ក្រោយ ឆាគ្រិត យ៉ែមណាម ចូលរោងការជាមួយ អែន សាធារណជនបានផ្តោតអារម្មណ៍តាមដានអតីតភរិយា វុនសេន ថា តើនាងនឹងមានប្រតិកម្មដូចម្តេច?
ទីបំផុត វុនសេន បានបង្ហោះរូបភាពនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់នាងក្នុងឥរិយាបថអង្គុយគងអន្ទាក់ខ្លា ដោយអារម្មណ៍សប្បាយជាមួយនឹងការសរសេរពាក្យពេចន៍ថា “Stable antimatter” ដែលមានន័យទំនងថា គ្មានអ្វីៗធ្វើឱ្យប៉ះពាល់ឡើយ។
សារនេះហាក់ចង់បញ្ជាក់ថា ទោះជាអតីតស្វាមី រៀបការជាមួយស្រីផ្សេងក៏នាងមិនខ្វល់ដែរ ព្រោះ ចាប់តាំងពីពេលសម្រេចចិត្តដើរផ្លូវទីទៃពីគ្នា ក្នុងបេះដូងរបស់នាង លែងមានឈ្មោះ ឆាគ្រិត យ៉ែមណាម ហើយ៕