Thursday, April 18, 2024
Homeកីឡាអន្ដរជាតិរ៉ូនីៈ​ ម៉ូ​រី​ញ៉ូ​ នឹង​ជួយ​ឲ្យ​បិ​សាច​ក្រហម​ Man Utd​ វិល​ត្រឡប់​ទៅ​អតីត​កាល​វិញ​

រ៉ូនីៈ​ ម៉ូ​រី​ញ៉ូ​ នឹង​ជួយ​ឲ្យ​បិ​សាច​ក្រហម​ Man Utd​ វិល​ត្រឡប់​ទៅ​អតីត​កាល​វិញ​

នៅក្នុងទីលានហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ទី៣១ មករា ២០១៦ កីឡាករខ្សែប្រយុទ្ធចាស់វស្សា រ៉ូនី បាននិយាយ ថា ក្រុមបិសាចក្រហម Man Utd នឹងវិលទៅរកភាពជោគជ័យសារជាថ្មីឡើងវិញ ក្នុងរជ្ជកាលដឹកនាំគ្រូបង្វឹកថ្មី លោក ចូសេ ម៉ូរីញ៉ូ។

maxresdefault-(1)

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ដេលី ម៉េល កីឡាករវ័យ ៣០ឆ្នាំ បាននិយាយថា៖’’សម្រាប់រដូវកាលថ្មីនេះ យើងមានគ្រូបង្វឹកថ្មី និងមានកីឡាករល្អៗជាច្រើន ដូច្នេះខ្ញុំគិតថា យើងអាចប្រជែងយកជើងឯកបាន’’។

រ៉ូនីបានបន្តទៀតថា កីឡាករល្អៗដូចជា Zlatan Ibrahimovic, Pogba , Anthony Martial និង  Rashford គឺជាឆ្អឹងកងដ៏រឹងមាំរបស់យើង។

Mourinho

ព័ត៌មានលម្អិតមានចុះនៅក្នុងទំព័រកាសែត នគរធំ

ដោយ៖ ហេង ដេត

 

RELATED ARTICLES