Tuesday, November 26, 2024
Homeនយោបាយវាសនាគណបក្សសង្គ្រោះជាតិ អ្នកប្តឹងថា ប្រឈមនឹងការរំលាយ ដោយសារមានចរិតមួលបង្កាច់លាបពណ៌

វាសនាគណបក្សសង្គ្រោះជាតិ អ្នកប្តឹងថា ប្រឈមនឹងការរំលាយ ដោយសារមានចរិតមួលបង្កាច់លាបពណ៌

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ដែលមុននេះ បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្នើឱ្យចាត់ នីតិវិធីទៅតុលាការកំពូល ដើម្បីប្តឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) នោះ បានលើកឡើងថា ក្រុមបក្សប្រឆាំងចូលចិត្ត បង្កើតព័ត៌មានមិនពិត មានចរិតមួលបង្កាច់ លាបពណ៌ ទើបជួបវាសនាប្រឈមនឹងការត្រូវរំលាយស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅពេលដ៏ឆាប់ខាងមុខ។

លោកពេជ្រ ស្រស់ បានលើកឡើងបែប នេះឆ្លើយតបទៅនឹងក្រុមអ្នកគាំទ្របក្សប្រឆាំង ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកបានភៀសខ្លួនទៅប្រទេសថៃ ដោយ សារចែកលុយ២០ម៉ឺនដុល្លារ មិនស្មើជាមួយ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។

លោកឆាំ ឆានី ពលរដ្ឋខ្មែររស់នៅក្រៅ ប្រទេសដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ លោកធ្លាប់បានចុះផ្សាយម្តងហើយ ថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានទទួលលុយ១លានដុល្លារ ចំណែកលោកពេជ្រ ស្រស់ បានម្ភៃម៉ឺនដុល្លារ ជាថ្នូរនៃការដាក់ពាក្យ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ (CNRP)។

លោកឆាំ ឆានី បានសរសេរបន្ថែមថា កាលពីថ្ងៃ១៦ ខែតុលា ២០១៧ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសារភាពថា លោកពិតជាបានទទួលលុយពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នូរនៃការប្តឹង រំលាយគណបក្សសង្គ្រោះជាតិ មែន តែបាន លុយតែមួយម៉ឺនដុល្លារប៉ុណ្ណោះ ចំណែក១៩ ម៉ឺនដុល្លារទៀត ត្រូវលោកខឹម វាសនា ប្រធាន គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យស៊ីដាច់បាត់ហើយ។ លោកពេជ្រ ស្រស់ ដាច់ចិត្ត ទម្លាយព័ត៌មាននៅពេលនេះ មកពីមូលហេតុ ពីរ គឺទី ១-មកពីខឹម វាសនា ស៊ីដាច់ច្រើនពេក ទី២-ពេជ្រ ស្រស់ ខកចិត្តដោយមិនបានទទួល អាសនៈពីគណបក្សសង្គ្រោះជាតិ…។

លោកឆាំ ឆានី បានបញ្ជាក់ទៀតថា តាម ប្រភពពត៌មានពីប្រទេសថៃ បានឱ្យដឹងថា លោក ពេជ្រ ស្រស់ ពេលនេះកំពុងតែភៀសខ្លួនទៅ ប្រទេសថៃ ហើយមានបំណងនិយាយបកអាក្រាតលោកខឹម វាសនា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ទោះយ៉ាងណា លោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា បានបញ្ចោញប្រតិកម្ម ចំពោះព័ត៌មានចោទប្រកាន់ខាងលើនេះ ដោយ លោកចាត់ទុកការផ្សាយរបស់សកម្មជនបក្ស ប្រឆាំង នៅក្រៅប្រទេសនោះ ជាការលាបពណ៌ ការមួលបង្កាច់ និងការបង្កើតនូវព័ត៌មានក្លែងក្លាយ។ ពោលគឺ តាមការអះអាងរបស់សកម្ម ជនរបស់គណបក្សសង្គ្រោះជាតិ នោះ គេថា លោករត់ទៅថៃ ប៉ុន្តែលោកមិនបានរត់ទៅណា ទេ គឺលោកកំពុងចុះធ្វើកិច្ចការបញ្ជាក់លិខិត ស្នាម ដើម្បីដាក់ពាក្យប្រកួតប្រជែងការបោះ ឆ្នោតព្រឹទ្ធសភា ខាងមុខនេះ។

លោកពេជ្រ ស្រស់ លើកឡើងថា ការ ចេះតែបង្កើតនូវព័ត៌មានមិនពិតមួលបង្កាច់ លាប ពណ៌របស់ក្រុមគណបក្សសង្គ្រោះជាតិ ហ្នឹងហើយ ដែលបណ្តាលឱ្យគណបក្សសង្គ្រោះជាតិ ជួបនូវ វាសនាដូចសព្វថ្ងៃនេះ គឺប្រឈមនឹងត្រូវរំលាយ ចោលតាមច្បាប់ស្តីពីគណបក្សនយោបាយ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ថា “ការផ្សព្វផ្សាយនេះ វាអត់មានអីចម្លែក ទេ ពីព្រោះក្រុមរបស់គណបក្សសង្គ្រោះជាតិ មានតែប៉ុណ្ណឹង ចរិតរបស់ពួកគេហ្នឹង។ មានន័យ ថា មួលបង្កាច់ព័ត៌មានមិនពិត បំភ្លៃការពិត ហើយ និងបង្កើតព្រឹត្តិការណ៍ឱ្យគេស្អប់បុគ្គលមួយ ដែល គេចង់បានឱ្យមហាជនស្អប់។ អ៊ីចឹងគណបក្ស សង្គ្រោះជាតិ និងក្រុមមេដឹកនាំហ្នឹង អត់មាន ចិត្តសាស្ត្រ ឬយុទ្ធសាស្ត្រអ្វីដើម្បីធ្វើនយោបាយ ទេ គឺដឹងតែមួលបង្កាច់ ដើម្បីទាញប្រជាប្រិយភាពរបស់ខ្លួន។ អ៊ីចឹងហើយបានធ្វើឱ្យវាសនា គណបក្សសង្គ្រោះជាតិ ធ្លាក់មកដល់ដូចសព្វថ្ងៃ ហ្នឹង រហូតឈានទៅដល់ការរំលាយ ដោយការ សរសេរពាក្យមិនពិត។ អ៊ីចឹងបានព្រះពុទ្ធលោក ថា អ្នកដែលភូតខ្លួនឯង ច្រើនតែចាញ់អាត្មា។ ពោលគឺថា ព្រះពុទ្ធហាមដាច់ខាតអារឿងភូត កុហកអ្នកដទៃ ហើយនិងបំភ្លៃការពិត។ ឥឡូវ ហ្នឹង គណបក្សសង្គ្រោះជាតិ តាំងពីដើមមក គឺតែងបំផ្លើស ហើយបំភ្លៃការពិត ហើយឥឡូវ កម្មធ្លាក់មកខ្លួនឯង ធ្វើឱ្យគណបក្សមួយក្រុម ហ្នឹងរលាយ។ ហើយមួយទៀត ដោយសារពួក សង្គ្រោះជាតិ ហ្នឹង រកភ័ស្តុតាងណាមួយចោទ ប្រកាន់ខ្ញុំពេជ្រ ស្រស់ អត់បាន ដោយសារខ្ញុំ ពេជ្រ ស្រស់ មិនបានប្រព្រឹត្តនូវអំពើខុសឆ្គង ដោយសតិសម្បជញ្ញៈរបស់ខ្ញុំមិនបានមានទំនាក់ទំនងជាមួយគណបក្សប្រជាជន៘និង៘ អ៊ីចឹងទៅ ពួកហ្នឹងរកភ័ស្តុតាងអត់បាន បែរជា បង្កើតព័ត៌មានមិនពិតអ៊ីចឹងទៅ បានវាយប្រហារ មកលើរូបខ្ញុំបាទ។ ខ្ញុំសុំឱ្យគណបក្សសង្គ្រោះជាតិ ពិចារណាវិញ ប្រសិនជាខ្ញុំយកលុយពួក ខាងដែលគេចោទនោះមែន តើមានអ្វីសំអាង ដែលថា ខ្ញុំបានយកលុយគេ ហើយមានភ័ស្តុតាង អ្វីខ្ញុំនៅក្នុងគណបក្សប្រជាជនកម្ពុជា? វាអត់មាន គ្រាន់តែខ្ញុំធ្វើកិច្ចការងារដែលប្រឆាំងសកម្មភាព របស់គណបក្សខ្លួន ហើយចោទខ្ញុំថា ខ្ញុំនៅជា មួយគណបក្សប្រជាជន អាហ្នឹងជារឿងខុសឆ្គងរបស់គណបក្សសង្គ្រោះជាតិ ដែលមិនមែន ជាការតស៊ូមតិតាមផ្លូវច្បាប់ ហើយខ្ញុំសុំបញ្ជាក់ ឡើងវិញថា ខ្ញុំអត់មានតម្លៃខ្លួនអីទៅឱ្យលោក ហ៊ុន សែន ទៅធ្វើកិច្ចការងារដែលគេចង់ធ្វើ នោះទេ ពីព្រោះថា អំណាចរបស់លោកហ៊ុន សែន គឺមានក្រាស់ក្រែលណាស់ទៅហើយ សម្រាប់ ចាត់ការគណបក្សសង្គ្រោះជាតិ។ អ៊ីចឹងខ្ញុំគ្មាន អីត្រូវស៊ីឈ្នួលដើម្បីទៅរំលាយគណបក្សសង្គ្រោះជាតិ ទេ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ទេ ដែលរំលាយខ្លួនឯង ដើរប្រព្រឹត្តនាំឱ្យក្រុម គណបក្សខ្លួនឯងរលាយមេដឹកនាំខ្លួនឯង ហើយ ដល់ពេលខណៈនេះ មកបង្កើតព័ត៌មានចចាមអារ៉ាមក្លែងក្លាយថា ខ្ញុំហ្នឹងភ័យទៅប្រទេសថៃ ទៅទទួលលុយសំណូក២០ម៉ឺនដុល្លារ ហើយ ចែកគ្នាជាមួយខឹម វាសនា មិនស្មើគ្នា ហើយទាំង អស់ហ្នឹងហើយ ដែលធ្វើឱ្យលោកខឹម វាសនា ជេរទៅដល់ពួកសង្គ្រោះជាតិ ពីព្រោះសូម្បីតែ ខ្ញុំនេះ មិនដែលស្គាល់មន្ត្រីជាន់ខ្ពស់គណបក្ស របស់លោកខឹម វាសនា មិនដែលបានមាន ទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច គ្រាន់តែថា សកម្មភាពការងារហាក់ ដូចស៊ីមេទ្រីគ្នា ហើយចោទតែម្តង។ អ្វីដែលខ្ញុំ ចង់និយាយនោះថា អស់លោកសង្គ្រោះជាតិ  មក បំភ្លៃការពិតថា ខ្ញុំហ្នឹងទៅថៃ ខណៈដែលខ្ញុំ កំពុងចុះធ្វើកិច្ចការងារនៅខេត្តត្បូងឃ្មុំ ដើម្បី ដាក់ពាក្យទៅ គ.ជ.ប ឈរឈ្មោះប្រកួតប្រជែង សមាជិកព្រឹទ្ធសភា ដូច្នេះការពិតគឺខ្ញុំនៅខេត្ត ត្បូងឃ្មុំ នៅឡើយថា ខ្ញុំទៅថៃអីហ្នឹង ខ្ញុំវាអស់ សំណើច។ អ៊ីចឹងបាន ខ្ញុំគិតថា សង្គ្រោះជាតិ វាគួរតែរលាយហើយ ពីព្រោះថា ការធ្វើនយោបាយគ្មានចិត្តសាស្ត្រ គ្មានយុទ្ធសាស្ត្រ ហើយ តែងតែបំផ្លើសព័ត៌មានដែលក្លែងក្លាយតែប៉ុណ្ណោះ”។

លោកពេជ្រ ស្រស់ បានបន្តថា “យើងអត់មានដែលស្រមៃទៅចង់បានទ្រព្យសម្បត្តិ អ្នកដទៃទេ ប៉ុន្តែអ្វីដែលយើងធ្វើនេះ គឺយើង ធ្វើក្នុងន័យការពារផលប្រយោជន៍ជាតិ និង អធិបតេយ្យជាតិ ដែលខ្ញុំក្រុមយើងយល់ឃើញ ថា គណបក្សសង្គ្រោះជាតិ កំពុងតែដើររើស ពូជ អ៊ីចឹងយើងគ្រាន់តែស្នើឱ្យក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធីដែលក្រសួងមហាផ្ទៃ មាន នីតិវិធីខ្លួនឯង ដែលអ្នកគ្រប់គ្រងគណបក្ស នយោបាយនោះ។ អ៊ីចឹងសម្រាប់កៅអីគណបក្សសង្គ្រោះជាតិ យើងមិនដែលនឹកស្រមៃ ទៅចង់បានរបស់គេទេ ពីព្រោះយើងធ្វើតាម លទ្ធភាព សមត្ថភាព ប៉ុន្តែក៏យើងមិនបដិសេធថាមិនយកដែរ ពីព្រោះថា អាស្រ័យលើ ច្បាប់។ ច្បាប់ជាអំណាចកំពូល ដើម្បីគ្រប់គ្រង មនុស្ស ហើយច្បាប់ គឺជាកន្លែងដែលរៀបចំឱ្យ ស្ថាប័នមានសណ្តាប់ធ្នាប់។ អ៊ីចឹង បើច្បាប់ គ.ជ.ប ឬច្បាប់គេចែងថា អាសនៈដែលត្រូវ រំលាយទៅ ត្រូវយកអាសនៈមកចែកឱ្យគណបក្ស ដែលមានសមត្ថភាពនឹងយក អាហ្នឹងគឺយើង ទទួល ព្រោះច្បាប់គេឱ្យ មិនមែនទៅឆក់ពីដៃ គេទៅឆក់ពីផ្ទះគេឯណា គ្រាន់ថា យើងទទួល ធ្វើអ្វីតាមច្បាប់ ហើយបើអ្នកនយោបាយមិន គោរពច្បាប់ សួរថាឱ្យអ្នកណាមកគោរពច្បាប់? ចំពោះការចោទប្រកាន់យើងធ្ងន់នេះ យើងមិន ចាប់អារម្មណ៍រហូតទៅដល់ដាក់ពាក្យបណ្តឹងអី ទេ ពីព្រោះយើងបានស្នើរួចហើយ ឱ្យគណបក្ស សង្គ្រោះជាតិ នឹងត្រៀមរកអាចារ្យ មកសូត្រមន្ត ដើម្បីយកទៅឈាបនកិច្ច។ មានន័យថា ពោល គឺដើម្បីទៅប៉ាឆា ដើម្បីបូជា។ អ៊ីចឹងយើងចាំ តែដង្ហែខ្មោច ជណភ្រ ទៅ ក៏ចប់បាត់ទៅហើយ យើងមិនទៅរវល់អីនឹងក្រុមហ្នឹងទៀតទេ ព្រោះ ថា ក្រុមហ្នឹងវាអស់ក្បាលម៉ាស៊ីន វាអស់ផ្ទះ ជ្រក ហើយត្រូវបានគេនឹងរៀបចំហែទៅទីប៉ាឆា ហើយ។ អ៊ីចឹងនឹងកាន់ទុក្ខ ចូលរួមហែសពហ្នឹង ទៅដល់ទីប៉ាឆាទៅ គឺចប់ស្រេចបាច់ហើយ ខ្ញុំ មិនទៅចាប់អារម្មណ៍រឿងប្តឹងផ្តល់ទេ”។

លោកពេជ្រ ស្រស់ បន្តទៀតថា “ដូចខ្ញុំ ជម្រាបថា ចរិតហើយនិងមារយាទរបស់គណបក្សសង្គ្រោះជាតិ អត់មានយុទ្ធសាស្ត្រ និង ចិត្តសាស្ត្រនយោបាយអីល្អ ឬក៏អត់ដែលមាន សេណារីយោនយោបាយរបស់បក្សទេ មានតែ បង្កើតបំភ្លៃបំផ្លើស ហើយបំភ័ន្តមតិមហាជន បំភ័ន្តការគិតរបស់មហាជនតែប៉ុណ្ណោះ។ ជាក់ស្តែង ដូចជាការដាក់ពាក្យបណ្តឹងទៅលោក ស ខេង ហើយគេចោទថា លោកពេជ្រ ស្រស់ ទទួល បាន២០ម៉ឺន ហើយយកតែឯង ហើយជឿថា ខ្ញុំមានតម្លៃឯណាដែលលោកហ៊ុន សែន ជួលខ្ញុំ ម្នាក់ឯង២០ម៉ឺនដុល្លារ ទៅរំលាយបក្សសង្គ្រោះជាតិ នោះ ហើយខ្ញុំមានអំណាចឯណាទៅរំលាយ គណបក្សសង្គ្រោះជាតិនោះ? អាហ្នឹងហើយ ដែលយើងអាចបញ្ជាក់ថា ការបែកធ្លាយព័ត៌មាន នេះ គឺមានចេតនាសរសេរព័ត៌មានមិនពិត ដើម្បី ឱ្យគេដឹងថា គណបក្សសង្គ្រោះជាតិ ហ្នឹងល្អ ហើយពួកខ្ញុំធ្វើ មានអ្នកនៅពីក្រោយខ្នង តែប៉ុណ្ណោះឯង តែអ្វីជាការពិត គឺលោកដឹកនាំ គណបក្សសង្គ្រោះជាតិ ប្រព្រឹត្តអំពើខុសច្បាប់ ហើយអំពើដែលយកកម្ពុជា ឱ្យគេត្រួតត្រានោះ ទេ អាហ្នឹងជាការពិត។ អ៊ីចឹងក្នុងនាមខ្ញុំអ្នកនយោបាយ ខ្ញុំអត់ចង់ឃើញប្រទេសកម្ពុជា ធ្លាក់ ទៅក្នុងដៃជនបរទេសទេ។ ដូច្នេះទើបបានយើង ចេញមុខស្នើសុំឱ្យសម្តេច ស ខេង ឱ្យគាត់ធ្វើការ តាមនីតិវិធីច្បាប់ ទៅលើគណបក្សណាក៏ដោយ ឱ្យតែមិនយកទ្រព្យសម្បត្តិជាតិជាធំ។ ដូច្នេះ ការបំផ្លើសការពិតនេះហើយ ដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិ រងទុក្ខ ឬក៏អាចនិយាយបាន ថា កំពុងតែឈានទៅរកការរលាយដូចបច្ចុប្បន្ន នេះ។ ហើយគណបក្សសង្គ្រោះជាតិ គួរកុំខឹង សម្តេចក្រុមព្រះ អាហ្នឹងជាមតិរបស់ខ្ញុំ ពីព្រោះ អី? កាលពីរដ្ឋសភាអនុវត្តច្បាប់ពីរភាគបីកាល ហ្នឹងច្បាប់ពីរភាគបី គឺល្អណាស់ សម្រាប់ ធ្វើការក្នុងរដ្ឋសភា ប៉ុន្តែលោកសម រង្ស៊ី គិត ថា ខ្លួនឯងមានប្រជាប្រិយភាពខ្ពស់ជាងសម្តេច ៣មន្ត៥០បូក១ ដើម្បីកម្ចាត់សម្តេចក្រុមព្រះ ចេញពីឆាកនយោបាយ។ ឥឡូវយើង មើល ឃើញហើយ កាលហ្នឹងសម្តេចក្រុមព្រះ បាន ខ្ទាតខ្ចាត់ខ្ចាយពីឆាកនយោបាយពិតប្រាកដ មែន។ ប៉ុន្តែពេលនេះ សម្តេចក្រុមព្រះ ធ្វើតាម ច្បាប់វិញ ពីព្រោះអីគណបក្សសង្គ្រោះជាតិ ធ្វើខុសច្បាប់។ អ៊ីចឹងព្រះអង្គធ្វើតាមច្បាប់ ត្រូវតែរំលាយគណបក្សសង្គ្រោះជាតិ ចោល។ អ៊ីចឹងសម្រាប់សម្តេចក្រុមព្រះ គឺស្មើភាពគ្នា តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សយុវជនកម្ពុជា យើងមិនអាចនិយាយថា ស្មើភាពគ្នាទេ ព្រោះ យើងអត់ដែលមានគំនុំជាមួយគណបក្សសង្គ្រោះជាតិ ទេ ប៉ុន្តែយើងធ្វើដើម្បីការពារនូវអធិបតេយ្យកម្ពុជា ដើម្បីការពារប្រយោជន៍ជាតិខ្មែរ និងដើម្បីកុំឱ្យអ្នកនយោបាយ យកកម្ពុជាទៅ ឱ្យជនបរទេសកាន់កាប់ស្រុកខ្មែរ”។

លោកពេជ្រ ស្រស់ បន្ថែមថា “ខ្ញុំសូម បញ្ជាក់ជំហរខ្ញុំ ទី១ ខ្ញុំបដិសេធ ខ្ញុំមិនបានទទួល សំណូកពីខាងណា ដើម្បីដាក់សំណើទៅសម្តេច ស ខេង ឱ្យរំលាយគណបក្សសង្គ្រោះជាតិ នោះ ទេ។ មានន័យថា ខ្ញុំធ្វើដោយក្រុមឆន្ទៈគណបក្ស យុវជនកម្ពុជា តែម្តង អត់មានបុគ្គលណាឱ្យខ្ញុំ សូម្បីតែ១សេនរៀល។ ទី២ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំ ធ្វើកិច្ចការគណបក្សយុវជនកម្ពុជា ផ្អែកទៅលើ គោលការណ៍រក្សាលទ្ធិប្រជាធិបតេយ្យកម្ពុជា រក្សាអធិបតេយ្យកម្ពុជា និងរក្សាផលប្រយោជន៍ ជាតិ។ ទី៣នោះ ក្រុមគណបក្សយុវជនកម្ពុជា យើងខ្ញុំអត់ទៅមានស៊ីឈ្នួល ហើយអត់មាន ទៅចាប់ដៃជាមួយក្រុមណាទេ គឺយើងតាម ករណីច្បាប់តែប៉ុណ្ណោះ។ ទី៤ យើងសុំបដិសេធ ព័ត៌មានថា ខ្ញុំរត់ទៅក្រៅ ដែលថា ចែកកេរ ចែកផលប្រយោជន៍ជាមួយគ្នាមិនស្មើភាពនោះ គឺផ្ទូយស្រឡះ ការពិតទៅ ខ្ញុំកំពុងតែចុះក្នុង មូលដ្ឋាន ដើម្បីរៀបចំឯកសារដាក់ទៅ គ.ជ.ប ដើម្បីចុះបញ្ជីទៅចូលរួមសមាជិកព្រឹទ្ធសភា ប្រកួតប្រជែងនៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ។ ចំពោះរឿងគេយល់ ជាសិទ្ធិរបស់គេ ប៉ុន្តែសុំប្រាប់ ថា អ្វីក៏ដោយ គឺការពិត នៅតែជាការពិត តែប៉ុណ្ណឹង ខ្ញុំមានពាក្យតែប៉ុណ្ណឹង អារឿងគេយល់ យ៉ាងណាៗ យើងមិនបញ្ជាឱ្យគេយល់ ឱ្យស្រប យើងទេ គេយល់យ៉ាងម៉េច អាហ្នឹងជាសិទ្ធិរបស់ គេ ប៉ុន្តែគ្រាន់តែផ្តាំផ្ញើថា ព្រះពុទ្ធប្រៀនប្រដៅ ថា អ្វីជាការពិត វាមិនអាចថាមិនពិតទេ វា នៅតែជាការពិតដដែល”។

លោកឆាំ ឆានី

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មិនអាចទាក់ទង សុំការបញ្ជាក ឬ់ប្រតិកម្មឆ្លើយតបពីគណបក្ស ហ៊្វុនស៊ិនប៉ិច  ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សបានទេ កាល ពីម្សិញមិញ។

ចំណែកលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ 9ឡឌភប បាន ឆ្លើយតបយ៉ាងខ្លីចំពោះព័ត៌មានខាងលើនេះ តាម ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១៦  ខែតុលា ឆ្នាំ២០១៧ ថា “ពួកសង្គ្រោះចោរ ហៅ ឡឌភ ថា អាបក្សសូន្យកៅអី ឡឌភ ហៅសង្គ្រោះ ចោរវិញថា អារលាយ។ ភ្នាល់យូរហើយថា ចាំ មើលតើ ឡឌភ និងជណភ្រ អ្នកណារលាយមុន? ពួកអាថោកគាំទ្រសង្គ្រោះចោរផ្កាប់មុខ កាត់ត លាបពណ៌ លាបពណ៌កាត់ត ទាល់តែសង្គ្រោះ ចោររលាយបានសម្រេចផស់វាមែនវ៉ី”។

ដោយឡែក សមាជិកអចិន្ត្រៃយ៍គណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ថា លោកឆាំ ឆានី នៅក្រៅប្រទេស មិនមែនជា សកម្មជន ឬជាសមាជិកគណបក្សសង្គ្រោះជាតិ ទេ។ ដូច្នេះអ្វីដែលជាការលើកឡើងផ្សព្វផ្សាយ របស់លោកឆាំ ឆានី មិនមានពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ទេ ហើយកន្លងមក គណបក្ស សង្គ្រោះជាតិ ក៏តែងតែណែនាំសកម្មជនអ្នកគាំទ្ររបស់ខ្លួនឱ្យរក្សានូវសេចក្តីថ្លៃថ្នូរ មិនប្រឌិត បំផ្លើស ឬបរិហារកេរ្តិ៍បុគ្គលណាមួយ។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ខ្ញុំគិតមើលទៅ! ខ្ញុំដូចជាមិនត្រូវឆ្លើយទេ ពីព្រោះ រឿងនេះ ជាមួយលោកពេជ្រ ស្រស់។ ដូច្នេះ អត់មកពាក់ព័ន្ធអីជាមួយគណបក្សសង្គ្រោះជាតិ ទេ។ ដូច្នេះឆាំ ឆានី មិនមែនជាសមាជិក សង្គ្រោះជាតិ ទេ។ គណបក្សអត់ជាប់ពាក់ព័ន្ធ អីទេ ឆានី គេនៅក្រៅប្រទេសឯណោះ ហើយ ក៏មិនមែនជាសមាជិករបស់គណបក្សសង្គ្រោះជាតិដែរ។ ដូច្នេះខ្ញុំមិនមានការឆ្លើយតប ហើយ ក៏មិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ។ ម៉្យាង ទៀត គណបក្សសង្គ្រោះជាតិ មិនដែលធ្វើការ តបត ឬក៏ណែនាំឱ្យសមាជិកណាម្នាក់ប្រើពាក្យ អសុរោះទៅភាគីណាទេ អត់មានទេ”៕

កុលបុត្រ

RELATED ARTICLES