Thursday, December 5, 2024
Homeតារាបរទេសប៉ក និង តាក់ ៖ នេះជាស្នេហ៍ចុងក្រោយបំផុតសម្រាប់អូននិងបងហើយ

ប៉ក និង តាក់ ៖ នេះជាស្នេហ៍ចុងក្រោយបំផុតសម្រាប់អូននិងបងហើយ

រយៈពេល១៥ឆ្នាំ នៃគូស្នេហ៍​ ម៉ារ៉ាតុង គឺលោក តាក់ ណាផាត់សារ៉ាន់ និងនាង ប៉ក ពិយធិតា មានរឿងរ៉ាវដិតចិត្តជាច្រើនដែលធ្វើឱ្យអ្នកទាំងពីរដឹងថា នេះគឺជាស្នេហាលើកចុងក្រោយហើយ។ ពួកគេពុំមានសល់បន្ទប់បេះដូងសម្រាប់អ្នកដទៃឡើយ !

ស្នេហាដែលបានចាប់បដិសន្ធិឡើងរវាងតារានិងតារា មានឱ្យឃើញជាហូរហែ។ អ្នកខ្លះស្អិតល្មួតខ្លាំងរហូតដល់ចូលរោងការ ខណៈដែលគូមួយចំនួនធំទៀត ថ្វីបើចូលរោងការហើយ មិនយូរប៉ុន្មាន ក៏ត្រូវបែកបាក់គ្នាក្រោមពហុហេតុផល។ តែពុំមែនគូស្នេហ៍តារាសុទ្ធតែមានទីបញ្ចប់ដោយការបែកបាក់គ្នាឡើយ ព្រោះនៅមានគូស្នេហ៍ខ្លះទៀត ដែលស្រលាញ់បីបាច់មើលថែទាំគ្នាអស់រយៈពេលយ៉ាងយូរ ដោយពុំធ្លាប់មានរឿងប្រេះឆា។ គំរូនៃគូស្នេហ៍ចុងក្រោយនេះគឺគូ ប៉ក ពិយធិតា និងតាក់ ណាផាត់សារ៉ាន់ មីត្រធីររោត។ ពេលនេះ ពួកគេទាំងពីរបានចូលខ្លួនមកចែករំលែកបទពិសោធន៍ស្នេហា ព្រមទាំងតំណាលរឿងផ្សេងៗដែលបានកើតឡើងក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។

តាក់ និង ប៉ក ចាប់ផ្តើមសច្ចភាពដែលមនុស្សទូទៅមើលឃើញថា “ពួកយើងត្រូវបានគេចំអន់ថា ជាគូស្នេហ៍ម៉ារ៉ាតុង ព្រោះយើងស្គាល់គ្នា ១៥ ចូល ១៦ឆ្នាំហើយ។ យើងឃើញមុខគ្នារហូត តែមិនចេះធុញទ្រាន់។ ថ្ងៃណាដែលយើងពុំបានឃើញមុខគ្នា ទើបជារឿងចម្លែក”។

រួចអ្នកទាំងពីរក៏វិលត្រឡប់ទៅកាន់អតីតកាល ពេលដែលពួកគេទើបស្រលាញ់គ្នាថ្មីថ្មោងថា “កាលនោះក្រុមគ្រួសារ ប៉ក មិនចូលចិត្ត តាក់ ទេ។ មានម្តងនោះ តាក់ មកផ្ទះ ហើយចាស់ៗគាត់គិតថា តាក់ នៅក្នុងបន្ទប់ជាមួយ ប៉ក តែពីរនាក់តទល់។ ពួកគាត់ស្រែកជេរ “អាកូនឆ្កែ បើគ្រាន់បើចេញមក អញដឹងថា ពួននៅក្នុងទូ ឆាប់ចេញមក បើជាកូនប្រុស”។ ការពិត ពួកគាត់យល់ច្រឡំ ព្រោះតាក់ ពុំបាននៅក្នុងបន្ទប់ទេ។ ចាប់ពីថ្ងៃនោះមក ចាស់ៗចាប់ផ្តើមស្គាល់ចិត្តគំនិត តាក់ កាន់តែច្រើន ហើយអ្វីៗក៏ផ្លាស់ប្តូរ។ ក្រោយឆ្លងកាត់រឿងចាស់ៗរួចហើយ ក៏ទាក់ទងគ្នារហូតចូលដល់ឆ្នាំទី៧ ដែលជាឆ្នាំអថ័នលេខ៧។ តែគូយើងអាចឆ្លងផុតមកបាន មកពីយើងមិនជឿ។ វាមិនមានពិតទេ ហើយគូរបស់យើងក៏បានបង្ហាញឱ្យឃើញថា រឿងនេះមិនពិតឡើយ។

ក្រៅពីនេះ លោកតាក់ ក៏បានទម្លាយឱ្យដឹងពីភាគីស្រីថា “ប៉ក ជាមនុស្សប្រចណ្ឌខ្លាំងណាស់ ប្រចណ្ឌយកតែមែនទែន។ ដូចជាចុងក្រោយនេះ ខ្ញុំទៅជាមួយមិត្តភក្តិ ប៉ក ក៏សួរដេញដោលអស់អាចម៍អស់នោម ដូចជាសួរថា ទៅណា? ទៅជាមួយអ្នកណា? មានស្រីទៅដែរឬអត់? គឺបែបនេះរហូត បើយើងមិនបានទៅជាមួយគ្នា។ ចំណុចនេះ បើយើងយល់និងចាត់ទុកថា ជារឿងគួរឱ្យស្រលាញ់ ព្រោះមកពីនាងស្រលាញ់ ទើបប្រចណ្ឌ។ បើឱ្យនិយាយពីសេចក្តីស្នេហា ខ្ញុំអាចនិយាយបាន តែមួយម៉ាត់ថា វាគឺជាស្នេហាលើកចុងក្រោយ ព្រោះមិនដឹងថា នឹងប្រគល់ទៅឱ្យនរណាទៀត”។

ប៉ក ចូលក្នុងវិស័យសិល្បៈ ជិត២០ឆ្នាំហើយ។ នាងគឺជាតារាដែលគេទទួលស្គាល់ថាមានរូបសម្រស់មិនព្រមរុះរោយតាមពេលវេលា។ ដូច្នេះមិនចម្លែកទេ ដែលនាងមានមន្តស្នេហ៍ក្រាស់ក្រែល រហូតដល់លោក តាក់ មិនចេះនឿយណាយ ហើយប្រកាសថា ប៉ក ជាគូស្នេហ៍ចុងក្រោយក្នុងជីវិត៕

RELATED ARTICLES