នេប៉ាល់៖ ប្រភពផ្លូវការបានឲ្យដឹង នៅថ្ងៃពុធនេះថាគ្រោះទឹក ជំនន់និងបាក់ដីដែល បណ្តាលមកពីមេឃធ្លាក់ភ្លៀងមួយមេធំ ក្នុងប្រទេសនេប៉ាល់ បានសម្លាប់មនុស្ស ចំនួន៥៤នាក់ កាលពីពីរថ្ងៃមុន។
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃលោក Yadav Prasad Koirala បានថ្លែងថាយ៉ាង ហោចណាស់មនុស្ស ចំនួន២០នាក់កំពុងបាត់ខ្លួន។ លោកបានបន្ថែមថា រដ្ឋាភិបាលបានចាប់ផ្តើម ប្រតិបត្តិការសង្គ្រោះ និងសម្រួលដល់ស្រុកចំនួន១៤ក្នុងចំណោម ៧៥ស្រុករបស់ ប្រទេសនេះដែលរង ផលប៉ះពាល់ដោយទឹកជំនន់។
ជាងនេះទៅទៀតលោក បានបន្តថា មានមនុស្ស រាប់រយនាក់បានផ្លាស់ ទីលំនៅ បន្ទាប់ពីផ្ទះសម្បែង របស់ពួកត្រូ វ បានបាក់ធ្លាក់ ចូលក្នុងទន្លេនិងមួយចំនួន ទៀតត្រូវជន់លិច តែម្តង។ទាហាននិងក្រុម អ្នកស្ម័គ្រចិត្តជា ច្រើននាក់បានប្រើប្រាស់ ទូកកៅស៊ូ ដើម្បីសង្គ្រោះមនុស្សដែលបានជាប់នៅ កណ្តាលទឹកដោយសារ ទឺកជំនន់ខណៈឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងបាននិង កំពុងត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់អាហារ ផ្គត់ផ្គង់ដល់អ្នកទាំងនោះ។
លោក Koriala ថ្លែងថាស្ថានការណ៍ គឺធ្ងន់ធ្ងរបំផុតក្នុងស្រុក ចំនួន៨ហើយបណ្តាញ ផ្លូវទៅកាន់តំបន់ មួយ ត្រូវ បាន កាត់ផ្តាច់ដោយ ទឹកជំនន់។
ចំណែកកម្រិត ទឹកក្នុងទន្លេធំៗមួយចំនួនគឺស្ថិត នៅកៀកនឹងកម្រិត គ្រោះថ្នាក់ ដែលជាការគំរាមកំហែងនៃគ្រោះទឹកជំនន់ដ៏ធំធេងនិងបណ្តាលឲ្យ មានការភ័យខ្លាច ក្នុងចំណោមប្រជាជន ក្នុងស្រុក។
គួរបញ្ជាក់ថាប្រជាជន នេប៉ាល់១ម៉ឺននៅតែរស់នៅក្នុងតង់ នៅឡើយទេតាមរយៈ គ្រោះមហន្តរាយ រញួយផែនដីដែលវាយប្រហារ ប្រទេស នេះកាលពីឆ្នាំទៅ។