Monday, September 23, 2024
Homeតារាខ្មែរពីង រ៉ូហ្សា បង្អួតសម្រស់សិចស៊ី ប្រុសៗជ្រួលជ្រើម

ពីង រ៉ូហ្សា បង្អួតសម្រស់សិចស៊ី ប្រុសៗជ្រួលជ្រើម

នៅថ្ងៃទី២៦ វិច្ឆិកា ម្សិលមិញនេះតារាភាពយន្តរូបស្រស់កញ្ញាពីង រ៉ូហ្សា បានបង្ហោះរូបភាពសិចស៊ីគួរឲ្យភ្ញាក់ផ្អើលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលធ្វើឲ្យបុរសៗមួយចំនួនជ្រួលជ្រើមប្រាថ្នាចង់បាននាងមកនែបនិត្យ។

មួយរយៈចុងក្រោយនេះបើទោះបីអាជីពសិល្បៈរបស់កញ្ញាពីង រ៉ូហ្សា ហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែរូបសម្រស់របស់នាងវិញហាក់កាន់តែទាក់ទាញលេចធ្លោ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះម្សិលមិញនេះនាងបានបង្ហោះរូបភាពសិចស៊ី ស្លៀកឈុតប៊ីគីនី គួរឲ្យស្រើបស្រាល។ក្រោយពេលបង្ហោះរូបភាពសិចស៊ីទាំងនោះអ្នកលេងហ្វេសប៊ុក ជាច្រើនបានបង្ហាញការចាប់អារម្មណ៍និងមានការលើកសរសើរនាងមិនដាច់ពីមាត់។មិនត្រឹមតែប៉ុណ្ណោះតាមដំណឹងថា ក៏ធ្វើឲ្យបុរសៗអ្នកមា​​នមួយចំនួនជ្រួលជ្រើមចង់បាននាងថ្នាក់ថ្នមផងដែរ។

កញ្ញាពីង រ៉ូហ្សា បានថ្លែងឲ្យដឹងថា រូបភាពឈុតប៊ីគីនី ដែលនាងទើបបង្ហោះនោះគឺនាងថតនៅពេលនាងហែលទឹកលេងនៅថ្ងៃសំរាកលំហែកាយ។នាងថា ពិតជាមានការចាប់អារម្មណ៍មែនក្រោយពេលបង្ហោះតែនាងថា គ្មានបំណងបង្អួតសម្រស់សិចស៊ីធ្វើឲ្យបុរសណាជ្រួលជ្រើមទេគឺគ្រាន់តែបង្ហោះរំសាយអារម្មណ៍ដែលអត់ផ្សុកតែប៉ុណ្ណោះ។រ៉ូហ្សា បន្ថែមថា ការស្លៀកពាក់សិចស៊ីជាចំណង់ចំណូលចិត្តរបស់នាងប៉ុន្តែយ៉ាងណានាងមិនឲ្យសិចស៊ីជ្រុលរហូតទទួលរងការរិះគន់ពីមហាជននោះដែរ។តែទន្ទឹមនឹងនោះនាងក៏សុំអធ្យាស្រ័យផងដែរប្រសិនបើការស្លៀកពាក់របស់នាងធ្វើឲ្យទស្សនិកជនមួយចំនួនមិនសប្បាយចិត្ត។

រ៉ូហ្សា បានសារភាពថា ការស្លៀកពាក់សិចស៊ីរបស់នាងពិតជាទទួលបានការចាប់រម្មណ៍ខ្លាំងមែនដែលក្រៅពីការលើកសរសើរក៏មានបុរសមួយចំនួនតាមចែចង់សុំស្នេហ៍នាងផងដែរប៉ុន្តែនាងមិនទាន់អើពើសម្រេចចិត្តជ្រើសរើសបុរសណាជាដៃគូជីវិតនៅឡើយទេ។ម្យ៉ាងនាងចង់ទុកបេះដូងឲ្យនៅទំនេរដើម្បីលេងសិល្បៈកសាងប្រជាប្រិយភាពសិន។

កញ្ញាពីង រ៉ូហ្សា បានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះនាងមិនសូវទទួលការងារសិល្បៈទេដោយសារតែជាប់រវល់ការងារផ្ទាល់ខ្លួនមួយចំនួនទើបរាងស្ងប់ស្ងាត់បន្តិច។ប៉ុន្តែពុំបានន័យថា​នាងបោះបង់អាជីពសិល្បៈនោះទេគឺនាងនិងទទួលពេញទំហឹងជាថ្មីក្នុងពេលឆាប់ៗនេះដើម្បីពង្រឹងប្រជាប្រិយភាពឡើងវិញ។

ក្រៅពីជាពិធីការិនី ជាតារាបង្ហាញម៉ូដនៅក្នុងក្រុមCambodia super model ដែលដឹកនាំដោយឌួង ហ្សូរីដា កញ្ញាពីង រ៉ូហ្សា ក៏ជាតារាភាពយន្តលេចធ្លោមួយរូបផងដែរដែលនាងធ្លាប់លេចមុខនៅក្នុងភាពយន្តខ្នាតធំនិងរឿងភាគមួយចំនួនផងដែរហើយនាងបានបង្ហាញពីគោលជំហរថានឹងប្រឹងពង្រឹងការគាំទ្រលើវិថីសិល្បៈបន្ថែមទៀតស្របពេលដែលនាងចូលចិត្តបង្អួតសម្រស់សិចស៊ី៕

 

RELATED ARTICLES