Thursday, November 28, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី បូមខ្លាញ់ក្បាលពោះ មិនឈឺដូចគេថានោះទេ

សុខ សោម៉ាវត្តី បូមខ្លាញ់ក្បាលពោះ មិនឈឺដូចគេថានោះទេ

ភ្នំពេញ ៖ អ្នកមេម៉ាយកូន១ សាច់សខ្ចី សុខ សោម៉ាវត្តី ត្រូវបានគេមើលឃើញថា នៅតែអាចថែរក្សារូបរាង និងសម្រស់ស្រស់ស្អាតដដែល រហូតដល់ក្រមុំៗខ្លះសុំខ្មាសទៀតផង ហើយថ្មីៗនេះសុខ សោម៉វត្តី ទើបនឹងទៅទទួលសេវាបូមខ្លាញ់ក្បាលពោះក្នុងគ្លីនិកកែសម្រស់មួយ របស់តារាសម្តែងសារ៉ាយ សក្ខណា ដែលធ្វើឱ្យរូបរាងរបស់នាងកាន់តែតូចច្រឡឹងឡើងថែម១កម្រិតទៀត។

អ្នកនាងសុខ សោម៉ាវត្តី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើការ Live Video មួយបង្ហាញពីសកម្មភាពដែលនាងទទួលសេវាបូមខ្លាញ់ពីគ្លីនិកកែសម្រស់មួយ ឈ្មោះ XENO CLINIC ដែលគេដឹងថា ជាគ្លីនិករបស់តារាសម្តែងសារ៉ាយ សក្ខណា។

ជាមួយនេះ សុខ សោម៉ាវត្តី បានបង្ហោះសារខ្លីមួយថា “ហេលូ លូវនៅហ្ស៊ីណូ កំពុងបូមខ្លាញ់ក្បាលពោះចេញ XENO CLINIC…”។

តាមរយៈការឡាយវីដេអូ សុខ សោម៉ា វត្តី បាននិយាយថា “អ្នកខ្លះគេថាបូមខ្លាញ់ក្បាលពោះហ្នឹងឈឺខ្លាំងណាស់ តែឥឡូវចង់ប្រាប់ថា អត់ឈឺទេ ហើយក៏ចង់និយាយដែរថា អូនមិនធាត់អីប៉ុន្មានទេ គ្រាន់តែក្បាលពោះអូនធំបន្តិចតើ! ទើបមកបូមទៅ អ្នកខ្លះគេមាន២លីត្រ ៨០០មីលីលីត្រ ៥០០មីលីលីត្រ តែអូនតែ៣០០ទេ ចឹងមិនសូវធំទេ តែ៣០០ហ្នឹង ក៏ទើសដែរ ធម្មតាគ្នាចង់ស្អាត ឥឡូវហ្នឹងកំពុងតែនៅហ្ស៊ីណូ អត់មានអីផង គ្រាន់តែគេបុកៗទៅរសើបៗៗ… អត់ឈឺទេ គ្រាន់តែរសើបដោយសារតែដុកទ័រគាត់មានជំនាញមកពីអាមេរិក ហើយមុននឹងគាត់ ធ្វើលើដងខ្លួនរបស់យើង គាត់គូរចំណុចណាដែលយើងអត់មានបញ្ហា ហើយការបូមមិនប៉ះពាល់ ដល់គ្រឿងក្នុងនោះទេ គ្រាន់តែបូមលើស្រទាប់ស្បែកប៉ុណ្ណោះ…”។

ដោយឡែកនៅក្នុងផេកហ្វេសប៊ុករបស់ គ្លីនិកកែសម្រស់ XENO CLINIC បានបង្ហោះសារមួយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ថា “នេះជាការ Live Video ផ្ទាល់ កាលពីយប់មិញរបស់អូនសុខ សោម៉ាវត្តី ដែលគាត់បានមកធ្វើការបូមខ្លាញ់សម្រកក្បាលពោះនៅហ្ស៊ីណូគ្លីនិក ដែលបង្ហាញថា មិនមានការឈឺចាប់ មិនមានរបួសស្នាម មិនហើមមិនជាំ សុវត្ថិភាព១០០ភាគរយ ព្រោះធ្វើឡើងដោយពេទ្យអាមេរិក ផ្ទាល់ បទពិសោធន៍២០ឆ្នាំជាង។ ហ្ស៊ីណូគ្លីនិក ថែរក្សាសម្រស់តាមស្តង់ដារអាមេរិក XENO CLINIC US SKIN TREATMENT…”៕

RELATED ARTICLES