Saturday, May 11, 2024
Homeតារាបរទេសប៊ី ល្បីពេញអីុនស្តាក្រាម ពេលស្លៀកសិចស៊ីពេញទំហឹង

ប៊ី ល្បីពេញអីុនស្តាក្រាម ពេលស្លៀកសិចស៊ីពេញទំហឹង

មួយរយៈ ចុងក្រោយនេះ តារាឯកស្រី ប៊ី ណាំធិប ក្នុងវ័យ៣៤ឆ្នាំ ហាក់ដូចជាស្រវាយកភាពល្បីល្បាញខាងវិស័យសិចស៊ីពេញទំហឹងតែម្តង។ ពេលនេះ នាងបានធ្វើឱ្យហេមន្តរដូវ ត្រឡប់ជាក្តៅ រោលរាលតាមរយៈការថតរូបសិចស៊ីស្លៀក ឈុតឆែកបង្ហាញសាច់តាំងពីចុងជើងដល់ក្លៀក !
ប្រិយមិត្តដែលបានឃើញរូបសិចស៊ីរបស់ ប៊ី ណាំធិប នាំគ្នាថ្ងូរដូចព្រាប នៅពេលបានឃើញសរីរាង្គមហារោលរាលនៅក្នុងឈុត​​ឆែកតាំងពីក្រោមដល់លើនេះ ដែលនាងបានបង្ហោះក្នុងអ៊ីនស្តាក្រាមផ្ទាល់ខ្លួន។

មុននេះបន្តិច នាងទើបតែធ្វើឱ្យប្រិយមិត្តភ្ញាក់ផ្អើលនៅពេលនាងចំណាយទុនដោះអាវក្រៅចេញនៅសល់តែឈុតចោមពុងខាងក្នុង ដើម្បីងាយស្រួលលូកដៃថត សេលហ្វីជាមួយប្រិយមិត្តអ្នកគាំទ្រ។ ពេលនោះ ប្រិយមិត្តខ្លះឧទានភ្ញាក់ផ្អើលខ្លាចឈុត នាងរបូតអស់ពីរាងកាយ តែត្រូវបាននាងញញឹមឆ្លើយតបវិញថា “កុំភ័យ អត់អាក្រាតទេ”។

ក្រៅពីភាពសិចស៊ីរោលរាល ប៊ី ណាំធិប នៅមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។

1-ប៊ី ណាំធិប ពេលនេះអាយុ៣៤ឆ្នាំ។ នាងជាម្ចាស់នៃ សរីរាង្គស្គម ស្តើង ដែលមានកម្ពស់ដល់ទៅ ១៧៧ម.ម ខណៈ ដែលមានទម្ងន់ត្រឹមតែ ៥០គីឡូក្រាមប៉ុណ្ណោះ។

2-ប៉ុន្តែបើទោះជានាងមានសរីរាង្គស្អាត ស្វែលយ៉ាងនេះ ក៏មានបង្កប់ចំណុចខ្សោយត្រង់ដើមទ្រូងធំទ្រលុកទ្រលន់ដូចគេ។ នេះជាដើមចម នាំឱ្យអ្នកសារព័ត៌មានផ្តល់រហស្សនាមដល់នាងថា “តារាបង្ហាញម៉ូដក្តារសន្លឹក” ព្រោះតែនាងមានដើមទ្រូងរាបដូចបន្ទះក្តារ។ ទោះជាដូច្នេះក៏ដោយ ប៊ី ប្រាប់ថា អត់ខ្វល់ទេ ព្រោះដើមទ្រូងតូចអាចសិចស៊ីបានដែរ។

3-ប៊ី បញ្ចប់មធ្យមសិក្សាពីសាលារៀនបញ្ចរាជានុសន ផ្នែកសិល្បៈ ភាសាអាល្លឺម៉ង់ ហើយក៏ធ្លាប់សិក្សាផ្នែកសារគមនាគមន៍ នៅមហាវិទ្យាល័យ រាជភ័ដ្ឋ សួនសុខណាន់ថា។

4-កាលពីតូចៗ ប៊ី ពុំធ្លាប់មានបំណងចង់ក្លាយជាតារាបង្ហាញម៉ូដទេ ព្រោះក្តីសុបិនរបស់នាងគឺនារីអាកាសចរណ៍។

5-ប៊ី ចូលសិល្បៈតាំងពីអាយុ១៤ឆ្នាំ ដោយការថតផ្សាយពាណិជ្ជកម្ម Jaspal ជាលើកដំបូង

6-ឃើញនាងអង់អាចស្វាហាប់បែបនេះ ការពិតនាងជានារីអៀនប្រៀនច្រើន។

7-ប៊ី បានឆ្លងកាត់ការងារសិល្បៈគ្រប់រសជាតិ ទាំងក្នុងឋានៈជាអ្នកសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ និងតារាផ្សាយពាណិជ្ជកម្ម។ មើលទៅនាងដូចជាពូកែគ្រប់ផ្នែកទាំងអស់ តែអ្វីដែលនាងពុំថ្នឹកសោះ គឺការងារពិធីករ។

8-នាងស្ថិតក្នុងវិស័យសិល្បៈ ២០ឆ្នាំ សម្តែងកុនល្ខោន រាប់សិបរឿង និងជាតារានិមិត្តរូបសិចស៊ីទៀត តែជឿឬទេថា នាងមិនធ្លាប់ថើបបឺតជញ្ជក់មាត់ មែនទែននោះ! គ្រប់រឿងដែលមានឆាកស្នេហា នាងតែងតែប្រើមុមកាមេរ៉ាជួយ និងការសម្តែងដែលប្រើអារម្មណ៍ដូចមែនទែនវិញ។ នាងប្រាប់ថា បើប្រើអារម្មណ៍បានល្អ យើងមិនចាំបាច់ចំណាយខ្លួនប្រាណ ក៏អាចធ្វើឱ្យទស្សនិកជនជឿបានដែរ។

9-មិនត្រឹមតែមិនថើបបឺតមាត់ទេ សូម្បីតែឆាកសិចស៊ីអាក្រាតកាយ ផុតផើយ ឬដើរបង្ហាញម៉ូដឈុតខាងក្នុង ថតឈុតហែលទឹក ក៏នាងស្ទើរតែមិនទទួលដែរ ព្រោះនាងមិនចូលចិត្តបើកបង្ហាញសរីរាង្គប៉ុន្មានទេ ដោយសារតែយល់ថាសរីរាង្គខ្លួនឯងមិនស្អាតគ្រប់គ្រាន់។

10-អាថ៌កំបាំងនៃការមានសរីរាង្គស្អាតស្វែលរបស់ ប៊ី គឺការរត់មួយអាទិត្យ ៣ដង ម្តង១ម៉ោង។ ក្រៅពីនេះ ក៏មានការវាយសី និងហែលទឹក។ សំខាន់ នាងតែងស្រស់ស្រូបអាហារពេល ព្រឹកជានិច្ច ព្រោះការបរិភោគពេលព្រឹកធ្វើឱ្យរាងកាយទាញយកថាមពលទៅដុតបំផ្លាញក្នុងពេលថ្ងៃ នៃការងារ។ វិធីនេះជួយឱ្យមិនឃ្លាន និងមិនមានក្បាលពោះ។

11-ប៊ី កម្រ Follow បុរសនៅក្នុងអ៊ីនស្តាក្រាមណាស់ ព្រោះនាងចូលចិត្តមើលស្រីស្អាតជាង។

12-តារាសិចស៊ីនេះ មានម្ចាស់បេះដូងហើយ គឺបុរសក្នុងសង្គមអភិជន ហ៊ិម អ៊ិសរៈ ដែលជាអ្នកជំនួញមាសដ៏ធំនៅប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ប៊ី ប្រាប់ថា មិនមែនស្រលាញ់គេ ដោយសារតែគេជាអ្នកមានទេ តែមកពីគេមនុស្សខិតខំធ្វើការងាររកស៊ី រកលុយដោយខ្លួនឯង។

13-លក្ខណៈបុរសក្នុងសុបិនរបស់ ប៊ី មិនចាំបាច់សង្ហា ឬមានស្តុកស្តម្ភទេ។ សំខាន់គឺឱ្យមើលឃើញ សមរម្យ ចេះស្គាល់កាលៈទេសៈ និងចេះរៀបចំខ្លួន។ ត្រឹមតែប៉ុណ្ណឹង ក៏អាចយកឈ្នះបេះដូងរបស់នាងបានហើយ៕

RELATED ARTICLES