Thursday, December 5, 2024
Homeតារាបរទេសនុម និងគូស្នេហ៍ ជូនដំណើរអ្នកមានគុណ ជាលើកចុងក្រោយ

នុម និងគូស្នេហ៍ ជូនដំណើរអ្នកមានគុណ ជាលើកចុងក្រោយ

នេះជារូបភាពដិតជាប់អារម្មណ៍ប្រិយមិត្តជាខ្លាំង នៅពេលដែលគូស្នេហ៍ផ្អែមល្ហែម នុម សនរ៉ាម ថេបភិថាក់ និង និខូល ថេរិអូ ព្រមទាំងក្រុមគ្រួសារនាំ គ្នារៀបចំពិធីបណ្តែតធាតុលោកឪពុក ឈុមផន ថេបភិថាក់ នៅទីបញ្ជាការ សង្គ្រាមពិសេសជើងទឹក នៃកងទ័ពជើងទឹក ខេត្តឈុនបុរី ។

នុម សនរ៉ាម បានបង្ហោះរូបភាពពិធីបណ្តែតធាតុនៅក្នុងអ៊ីនស្តាក្រាម ដោយមានសេចក្តីថា “ពិធីបណ្តែតធាតុលោកពុក ឈុមផន ថេបភិថាក់ នៅទីបញ្ជាការសង្គ្រាម ពិសេសជើងទឹក។ សូមព្រះគុណលោកមេបញ្ជាការ និងកងកម្លាំងបញ្ជាការសង្គ្រាមពិសេស ជើងទឹកទាំងអស់ដែលបានជួយជ្រោមជ្រែង និងលះបង់ពេលវេលា។ សូមអរព្រះគុណបាទ។ ស្រលាញ់ប៉ាជាងជីវិតទៅទៀត”។

ចំណែក នីខូល ថេរិអូ វិញ បានបង្ហោះរូបភាព ពិធីបណ្តែតធាតុនេះក្នុងអ៊ីនស្តាក្រាម ដូចគ្នា ហើយក៏ឆ្លៀតបង្ហោះរូបគូគ្នាជាមួយ នុម នៅឆ្នេរសមុទ្រផងដែរ។ ក្រោយពេល បង្ហោះរូបនេះហើយ ក៏មានប្រិយមិត្តចូលរួមអាឡោះអាល័យ និងផ្តល់កម្លាំងចិត្តដល់ នុម ផងដែរ។

គួរបញ្ជាក់ថា លោក ឈុមផន ថេបភិថាក់ ជាឪពុករបស់ នុម សានរ៉ាម ក៏ជាតារាសម្តែងមួយរូបដែរ។ លោកបានលាចាកលោកកាលពីថ្ងៃទី៩ កក្កដា ២០១៧ ហើយ នុម សនរ៉ាម ទើបតែធ្វើពិធីបណ្តែតធាតុឪពុកនាពេលថ្មីៗនេះ ដោយពិធីបណ្តែតធាតុនេះ ក្រៅពីការជូនដំណើរ អ្នកស្លាប់ជាលើកចុងក្រោយ ក៏ជាការធ្វើឡើងដើម្បីឱ្យដួងវិញ្ញាណអ្នកស្លាប់ទៅកាន់សុគតិភព និងមានភាពត្រជាក់ត្រជុំដូចព្រះគង្គាផងដែរ។

នុម សានរ៉ាម ត្រូវបានគេដឹងឮថា ជាកូនកតញ្ញូតាំងពីឪពុកនៅរស់ រហូតដល់លោក លាចាកលោក ហើយក៏គេនៅតែបំពេញតួនាទីជាកូនល្អរហូតមក៕

RELATED ARTICLES