Thursday, November 28, 2024
Homeតារាខ្មែរសុគន្ធ និសា បន្ថែមភាពរីករាយ ជាមួយអ្នកឈ្នះ៥០លានរៀល

សុគន្ធ និសា បន្ថែមភាពរីករាយ ជាមួយអ្នកឈ្នះ៥០លានរៀល

សុគន្ធ និសា ដែលកំពុងត្រៀមខ្លួនចូលរោងការនៅខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នោះ បានលេចមុខតែងខ្លួនយ៉ាងស្អាត ដោយពាក់អាវខៀវសំពត់សខ្លី ស៊ីគ្នាទៅនឹងឆាកតន្ដ្រីខារ៉ាបាវ របស់ប៉ុស្ដិ៍ហង្សមាស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ០១៧នោះ ត្រូវបានពិធីករលោកជា វិបុល និងថន លក្ខិណា បានសរសើរតារាចម្រៀងល្បីរូបនេះថា គឺជារាជិនីសម្រស់ទៀតផង។ ការជិតដល់ថ្ងៃរៀបការរបស់សុគន្ធ និសា តែនាងបែរជាប្រឹងឡើងច្រៀងលើឆាកតន្ដ្រីបែបនេះ គឺដើម្បីជាការអបអរសារទរ និងបន្ថែមភាពរីករាយទៅដល់អតិថិជនខារ៉ាបាវ ដែលមានសំណាងឈ្នះរង្វាន់ធំ ៥០លានរៀល គឺបានទៅលើអតិថិជនឈ្មោះគុច ខេមរា ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្រុងបាវិត ខេត្តស្វាយរៀង និងរង្វាន់ទឹកប្រាក់៥០ម៉ឺនរៀលទៀត លើកទឹកចិត្តដល់អ្នកតាំងលក់ភេសជ្ជៈខារ៉ាបាវ ស្អាតជាងគេនៅពេលដែលក្រុមការងារចុះទៅឃើញ។

សុគន្ធនិសា និងប៉ាច គីមមួយ ដែលបានឡើងឆាកតន្រ្ដីនោះបានសម្ដែងការអបអរសាទរចំពោះអតិថិនជនដែលមានសំណាងឈ្នះរង្វាន់ធំនោះ។

សុគន្ធ និសា ក្រៅពីមានរូបសម្រស់កាន់តែស្រស់ស្អាតគួរឲ្យទាក់ទាញ ព្រោះជិតដល់ថ្ងៃធ្វើជាកូនក្រមុំមែនទែនរបស់អាណិកជនខ្មែរនៅអាមេរិក លោកសាំបា ដោយពួកគេនឹងដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី០១ ឫ១២ ខែធ្នូ ឆ្នាំ២០១៧ ដែលធ្វើពីធីជប់លៀងធំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ហើយមានតារាសិល្បកររាប់រយនាក់ចូលរួមនោះ ពេលនេះតារាចម្រៀងតូចច្រឡឹងរូបនេះកាន់តែមានក្បាច់រាំយ៉ាងរស់រវើកជាងមុនផងដែរ ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាមួយតារាចម្រៀងរស្មីហង្សមាស រូបនេះ។ ជាមួយគ្នានេះដែរ អតិថិជនដែលឈ្នះរង្វាន់ធំពីខារ៉ាបាវនោះ ក៏បានសម្ដែងអារម្មណ៍សប្បាយរីករាយផងដែរ តាមរយៈការបានទស្សនា និងជួបផ្ទាល់ជាមួយតារាចម្រៀងល្បី សុគន្ធ និសា នៅលើឆាកតន្ដ្រីខារ៉ាបាវនោះ។

លោកអគ្គនាយកក្រុមហ៊ុនខារ៉ាបាវ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយសារក្រុមហ៊ុនធ្វើអាជីវកម្មនៅប្រទេសកម្ពុជា អស់រយៈពេល១៣ឆ្នាំមកហើយ ក្រុមហ៊ុនបានគិតថា ដើម្បីតបស្នងដល់អតិថិជនដែលគាំទ្រភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ ក្រុមហ៊ុនក៏បានរៀបចំឲ្យមានរង្វាន់នៅក្នុងក្រវិលកំប៉ុង ក៏ដូចជាស្ទីកគ័រនៅលើសម្បកកំប៉ុង ជូនដល់អតិថិជន។ ទឹកប្រាក់៥០លានរៀល ដែលអតិថិជនដែលប្រគល់ជូនដល់លោកគុច ខេមរា នៅពេលនេះ គឺជាអតិថិជនដែលមានសំណាងលើកទី១ ដូចនេះនៅមានអតិថិជនជាច្រើនទៀត ដែលនឹងមានសំណាងឈ្នះជាបន្ដបន្ទាប់ទៀត ក្រៅពីទឹកប្រាក់៥០លានរៀល មានរង្វាន់ជាច្រើនផ្សេងៗទៀត ដូចជា ម៉ូតូ, ទូរស័ព្ទដៃ និងរង្វាន់ភេសជ្ជៈខារ៉ាបាវ ជាច្រើនកំប៉ុងថែមទៀត។

លោកគុច ខេមរា អ្នកឈ្នះរង្វាន់៥០លានរៀល ពីភេសជ្ជៈខារ៉ាបាវ បានឲ្យដឹងថា លោកពិតជាត្រូវរង្វាន់ពីខារ៉ាបាវ ប្រាកដមែន ហើយវាមិនមែនជាការជួលឲ្យសម្ដែងនោះទេ ព្រោះទឹកប្រាក់នោះ ក្រុមហ៊ុនបានបញ្ចូលទៅក្នុងគណនីធនាគារ ហើយលោកអាចយកមកចាយវាយបានផងដែរនាពេលនេះ។

សុគន្ធ និសា មានតម្លៃខ្លួន១៥០០ដុល្លារ សម្រាប់ការច្រៀង Concert ធំៗ ហើយចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះទៅ អតីតតារាចម្រៀងផលិតកម្មថោន រូបនេះ នឹងមានភាពមមាញឹកខ្លាំងក្នុងការច្រៀងរាំ តាមឆាកតន្ដ្រីជាច្រើន នៅទូទាំង២៥ខេត្តក្រុង ព្រោះពេលនេះហង្សមាស ដេញបានក្រុមហ៊ុនជាច្រើនសម្រាប់ធ្វើ Concert នៅឆ្នាំ២០១៧-២០១៨នេះ ហើយរាល់ផលិតផលទាំងនោះ គឺត្រូវការតារាចម្រៀល្បីៗដើម្បីឲ្យអតិថិជនទៅចូលរួមទស្សនាក្នុងនោះក៏មាន សុគន្ធ និសា ម្នាក់ដែរ ដែលត្រូវប៉ាន់ខ្លាំងក្នុងការកើបលុយធំនេះ។ ប៉ុន្ដែទោះជាសប្បាយចិត្តក្នុងការកើបលុយនៅរដូវក្រៅយ៉ាងណា ក៏សុគន្ធ និសា មិនភ្លេចរឿងចូលរោងការដែរ គឺបើគ្មានការប្រែប្រួលទេ តារាចម្រៀងរូបនេះនឹងក្រាបផ្ទឹមនៅថ្ងៃទី០១ ឫ១២ ខែធ្នូ​ឆ្នាំ២០១៧ ខាងមុខនេះហើយ ដែលកម្មវិធីជប់លៀងធំរៀបចំនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភ្នំពេញ។

ការលាភាពក្រមុំរបស់តារាចម្រៀងល្បី សុគន្ធ និសា នាពេលនេះ ពិតជាបានធ្វើឲ្យតារាសិល្បៈជាច្រើនដែលរស់នៅជាមួយគ្នាលាក់លៀម មិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះ មានការភ្ញាក់ផ្អើល ហើយខ្មាសអៀនចំពោះនិសា ព្រោះថានាងជាតារាចម្រៀងកំពុងល្បីល្បាញ និងត្រូវប៉ាន់រកលុយបានច្រើន តែនាងមិនខ្លាចការរៀបការ មានប្ដី ហើយមហាជនលែងគាំទ្រនោះទេ។ តាមការប្រមាណរបស់សាច់ញាតិតារាចម្រៀងល្បី សុគន្ធ និសា បានឲ្យដឹងថា មង្គលការរបស់អ្នកចម្រៀងហង្សមាស រូបនេះ ជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ដែលពេលនេះកំពុងដាក់ទុនរកស៊ីនៅក្រុមហ៊ុន Manulife នោះ ពួកគេនឹងចំណាយទឹកប្រាក់មិនក្រោម១០ម៉ឺនដុល្លារឡើយ។

ប្រភពបានបន្ថែមទៀតថា សុគន្ធ និសា នឹងច្រៀងតាម Concert ធំៗ រហូតជិតដល់ថ្ងៃរៀបការតែម្ដង ហើយក្រោយក្លាយជាភរិយាស្របច្បាប់របស់ប្រុសខ្មែរ-អាមេរិក នោះ ហើយសុគន្ធ និសា នឹងងាកទៅរកពង្រីកមុខជំនួញបន្ថែមទៀត ពីលើមុខជំនួញដែលនាងមានស្រាប់ គឺហាងគុយទាវខ្ចប់នៅកោះពេជ្រ នោះ។

ការសម្រេចចិត្តចូលរោងការរបស់សុគន្ធ និសា នៅអាយុ៣៤ឆ្នាំនេះ គឺបញ្ជាក់ថា និសា ឬប៊ុន សុគន្ធា បានកប់ចោលដានស្នេហ៍ចាស់ជាមួយលោកសុខ ជំនោរ ត្រឹមឆ្នាំ២០១៧នេះ ស្របពេលដែលលោកជំនោរ បានដឹកដៃសង្សារថ្មី ស្រី សុរង្សី ភ្ជាប់ពាក្យកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយនឹងរៀបការនៅខែវិច្ឆិកា ខែ២០១៧ នេះ  ពោលគឺលោកជំនោរ រៀបការមុននិសា ១ខែគត់៕

RELATED ARTICLES