ក្រោយការបើកចំហស្នេហារវាងតារាឯកស្រី រូបស្អាត តឺយ ចរិនផន និងបុរសសង្ហា អាលេក ធីរដេត មានទាំងអ្នកសាទរ និងរិះគន់។ ក្រុមអ្នករិះគន់បានបញ្ចោញ ទស្សនៈក្នុងផ្លូវអវិជ្ជមានចំពោះ តឺយ ថា ចូលចិត្តស៊ីពួកម៉ាក សង្សារឯង” ។
ក្រោយពេលបុរសសង្ហា អាលេក ធីរដេត ចេញមកបើកចំហបេះដូងថា ពេលនេះខ្លួន និង តឺយ ចរិនផន បានទាក់ទងស្រលាញ់គ្នាអស់រយៈពេលជាង៦ខែមកហើយ ធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនមានទស្សនៈមិនល្អចំពោះ តឺយ ព្រោះតែ អាលេក គឺជាមិត្តភក្តិជិតស្និទ្ធរបស់ អាឡិច រេនដេល ដែលជាអតីតសង្សារ ទើបតែត្រូវ តឺយ បោះបង់ចោលថ្មីៗ។ អ្នកខ្លះថា បំណាច់នឹងមានសង្សារថ្មី ហេតុអ្វីមិនទៅរកអ្នកណាឱ្យឆ្ងាយបន្តិច បែរជាឆ្ងាញ់តែមិត្តភក្តិសង្សារដូច្នេះទៅវិញ? អ្នកខ្លះប្រើពាក្យធ្ងន់ៗថា តឺយ មានចំណូលចិត្តស៊ីមិត្តភក្តិពួកម៉ាក ព្រោះ អតីតសង្សារនាងម្នាក់ទៀតឈ្មោះ លោក ប្រេមណាត់ ក៏ជាមិត្តភក្តិរបស់ អាលេក ធីរដេត និង អាឡិច រេនដេល ដែរ។
ប្រិយមិត្តម្នាក់បានបង្ហោះរូបភាពមួយសន្លឹករបស់បុរសសង្ហា៥រូប គឺលោក បយ ប៉ាកន, អាលេក ធីរដេត, អាឡិច រេនដេល លោក ប្រេមណាត់ និង ក្រេត វរីន្ទ្រ ដែលសុទ្ធសឹងតែជាមិត្តភក្តិនឹងគ្នា ព្រមជាមួយនឹងពាក្យអត្ថាធិប្បាយថា ក្នុងចំណោមនេះ មានតែ ម្នាក់ប៉ុណ្ណោះដែលរួចផុតពីដៃស្រីស្អាត តឺយ ចរិនផន។ បុរសនោះគឺ ក្រេត វរិន្ទ។
មហាជនមានចម្ងល់ថា បើនាងទាក់ទងតែបុរសដែលជាមិត្តភក្តិនឹងគ្នាបែបនេះ តើនឹងធ្វើឱ្យ ទំនាក់ទំនងមិត្តភក្តិប្រុសៗទាំងនោះ ទៅជាយ៉ាងណា?
ប្រឈមនឹងការរិះគន់គ្មានសំចៃនេះ តឺយ ចរិនផន ប្រតិកម្មតបវិញថា “ចង់អ្នកណាគិត យ៉ាងម៉េច យើងក៏នៅតែធ្វើអំពើល្អ ប្រកាន់ខ្ជាប់តែរឿងល្អៗ។ តទៅមុខទៀត ខ្ញុំនឹងមិនខឹងពួកគេ ទេ”។
ពាក្យប៉ុន្មានម៉ាត់នេះ បានទទួលការលើកទឹកចិត្តពីប្រិយមិត្តដែលគាំទ្រនាងគួរសមដែរ ដោយ ប្រិយមិត្តខ្លះសរសេរថា “គំនិតអាក្រក់របស់បុគ្គលខ្លះ ពិតជាពុំអាចបំផ្លាញអំពើល្អដែល តឺយ បានធ្វើ ឡើយ។ យើងជឿថា អំពើល្អដែល តឺយ បានធ្វើជារៀងរហូតមកនឹងជួយឱ្យ តឺយ ឆ្លងកាត់ពេលវេលាដ៏ អាក្រក់នេះបាន។ យើងសូមផ្តល់កម្លាំងចិត្តដល់ តឺយ និងឈរខាង តឺយ ជារៀងរហូត៕