Thursday, November 28, 2024
Homeតារាខ្មែរយុគ ចិន្តា កែវ ចាន់និមល មាស សុខសោភា និងសុខ ពិសី បង្ហាញអារម្មណ៍ពិត ពេលដឹងរឿងសាន ស្រីឡៃ ស្លាប់បាត់បង់ជីវិត

យុគ ចិន្តា កែវ ចាន់និមល មាស សុខសោភា និងសុខ ពិសី បង្ហាញអារម្មណ៍ពិត ពេលដឹងរឿងសាន ស្រីឡៃ ស្លាប់បាត់បង់ជីវិត

ពិធីការិនី យុគ ចិន្តា “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ប្អូនស្រី ស្រីឡៃ ពិតជាមានការរន្ធត់នឹងតក់ស្លុតយ៉ាងខ្លាំងចំពោះដំណឹងនៃមរណៈភាពរបស់ប្អូនស្រី ទោះបីជាមិនបានសិ្នទស្នាលនឹងបានរួមការងារជាមួយគ្នាក៏ពិតមែន ក៏នាងខ្ញុំសូមចូលរួមសោកស្តាយនៃដំណឹងមរណៈភាពនេះ សូមបានទៅកាន់សុគិតិភពកុំបីឃ្លៀត”។

ពិធីការិនី កែវ ចាន់និមល “យើងទើបតែជួបគ្នាប៉ុន្មានថ្ងៃមុនសោះ អាណិតណាស់ប្អូនស្រី សូមប្អូនទៅកាន់សុខគតិភព”។

តារាចម្រៀង មាស សុខសោភា “សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនស្រី សាន ស្រីឡៃ សូមអោយប្អូនស្រីទៅកាន់សុគតិភពផង”។

តារាចម្រៀង សុខ ពិសី “សូមចូលរួមរំលែកទុក្ខផងប្អូនស្រីទោះយើងមិនធ្លាប់បានជួបគ្នាប៉ុន្តែបងពិតជាក្តុកក្ដួលណាស់ពេលបានដឹងដំណឹងដ៏ក្រៀមក្រំនេះ សូមដួងវិញ្ញាណប្អូនស្រីទៅកាន់សុគតិភព”៕

RELATED ARTICLES