Tuesday, November 26, 2024
Homeតារាខ្មែរពិសេសមែន!ដូមីណូភីហ្សាកម្ពុជា អាចកុម្មង់តាមអនឡាញជាមួយនឹងប្រម៉ូសិនពិសេសបញ្ចុះតម្លៃ៥០ភាគរយ

ពិសេសមែន!ដូមីណូភីហ្សាកម្ពុជា អាចកុម្មង់តាមអនឡាញជាមួយនឹងប្រម៉ូសិនពិសេសបញ្ចុះតម្លៃ៥០ភាគរយ

ខណៈដែលកំពុងទទួលបានជោគជ័យ ក្នុងដំណើរការអាជីវកម្មនៅប្រទេស​កម្ពុជា អស់រយៈពេល​២ ឆ្នាំ ហាងដូមីណូភីហ្សា បានសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធកុម្ម៉ង់ភីហ្សា តាមអនឡាញរបស់ដូមីណូភីហ្សា នៅកម្ពុជាជាផ្លូវការ ដើម្បីបង្ហាញនូវភាពឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសដ៏ពិសេសនេះ​ អតិថិជនទាំងអស់នឹងអាចរីករាយ ជាមួយប្រូម៉ូសិនពិសេសៗគឺការបញ្ចុះតម្លៃ ៥០ ភាគរយលើភីហ្សាខ្នាតកណ្តាល និងខ្នាតធំ រាល់ការកុម្ម៉ង់ទិញតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ២៣ ខែតុលា រហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការកុម្ម៉ង់ទិញតាមអនឡាញទាំងអស់ នឹងទទួលបានការ free ជូនសំបុត្រ​ទៅកំសាន្តនៅ Kid City ចំនួន ២ ផងដែរ។

លោក គួច សុខលី ​អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន យីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិ ដូមីណូភីហ្សា មកបើកដំណើរការនៅប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ​«នេះជាមោទនភាពថ្មីមួយទៀត របស់ដូមីណូភីហ្សាកម្ពុជា ដែលបានសម្ពោធដំណើរការប្រព័ន្ធកុម្ម៉ង់ តាមអនឡាញដំបូងគេ ក្នុងចំណោមបណ្តាប្រទេសនានា នៅក្នុងអាស៊ីប៉ាស៊ីហ្វិក ដែលមានបើកដំណើរការហាង ដូមីណូភីហ្សា។ ការធ្វើទំនើបកម្មនេះ គឺដើម្បីផ្តល់ជូនភាពងាយស្រួលកាន់តែខ្លាំង ដល់អតិថិជនដូមីណូទាំងអស់ ក្នុងការកុម្ម៉ង់ភីហ្សាអនឡាញ គ្រប់ពេលវេលា គ្រប់ទីកន្លែង បន្ថែមពីលើការកុម្មង់នៅក្នុងហាង និងតាមទូរស័ព្ទជាមួយនឹងសេវាកម្ម ដឹកជញ្ជូនរហ័សទាន់ចិត្តត្រឹមតែ ៣០ នាទីរបស់យើង​»

លោក គួច សុខលី បានបញ្ជាក់បន្ថែមទៀតថា «តាមរយៈប្រព័ន្ធដ៏ទំនើបនេះ អតិថិជនទាំងអស់អាចចាប់ផ្តើមកុម្មង់អនឡាញ ចាប់ពីថ្ងៃនេះ តាមរយៈវែបសាយ និង App របស់ដូមីណូឈ្មោះ Dominos Pizza Asia Pacific ដែលអាចដោនឡូតប្រើប្រាស់បាន ទាំងប្រព័ន្ធប្រតិបត្តិការ Android និង IOS ។ ក្នុងនោះ អតិថិជននឹងអាចរីករាយ ជាមួយនឹងមុខងារពិសេសៗដូចជា Pizza Profile សម្រាប់ឲ្យអតិថិជនងាយស្រួលរក្សាទុកអាស័យដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់បំពេញច្រើនដង, Easy Order សម្រាប់អតិថិជនរក្សាទុកប្រភេទ នៃការកុម្មង់ដែលចូលចិត្តសម្រាប់ការកុម្ម៉ង់ លើកក្រោយ, Dominos Tracker សម្រាប់តាមដាន​ពីការដឹកជញ្ជូននៅតាមផ្លូវ, និង Order Now or Order Later ដើម្បីជ្រើសរើសរវាងការកុម្មង់ភ្លាមៗ ឬក៏កុម្ម៉ង់ទុកជាមុន​»

គួរបញ្ជាក់​ថា Domino’s Pizza បានបើកដំណើរការនៅប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ ២០១៥ ហើយបើគិតមកត្រឹមខែតុលាឆ្នាំ ២០១៧ នេះ ហាងដូមីណូភីហ្សា បានពង្រីកសាខាបានចំនួន ៦ សាខា រួមមានសាខាបឹងកេងកង, ផ្សារទំនើបស៊ីធីម៉ល, IFL, ផ្សារទំនើបអ៊ីអនម៉ល, ភ្នំពេញថ្មី និងផ្សារដើមថ្កូវ។ Domino’s Pizza គឺជាភីហ្សាលេខ​១ មកពីសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០ និងមានលក់ភីហ្សាឈ្ងុយឆ្ងាញ់ពិសេសគ្រប់រសជាតិ ដូចជារសជាតិគ្រឿងសមុទ្រ, ផេបភើរ៉ូនី (Pepperoni), មីតហ្សា (Meatzza), ហាវ៉ៃ (Hawai), បេកខន (Bacon), និងប៊ីប៊ីឃ្យូ (BBQ) រួមទាំងនំប៉័ងខ្ទឹម ស្លាបមាន់បំពង នំប៉័ង Cinnastix, នំសូកូឡា និងប្រភេទអាហារទាន់ចិត្ត ជាច្រើនមុខទៀត។ បច្ចុប្បន្ន ហាងដូមីណូភីហ្សាមានសាខាជាង ១១,០០០ ហាងទូទាំងពិភពលោក៕

 

RELATED ARTICLES