោយផ្លូវ៣៦០កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

 

​ជនរងគ្រោះដែលត្រូវខ្មាញ់កាំភ្លើងបាញ់សម្លាប់ត្រូវបានគេស្គាល់ឈ្មោះ ​សាន ស្រីឡៃ ជាបេក្ខភាព The Voice Cambodia រដូវកាលទី២ ភេទស្រី អាយុ២៣ឆ្នាំ មានស្រុកកំណើត​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងតែថតរឿង “រាជិនីភូមិគ្រឹះ” មិនទាន់ចប់នៅឡើយទេ ។ ចំណែក​សពបុរសដែលជា​ឃាតករបាញ់សម្លាប់ជនរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-5923 ។

បុរសដែលគេអះអាងថាជាអតីតស្វាមីសាន ស្រីឡៃ

 

បើយោងតាមកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តឡិចស៊ីស ចូលទៅគ្លីនិកកែសម្ជស្សខាងលើ ដើម្បីពិនិត្យស្បែក ខណៈពេលចុះពីលើ​រថយន្ត​ដើរចូលក្នុង​គ្លីនិក​បើកទ្វារកញ្ចក់ដើរចូលបានបន្តិច ក៏ត្រូវខ្មាញ់កាំភ្លើងជិះម៉ូតូ​បាញ់​ដើរ​ចូល​ទៅ​ដកកាំភ្លើង​បាញ់ទៅលើ​ជនរងគ្រោះចំនួន៣​គ្រាប់ បណ្តាលឲ្យដួលស្លាប់​ ហើយ​ខ្មាន់កាំភ្លើងបានយក​កាំភ្លើងបាញ់ខ្លួនឯងមួយគ្រាប់ចំសៀតថ្កា​ដួលដេកស្លាប់នៅជាប់នឹង​ជន​​រង​គ្រោះតែម្តង ។

ទាក់ទិននឹងករណីបាញ់សម្លាប់នេះ សមត្ថកិច្ចសង្ស័យថា ពាក់ព័ន្ធនឹងស្នេហាត្រីកោណ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យកាមេរ៉ាសុវត្ថិ ភាពនៅកន្លែងកើតហេតុ។

ជនសង្ស័យត្រូវបានដឹងថា ជាអតីតស្វាមីរបស់អ្នកនាងសាន ស្រីឡៃ ធ្វើការអនុប្រធានគយនៅខេត្តត្បូងឃ្មុំ ស្រុកកំណើតនៅព្រៃវែង។

បើតាមប្រសាសន៍នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានមុននេះបន្តិចថា ខ្មាន់កាំភ្លើងសម្លាប់សាន ស្រីឡៃ ជាមន្រ្តីគយ មានឈ្មោះ ជ័យ រិន បម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាន់អត្តសញ្ញាណប័ណ្ណលេខ ០៥០២៧៣៦៣៦ កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង៕

 

 

RELATED ARTICLES