ភ្នំពេញ៖ មុននេះបន្ដិច ! មានផ្ទុះហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកចូលរួមគាំទ្របាល់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិ សឹង្ហបុរី នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក បណ្ដាលឲ្យនារីម្នាក់ បែកក្បាល និងយុវជនម្នាក់ទៀត របួសដាច់សរសៃដៃ ខណៈកម្លាំងអាវុធហត្ថ ឃាត់ខ្លួនមនុស្ស៤នាក់ យកទៅសាកសួរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា ហេតុការណ៍វាយគេខាងលើនេះ បានកើតឡើងនៅតំបន់ក្រោយបង្គោលទី ខាងក្រុមសឹង្ហបុរី បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ខណៈពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ខ្លាំង ! ហើយការប្រកួត ក៏ត្រូវបានពន្យាពេលផងដែរ ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវក្រុមសង្រ្គោះប្រចាំនៅពហុកីឡាដ្ឋាន បានជួយរុំរបួស និងយុវជនម្នាក់ ដែលដាច់សរសៃដៃ ត្រូវបានបញ្ចូនទោសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានបញ្ចូនទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ ៕