Thursday, November 28, 2024
Homeតារាខ្មែររតនៈ ពិសី រងការរិៈគន់ស្ពឹកមុខ ពេលតែងខ្លួនធ្វើខ្មោច

រតនៈ ពិសី រងការរិៈគន់ស្ពឹកមុខ ពេលតែងខ្លួនធ្វើខ្មោច

នៅក្នុងពិធីបុណ្យ Halloween ដែលជាវប្បធម៌ខាងប៉ែកអឺរ៉ុប គេឃើញមានតារាសិល្បៈខ្មែរមួយចំនួនបានតុបតែងខ្លួន គូរមុខធ្វើជាខ្មោច ដើម្បីអបអរពិធីបុណ្យនេះ និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ។ ក្នុងនោះ កញ្ញារតនៈ ពិសី ក៏បានចូលរួមគូរមុខធ្វើខ្មោច ដើម្បីអបអរផងដែរ ប៉ុន្តែ ត្រូវបានលោកម៉ៃ សុគន្ធ និងអ្នកលេងហ្វេសប៊ុកមួយចំនួនរិះគន់យ៉ាងចាស់ដៃ។

លោកម៉ៃ សុគន្ធ

ក្រោយពេលតារាចម្រៀងរាងតូចច្រឡឹងកញ្ញារតនៈ ពិសី បង្ហោះរូបភាពគូរមុខដូចខ្មោចនៅលើបណ្ដាញសង្គម ដើម្បីអបអរបុណ្យHalloween ស្រាប់តែត្រូវបានលោកម៉ៃ សុគន្ធ រិះគន់ដែលលើកឡើងថា «ដល់រដូវកាលមនុស្សក្លាយជាខ្មោចហើយ ពេញFacebook ហ្មង ខ្មែរអើយខ្មែរ»។ជាមួយគ្នានោះអ្នកលេងហ្វេសប៊ុកមួយចំនួនក៏បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ដោយលើកឡើងថា «បុណ្យជាតិឯងអត់ខំលើកស្ទួយទេ ទៅខំស្រវេស្រវាតាអាបុណ្យជាតិគេហ្នឹង ខ្មែរអើយខ្មែរ កាលបានភ្ញាក់រឭក »។ អ្នកខ្លះទៀតថា « យូៗទៅចង់ឆ្កួតអស់ហើយ មួយៗលែងគិតពីរឿងទឹកដីហើយ គិតតែរឿងចឹងៗទេ អត់មានបើកភ្នែកមើលប្រទេសជិតខាង ប្រឹងរកលុយចង់ងាប់ រឺឯខ្មែរគិតតែរឿងចឹងទេ តិចទៀតបានដឹងខ្លួន»។

កញ្ញារតនៈ ពិសី បានបង្ហាញពីអារម្មណ៍ហួសចិត្ត និងបានលើកឡើងថា នាងគ្មានបំណងចម្លងវប្បធម៌បរទេស ដើម្បីលុបបំបាត់វប្បធម៌របស់ខ្លួននោះទេ គឺនាងតែងខ្លួនបែបនេះ គ្រាន់តែដើម្បីបផ្សព្វផ្សាយហាងសាឡនរបស់នាង ទើបបើកថ្មីតែប៉ុណ្ណោះ។

ពីសី បន្ថែមថា «ខ្ញុំគ្រាន់តែបង្ហោះដើម្បីផ្សព្វផ្សាយហាងខ្ញុំសោះ ពួកគាត់លេងបាញ់ខ្ញុំឈឺៗតែម្ដង ហើយខ្ញុំក៏សុំទោសផងដែរប្រសិនបើប៉ះពាល់អារម្មណ៍បងប្អូនមួយចំនួន ហើយខ្ញុំនៅតែបញ្ជាក់ថា គឺគ្មានចេតនាអ្វីក្រៅពីផ្សព្វផ្សាយហាងនោះទេ»។

ពិសី អះអាងថា ហាងសាឡនរបស់នាងមិនទាន់បើកសម្ពោធទេ ប៉ុន្តែបានបើកដំណើរហើយ ដែលផលិតផលភាគច្រើននាំមកពីប្រទេសថៃ កូរ៉េ និងសហរដ្ឋអាមេរិក ហើយនៅក្នុងពិធីបុណ្យអន្តរជាតិ Halloween នេះ ហាងរបស់នាងបានបញ្ចុះតម្លៃពិសេស៥០ភាគរយ។ នាងថា ហាងសាឡនរបស់នាងដែលមានទីតាំងនៅម្ដុំផ្សារសំណង់១២ ជិតសាលាខណ្ឌទួលគោក បានចំណាយអស់ជាង២ម៉ឺនដុល្លារ និងគ្រោងសម្ពោធនៅអំឡុងខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕

RELATED ARTICLES