Tuesday, November 26, 2024
Homeតារាខ្មែរព័ត៌មានចុងក្រោយ ៖ សាន ស្រីឡៃ អតីតបេក្ខភាព The Voice Cambodia ប្តីបាញ់៣គ្រាប់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានចុងក្រោយ ៖ សាន ស្រីឡៃ អតីតបេក្ខភាព The Voice Cambodia ប្តីបាញ់៣គ្រាប់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯង

ភ្នំពេញ ៖ តារាចម្រៀង សាន ស្រីឡៃ ដែលជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាល ទី២ ដែលសព្វថ្ងៃជាតារាចម្រៀងផលិតកម្ម We ដែលជាសាខារបស់ហង្សមាសនោះ ត្រូវ បានបុរសជាខ្មាន់កាំភ្លើងម្នាក់ ដែលត្រូវបាន គេអះអាងថា ជាអតីតស្វាមីរបស់នាង បាញ់ ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុក ឈាម។ បន្ទាប់មក ខ្មាន់កាំភ្លើងរូបនោះ បាន បាញ់សម្លាប់ខ្លួនឯងចំសៀតផ្កា១គ្រាប់ បណ្តាល ឱ្យដេកស្លាប់ទន្ទឹមគ្នាគួរឱ្យរន្ធត់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើ នេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ 52E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចមុខមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic)  មានទីតាំងស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរ ស្ថានីយទូរទស្សន៍អប្សរា។

នារីរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ សម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះសាន ស្រីឡៃ អាយុ២៣ឆ្នាំ មុខរបរតារាចម្រៀង ប្រចាំផលិតកម្ម We Production មានប្តី និង កូន២នាក់ កូនច្បងអាយុ៧ឆ្នាំ ចំណែកកូនពៅ អាយុ៤ឆ្នាំ និងមានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យ ឃាតករ ដែលបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួននោះ មានឈ្មោះ ជ័យ រិន មុខរបរអនុប្រធានគយ នៅត្បូងឃ្មុំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងត្រូវ ជាអតីតប្តីរបស់តារាចម្រៀងរងគ្រោះ សាន ស្រីឡៃ។ ជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FN-5923។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញតារាចម្រៀង សាន ស្រីឡៃ បានបើករថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស ចូលទៅក្នុងគ្លីនិកកែសម្រស់ខាងលើ ដើម្បីពិនិត្យស្បែក។ លុះគ្រាន់តែចុះពីលើរថយន្ត ដើរចូលក្នុងគ្លីនិក ទើបនឹងបើកទ្វារកញ្ចក់ដើរ ចូលបានប្រមាណ២ជំហាន ស្រាប់តែលេចមុខ ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលទំនងជាបើក ម៉ូតូតាមរថយន្តសាន ស្រីឡៃ តាំងពីណាមក មិនដឹង បានដើរចូលមកតាមពីក្រោយ រួចក៏ដក កាំភ្លើងខ្លី បាញ់ប្រហារទៅលើសាន ស្រីឡៃ ១គ្រាប់ បណ្តាលឱ្យដួលទៅលើកម្រាលឥដ្ឋ។ ភ្លាមៗនោះ ជនសង្ស័យបានបាញ់បន្ថែម២គ្រាប់ ទៀត បណ្តាលឱ្យសាន ស្រីឡៃ ស្លាប់ក្នុងថ្លុក ឈាមភ្លាមៗគួរឱ្យរន្ធត់។ បន្ទាប់ពីបាញ់សម្លាប់ តារាចម្រៀងសាន ស្រីឡៃ រួចហើយ ជនសង្ស័យ ជាខ្មាន់កាំភ្លើង បានយកកាំភ្លើងបាញ់ខ្លួនឯង ១គ្រាប់ ចំសៀតផ្កា បណ្តាលឱ្យដេកដួលស្លាប់ ទន្ទឹមនឹងសាន ស្រីឡៃ តែម្តង។

ជុំវិញករណី បាញ់សម្លាប់តារាចម្រៀងស្រី យ៉ាងសាហាវឃោរឃៅខាងលើនេះ ត្រូវបាន សមត្ថកិច្ច ធ្វើការសន្និដ្ឋានជំហានដំបូងថា អាច ផ្តើមចេញពីករណីស្នេហាត្រីកោណ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះហ៊ុម ព័ទ្ធទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យ និង ធ្វើកោសល្យវិច័យ រកមូលហេតុឱ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ តាមគណនីហ្វេសប៊ុកមួយបានចោទ ប្រកាន់ថា សាន ស្រីឡៃ មានពាក់ព័ន្ធនឹងស្វាមី របស់គេ ដោយម្ចាស់គណនីហ្វេសប៊ុកមួយនោះ បានបង្ហោះសារថា “នេះជាក្រុមគ្រួសារដែល ស្រលាញ់គ្នា ចុះអ្នកវិញ សាន ស្រីឡៃ តើអ្នក ស្រលាញ់គ្នា តាំងពីពេលណាទៅ? ខ្ញុំចង់ដឹងណាស់ ហើយមិនមែនតែខ្ញុំទេ ដែលចង់ដឹងនោះ មាន មនុស្សជាច្រើនដែលចង់ដឹង ហើយចង់ថា អ្នក យកប្តីគេ តើអ្នកសប្បាយចិត្តទេ ចុះបើមានគេ យកប្តីនាងវិញ តើនាងគិតយ៉ាងណាដែរ? ខ្ញុំ ចង់ប្រាប់ថា នាងពិតជាធ្វើឱ្យខូចដល់មនុស្សស្រីដទៃទៀត ហេតុអ្វីទៅសាន ស្រីឡៃ នាង ស្អាតយ៉ាងហ្នឹងហើយ នៅទៅយកប្តីគេទៀត នាងយកប្តីគេ តើនាងអត់ខ្មាស់គេទេ…?”។

ពាក់ព័ន្ធករណីនេះ សាន ស្រីឡៃ ធ្លាប់បាន អះអាងថា រឿងរ៉ាវស្វាមីនាង និងអ្នកមុន កើតឡើងយូរហើយ ហេតុអ្វីបានជាមានគេគាស់កកាយឡើងវិញ នៅពេលដែលនាងកំពុងមាន កេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈបែបនេះ? យ៉ាងណា នាងប្រាប់ថា នាងមិនខ្វល់ឡើយ ចង់ពួកគេ និយាយអ្វីក៏ដោយចុះ ព្រោះរឿងនេះមិនមែន ជាការពិតឡើយ។

គួររំលឹកថា តារាចម្រៀងសាន ស្រីឡៃ គឺជាអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី លំដាប់ពិភពលោក “The Voice Cambodia” រដូវកាលទី២ និងជាកូនក្រុម របស់គ្រូបង្វឹក (Coach) ពេជ្រ សោភា ដែលត្រូវបានគ្រូបង្វឹក ពេជ្រ សោភា ជ្រើសរើសឱ្យឈានចូលដល់ការ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ ប៉ុន្តែ ទោះជាមិនបានលើកពាន “The Voice Cambodia” ក៏សាន ស្រីឡៃ ត្រូវបានក្រុមហ៊ុនហង្សមាស ផ្តល់ឱកាសឱ្យបានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្ម We Production ដែលជា សាខារបស់ហង្សមាសផងដែរ។ ក្រៅពីអាជីព ជាតារាចម្រៀង សាន ស្រីឡៃ ក៏កំពុងសម្តែង ភាពយន្តឱ្យផលិតកម្មហង្សមាស ក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” ប៉ុន្តែខណៈពេលដែលអាជីព សិល្បៈរបស់នាង កំពុងរលូនល្អ ស្រាប់តែជួប គ្រោះអកុសល ត្រូវអតីតប្តីបាញ់សម្លាប់យ៉ាង ឃោរឃៅនៅពេលនេះ៕

 

 

 

 

 

RELATED ARTICLES