Monday, November 25, 2024
Homeតារាខ្មែរមិនធម្មតា!បងស្រីម៉ាដូណា បើកហាងកែសម្ផស្សអស់ជាងកន្លះលានដុល្លារ

មិនធម្មតា!បងស្រីម៉ាដូណា បើកហាងកែសម្ផស្សអស់ជាងកន្លះលានដុល្លារ

ពិតជាគួរឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ ធ្នូ កន្លងទៅនេះហាងកែសម្ផស្សដែលមានយីហោឈ្មោះ«Venus»បានបើកសម្ភោធយ៉ាងអធិកអធមនៅតាមបណ្ដោយផ្លូវ២០០៤ ទល់មុខសាលាអត្តរជាតិន័រប្រ៊ីដ ខណៈដែលគេដឹងថា ហាងកែសម្ផស្សនេះជាហាងបងស្រីជីដូនមួយរបស់លោកម៉ាដូណា ដែលបានបោះទុនវិនិយោគជាងកន្លះលានដុល្លារ ជាមួយចិន កូរ៉េ និងតៃវ៉ាន់។


លោកម៉ាដូណា បានថ្លែងឲ្យដឹងថា នេះជាអាជីវកម្មរបស់បងស្រីជីដូនមួយរបស់លោកដែលមានភាគហ៊ុនជាមួយចិន កូរ៉េ និងតៃវ៉ាន់ ដែលមានសេវាកម្មថែរក្សាសម្ផស្សតាមបែបធម្មជាតិ ខណៈដែលហាងនេះល្បីឈ្មោះពេញនិយមនៅកូរ៉េ និងនៅទីក្រុងប៉េកាំង។លោកម៉ាដូណា ក៏បានឲ្យដឹងដែរថា លោកមានតួនាទីជាអ្នកជួយជ្រោមជ្រែងខាងផ្នែកទីផ្សារហើយបើទោះបីហាងនេះជាលក្ខណៈស្តង់ដាប៉ុន្តែសម្រាប់តម្លៃគឺសមរម្យដែលប្រជាជនខ្មែរយើងអាចទទួលយកបាន។ម្យ៉ាងហាងនេះគឺក្រៅពីមានសេវាកម្មល្អក៏មានផលិតផលល្អៗដែលនាំចូលពីសហរដ្ឋអាមេរិកនិងកូរ៉េ ផងដែរ។លោកថា លោកកំពុងជ្រើសរើសតារាល្បីសម្រាប់ប្រចាំហាងតែម្ដងខណៈដែលកំពុងស្ថិតនៅក្នុងការចចារតម្លៃហើយលោករំពឹងថា ហាងនេះនិងទទួលបានការគាំទ្រច្រើនពីអតិថិជន។


អ្នកស្រីអៀង ម៉ីលី បងស្រីជីដូនមួយរបស់លោកម៉ាដូណា និងជាម្ចាស់ភាគហ៊ុនបានថ្លែងឲ្យដឹងថា ហាងកែសម្ផស្សនេះបានបោះទុនវិនិយោគជាង៦០ម៉ឺនដុល្លារ ដែលបានបណ្ដាក់ទុនជាមួយកូរ៉េ តៃវ៉ាន់និងចិន។អ្នកស្រីបន្ថែមថា អ្នកស្រីអត់មានការព្រួយបារម្ភក្នុងប្រកួតប្រជែងទេបើទោះបីត្រូវប្រើដើមទុនច្រើនក្ដីត្បិតអីអ្នកស្រីយល់ថា បើសេវាកម្មល្អមានផលិតផលល្អៗនិងទទួលបានការគាំទ្រជាក់ជាពុំខានខណៈដែលដៃគូសហការណ៍ក៏មានគម្រោងពង្រីកសាខានៅស្រុកខ្មែរបន្ថែមទៀតផងដែរ។អ្នកស្រីអះអាងថា អតិថិជនដែលចង់ថែសម្រស់ដោយមិនចាំបាច់ទៅក្រៅប្រទេសទៀតទេគឺហាង«Venus»មានអ្នកឯកទេសដែលមានទេពកោសល្យខ្ពស់មកពីកូរ៉េ ចិន និងតៃវ៉ាន់ ដោយមិនឲ្យបងប្អូនខកបំណងឡើយ៕

RELATED ARTICLES