ប៉ក ផាត់សៈរៈកន សង្សារសំណព្វចិត្តរបស់តារាឯកស្រី ម៉ារគី រ៉ាស៊ី បង្ហាញក្តីរំភើបជាខ្លាំង នៅពេលដែលអាពាហ៍ពិពាហ៍រវាងរូបគេ និង ម៉ារគី កំពុងតែរំកិលខ្លួនមកដល់ប្រមាណជាមួយខែទៀត។
ពេលវេលានក្ខត្តឫក្ស នៃការបោះជំហានទៅកាន់មាត់ទ្វារអាពាហ៍ពិពាហ៍ កាន់តែខិតចូល មកដល់សម្រាប់គូស្នេហ៍តារាល្បី ម៉ារគី ម៉ាស៊ី និង ប៉ក ផាត់សៈរៈកន ធិរ៉ាធិវ៉ាត់។ ពេលវេលា ដែលគូស្នេហ៍កំពុងទន្ទឹងរង់ចាំនោះ គឺពិធីភ្ជាប់ពាក្យនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងរៀបការនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
ចុងក្រោយនេះ ភាគីកូនកំលោះ ប៉ក ផាត់សៈរៈកន បានបង្ហើបឱ្យដឹងថា ពួកគេទាំងពីរ ទើបតែត្រឡប់ពីហុងកុង។ វាជាដំណើរលំហែកាយដ៏សែនសប្បាយរីករាយ បានជួបមិត្តភក្តិ និង ថតកម្មវិធីមួយចំនួនផង។ ចំណែកការថតឈុត មុនរៀបការ ត្រូវចាប់ផ្តើមនៅដើមខែវិច្ឆិកា។
ចំពោះ ជៀនចផេត អាពាហ៍ពិពាហ៍នេះ អ្នកទាំងពីរចង់ធ្វើទៅតាមលក្ខណៈខ្លួនឯង ដោយ មិនត្រូវការអ្នករចនាម៉ូដទេ។
លោក ប៉ក បញ្ជាក់ថា “យើងរៀបការដើម្បីបង្ហាញបុគ្គលិកលក្ខណៈរបស់យើងទាំងពីរ។ តែមិនដឹង ម៉ារគី យល់យ៉ាងម៉េចទេ។ ពេលនេះពិធីជិតចូល មកដល់ហើយ នៅសល់ពេលប្រហែលមួយខែទៀតប៉ុណ្ណោះ។ បាទ! រំភើប ណាស់”។
ក្រោយរៀបការរួច អ្នកទាំងពីរបញ្ជាក់ថា នឹងនៅតែ ទទួលការងារសិល្បៈដដែល។ ឯគម្រោងក្រេបចន្ទ ទឹកឃ្មុំ ពួកគេប្រាប់ថា នឹងឱ្យដឹងនាពេលក្រោយ