ណឺយ ឆូទិកា បានចូលខ្លួនមកបង្កើតបាតុភូតថ្មីនៃការថតម៉ូដមុនពេលសម្រាលកូន ជាមួយ ឈុតរោលរាលសិចស៊ី។ នាងបញ្ជាក់ថា កម្រងរូបភាពទាំងនេះ គឺថតទុកឱ្យកូនមើល!
អ្នកដែលបានឃើញរូបភាពចុងក្រោយបំផុត នៅក្នុងអ៊ីនស្តាក្រាមរបស់អ្នកម៉ែពពោះសែនដ៏សិចស៊ីនេះ ប្រាកដជាបើកភ្នែកធំៗភ្ញាក់ផ្អើលចំពោះភាពរោលរាលនៃការពពោះមុនពេលសម្រាលនេះមិនខាន។ អ្នកម៉ែ សិចស៊ីនិយាយថា ពេលនេះ សុំសហការជាមួយលោកប្តីអភិជន អាម ថតរូបរោលរាល ទុកឱ្យកូនមើលម្តង។
រូបភាពរបស់អនាគតអ្នកម្តាយនេះ ពិតជាសិចស៊ីរោលរាលមែន។ ជាពិសេស រូបភាពស្ទើរអាក្រាត បើកបង្ហាញឱ្យឃើញទ្រង់ទ្រាយនៃអ្នកម្តាយដែលជិតសម្រាលកូនឱ្យឃើញយ៉ាងច្បាស់ ដោយមានលាយឡំទាំងភាពរោលរាល និងរូបភាពបែបសិល្បៈ៕