Monday, September 23, 2024
Homeតារាខ្មែរមាស សុខសោភា ពញាក់អារម្មណ៍អ្នកគាំទ្រនៅ AEON Mall

មាស សុខសោភា ពញាក់អារម្មណ៍អ្នកគាំទ្រនៅ AEON Mall

ក្នុងឈុតអាវសសំពត់ខ្លីក្រហម ទម្លាក់សក់ខ្មៅរលោងចុះមកវែងប្រះស្មា នាងមាស សុខ សោភា ដែលជាអ្នកតំណាងឱ្យទូរស័ព្ទដៃម៉ាក Huawei នៅកម្ពុជានោះបានច្រៀងផងរាំផង នៅផ្សារទំនើប AEON Mall កាលពីល្ងាចថ្ងៃ ទី២៥ ខែវិច្ឆិកា ២០១៧ ដោយផ្សព្វផ្សាយនូវផលិតផលថ្មីជាផ្លូវការគឺ Nova2i។ ភ្ញៀវជាច្រើនដែលដើរកម្សាន្តនៅផ្សារទំនើបនោះបាន នាំគ្នាមកចោមរោមមើលតារាចម្រៀងមាស សុខសោភា ហើយពួកគេបានសរសើរថាតារាថោន រូបនេះពិតជារាំសាហាវជាងមុនមែនព្រោះក្បាច់ រាំយ៉ាងរស់រវើកខ្លាំងជាងឱក សុគន្ធកញ្ញា ផង។

មាស សុខសោភា បានថ្លែងថា “មួយរយៈ នេះខ្ញុំជាប់រវល់ចុះនៅតាមខេត្តច្រើនអ៊ីចឹងមិន សូវបានជួបបងប្អូនយើងនៅទីនេះទេ ឥឡូវបាន មកជួបហើយមានតែច្រៀងសម្តែងឱ្យ ធាន ទាំង អស់បានជក់ចិត្តម្តង។ តែសូមបងប្អូនកុំភ្លេចណា បើគាំទ្រមាស សុខសោភា កុំភ្លេចគាំទ្រ Nova2i ដែលជាផលិតផលកំពុងពេញនិយមសម្រាប់ យុវវ័យនិងបងប្អូនយើងដែលចូលចិត្តទូរស័ព្ទមាន កាមេរ៉ាច្បាស់ល្អក្នុងការសែលហ្វី”។

មាស សុខសោភា បានស៊ីលុយក្រុមហ៊ុន Huawei រាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗក្រោយធ្វើជា BA ផ្តាច់មុខនៅប្រទេសកម្ពុជាមកហើយឱ្យតែមានព្រឹត្តិការណ៍ធំៗរបស់ Huawei គឺតារា ចម្រៀងរូបនេះតែងតែចេញឃោសនា តាមរយៈការច្រៀង រាំ ដើម្បីអូសទាញអ្នកគាំទ្រឱ្យមក ចោមរោមជាមួយនាងផងនិងបានមើលពីផលិត ផលរបស់ទូរស័ព្ទនេះផងដែរ។ ដោយឡែកការ បង្ហញខ្លួនកណ្តាលផ្សារទំនើប AEON Mall នេះនាងមាស សុខសោភា ច្រៀងបទល្បីៗរបស់ ខ្លួនមានដូចជា បទ“មេឃកំពុងភ្លៀងហើយ”, “ម្នាក់ឯងមិនស្លាប់ទេ” ជាដើម ដោយមាន ទាំងកូនក្មេងតូចៗច្រៀងតាមនាងទៀតផង។

តារាចម្រៀងមាស សុខសោភា ស្ថិតក្នុង ចំណោមអ្នកចម្រៀងស្រីជួរមុខគេដែលអាចរក ប្រាក់ចំណូលបានច្រើនប្រចាំឆ្នាំដោយតម្លៃខ្លួន នាងច្រៀង១កម្មវិធីស៊ីថ្លៃជាង២ពាន់ដុល្លាឯណោះ ទើបធ្វើឱ្យអ្នកចម្រៀងដែលធ្លាប់មានប្រវត្តិកម្សត់ ធ្លាប់ធ្វើការបានប្រាក់ខែត្រឹម៦០ដុល្លារក្នុង១ឆ្នាំ នោះមានជីវភាពហ៊ឺហាជិះរថយន្តទំនើប Land cruiser V8 តម្លៃជិត១០ម៉ឺនដុល្លារ ទិញវីឡា ជាង២០ម៉ឺនដុល្លារ និងមានដីធ្លីមួយចំនួនទៀត ផងដែរ។

ទោះជាយ៉ាងណានាងមាស សុខសោភា ដែលរួមរស់ជាមួយប្តីអាណិកជនខ្មែរនៅកាណាដា លោកអ៊ឹត រ៉ាដា ១១ឆ្នាំនោះនៅមិនទាន់មាន ស្រមោលក្នុងការដឹកដៃប្តីចូលក្រាបផ្ទឹមឡើយ បន្ទាប់ពីលុបគម្រោងធ្វើកូនក្រមុំកាលពីឆ្នាំ២០០៩ នោះ។ ប្រភពបានឱ្យដឹងថា នាងមាស សុខសោភា មិនទាន់ហ៊ានប្រថុយរៀបការព្រោះតែនាងខ្លាច ធ្លាក់កូដច្រៀងលែងល្បីគេលែងហៅថតស្ពតទៀត ទើបពន្យារពេលរហូតដល់៨ឆ្នាំនេះ។ ប៉ុន្តែមាស សុខសោភា ហាក់មានការភ្ញាក់ផ្អើលខ្លាំងនៅ ពេលដែលមានដំណឹងថា មិត្តភក្តិដ៏ជិតដិតបំផុត របស់នាងគឺសុគន្ធ និសា នឹងលាភាពក្រមុំនៅ ឆ្នាំត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ២០១៧ នេះហើយ ខណៈដែលនាងឱក សុគន្ធកញ្ញា ជាគូប្រជែង នោះគឺនឹងត្រូវដឹកដៃសង្សារថ្មីលោកអ៊ឹង សុខលី ប្អូនថៅកែផលិតកម្មហង្សមាស ចូលរោងការ នៅឆ្នាំ២០១៨ ដែរ។ ប្រភពបានឱ្យដឹងថានាង មាស សុខសោភា រង់ចាំអ៊ុតមើលតារាស្រីទាំង ២គឺសុគន្ធ និសា និងឱក សុគន្ធកញ្ញា នេះថា តើពេលដែលពួកគេមានប្តីហើយនៅតែល្បីទៀត ឬក៍ធ្លាក់ចុះហើយបើនិសា-កញ្ញា នៅតែល្បីគឺ សោភា នឹងព្រមចូលរោងការដែរតែបើតារា ទាំង២ចុះខ្សោយគឺកុំថាឡើយពន្យារពេលរៀប ការ១០ឆ្នាំ ទោះជា២០ឆ្នាំទៀតក៏នាងមិនព្រម ចូលរោងការជាដាច់ខាតគឺសាងស្នេហ៍ដូចអឺរ៉ុប ជាបន្តទៀត ដើម្បីរក្សារភាពល្បីជួរមុខគេបាន និងកុំឱ្យរបូតចេញពី BA របស់ Huawei ដែលកើបលុយក្នុង១ឆ្នាំម៉ឺនដុល្លារនោះ៕

RELATED ARTICLES