ភ្នំពេញ ៖ កំពូលតារាចម្រៀងល្បីៗ រួមមាន កញ្ញាឱក សុគន្ធកញ្ញា និងពេជ្រ សោភា ព្រមទាំងតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត នឹងទៅបោះជំរំនៅលើកំពូលភ្នំបូកគោ ស្ថិតក្នុងទឹកដីខេត្តកំពត ដើម្បីចូលរួមក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីសប្បុសរធម៌ GANZBERG Adventure Music Festival។
ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ដ៏ធំនេះ នឹងប្រារឰឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅរមណីយដ្ឋានបូកគោ (លើភ្នំបូកគោ) ចំណែកថវិកាដែលទទួលបាន នឹងត្រូវបរិច្ចាគទាំងអស់ជួយដល់មន្ទីរពេទ្យគន្ធបុប្ធា។
ព្រឹត្តិការណ៍នេះមានការសម្តែងចម្រុះ និងសម្បូរបែបរបស់សិល្បៈករខ្មែរជាច្រើននាក់ ជាមួយនឹងការបោះជំរំខ្នាតធំ ការរត់ប្រណាំងអន្តជាតិពាក់កណ្តាលម៉ារាតុង និងប្រណាំងកង់ (ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាល ម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ លើកទី៤) តន្ត្រី EDM ដ៏អស្ចារ្យ DJ អន្តរជាតិ និង កំពូលតារាចម្រៀងល្បីៗ។ ព្រឹត្តិការណ៍នេះ ក៏មានផ្សាយផ្ទាល់ពិសេសពីកំពូលភ្នំបូកគោ តាមកញ្ចក់ទូរទស្សន៍ហង្សមាស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៤រសៀលតទៅ។
គួរបញ្ជាក់ថា កំពូលតារាចម្រៀងល្បីៗដែលចូលរួមក្នុងព្រឹត្តការណ៍ខាងលើ រួមមាន ឱកសុគន្ធកញ្ញា, ពេជ្រ សោភា, ងួន ចាន់ដេវីត, រ៉េត ស៊ូហ្សាណា, Step/ លោកខាន់ ជែមស៍, សិល្បករ Original Song, ក្រុម Small World Small Band, ក្រុម Mustache និងលោក P-Sand ក្រុមបាល់ទាត់ក្រសួងការពារជាតិ…៕