Thursday, December 5, 2024
Homeតារាបរទេសម៉ារីអូ លបចូលបន្ទប់ ម៉ៃ នៅពេលយប់ធ្វើឲ្យស្រៀវស្រើប

ម៉ារីអូ លបចូលបន្ទប់ ម៉ៃ នៅពេលយប់ធ្វើឲ្យស្រៀវស្រើប

ខ្សែរឿងថ្មី ដែលបុរសសង្ហា ម៉ារិអូ ម៉ៅរ៉ឺ សម្តែងរួមគ្នាជាមួយរាជិនីសម្រស់ ម៉ៃ ដាវិកា ត្រូវបានគេ ពណ៌នាថា មានឆាកឈុតគួរឱ្យស្រៀវស្រើបព្រឺព្រួចខ្លាំងណាស់។ ប៉ុន្តែឆាកឈុតក្នុងសាច់រឿងនៅមិនទាន់ក្តៅរោលរាលដល់ព័ត៌មានលេចឮថា ម៉ារិអូ លបចូលទៅក្នុងបន្ទប់ ម៉ៃ ដាវិដា ក្នុងពេលសន្ធិយា ។

ពេលនេះ នៅក្នុងពិភពអនឡាញមានការជជែកវែកញែកពីខ្សែរឿងភាគថៃ “បួងបាន់ចៈថន” ដែល ម៉ារិអូ ម៉ៅរ៉ឺ សម្តែងគូគ្នាជាមួយ ម៉ៃ ដាវិកា ជិតស្និទ្ធណាស់ ព្រោះខ្សែរឿងនេះមានឆាកឈុតជាច្រើនផ្តោតទៅលើឆាកស្នេហាគួរឱ្យព្រឺព្រួចរវាងតួឯកប្រុសស្រី។ គេបរិយាយថា សូម្បីតែតួឯកប្រុសក៏សាច់រឿងនេះតម្រូវឱ្យបង្អួតភាពសិចស៊ីនៃសុដន់ពណ៌ជម្ពូ ដើម្បីទាក់ទាញទស្សនិកជនដែរ។

ថ្វីបើខ្សែរឿងនេះបានក្លាយជាបរិបទសន្ទនាក្តៅគគុកក្នុងពិភពអនឡាញ តែនៅពេលចាក់បញ្ចាំងតាមទូរទស្សន៍ ជាក់ស្តែង បែរជាពុំទទួលបានអត្រាទស្សនាដូចការរំពឹងទុកសោះ។ ម៉ារិអូ ម៉ៅរ៉ឺ ដែលខំចំណាយទុនបង្អួតក្បាលដោះពណ៌ស៊ីជម្ពូ ប្រាប់ថា លោកមិនតូចចិត្ត ឬខូចចិត្តចំពោះលទ្ធផលនេះទេ ហើយលោកនឹងរក្សាទុកវាជាបទពិសោធន៍មួយ។

“វាមិនអាចទៅតាមការរំពឹងទុកទេ តែក៏ស្ថិតក្នុងចរន្តសន្ទនាយ៉ាងល្អ។ ទស្សនិកជនចូលចិត្ត និងមានអ្នកនិយាយពីរឿងនេះច្រើន។ មិនតូចចិត្តទេ! ខ្ញុំប្រឹងពេញទំហឹងហើយចំពោះការសម្តែង និងសម្រាប់តួអង្គដែលខ្ញុំសម្តែង។ ថ្វីបើមិនបានដូចក្តីរំពឹងទុក ក៏មិនតូចចិត្តដែរ។ ខ្ញុំនឹងរក្សាវាទុកជាបទពិសោធន៍សម្រាប់ជំហានបន្តទៅទៀត។

ចំណែកឆាកឈុតស្នេហាដែលត្រូវគេលើកយកមកសន្ទនាយ៉ាងក្តៅគគុកនោះ លោក ម៉ារិអូ ប្រាប់ថា លោកមិនអៀនខ្មាសក្នុងឆាកឈុតស្នេហាជាមួយ ម៉ៃ ដាវិកា ទេ តែខ្មាសគេត្រង់មានការចាប់អារម្មណ៍លើសុដន់ពណ៌ស៊ីជម្ពូរបស់លោកទៅវិញទេ។

“វាមានឆាកព្រឺព្រួចខ្លះមែន គឺឆាកដែលចាប់ផ្តើមសង្គ្រប់គ្នាហើយ… រង់ចាំមកយូរហើយ។ សូមរង់ចាំទស្សនាចុះ។ ខ្ញុំនិងអូន ម៉ៃ ពួកយើងស្និទ្ធស្នាលគ្នាស្រាប់ទៅហើយ ដូច្នោះមិនអៀនខ្មាសអ្វីទេ គ្រាន់តែត្រូវសុំអនុញ្ញាតគ្នាមុនប៉ុណ្ណោះ។ សម្រាប់សរីរាង្គរបស់ខ្ញុំក៏មានការហ្វឹកហាត់ឱ្យឡើងសាច់ដុំ ដើម្បីមើលឃើញសមសួនពេលចូលកាមេរ៉ា។ បាទមានអ្នកចំអែចំអន់លេង។ មហាជនផ្តោតអារម្មណ៍ទៅលើក្បាលសុដន់…ខ្ញុំអៀន”។

ថ្វីបើអត្រាទស្សនាមិនដូចការរំពឹងទុក ប៉ុន្តែចរន្តខ្សឹបខ្សៀវពាក់ព័ន្ធនឹងតួឯកប្រុសស្រីវិញ គឺក្តៅ គគុកតែម្តង។ ជាពិសេស ដំណឹងថា ម៉ារិអូ លបចូលទៅក្នុងបន្ទប់របស់ ម៉ៃ ដាវិកា ក្នុងពេលរាត្រី ដើម្បីលេងឆាកស្នេហាក្រៅការសម្តែង។ ជួបប្រធានបទក្តៅគគុកបែបនេះ ម៉ារិអូ ពុំអាចសម្ងំនៅ ស្ងៀមបានឡើយ ប្រញាប់ចេញមកបដិសេធថា ៖

“អត់មានទេបាទ! កណ្តាលយប់ ខ្ញុំអត់បានលបទៅណាទេ។ ភាគច្រើនមានអត្ថបទរឿង ហើយក៏ភ្ញាក់ទៅធ្វើការ។ ភាគច្រើនដែលមានចេញចូលបន្ទប់គ្នាគឺជាមិត្តប្រុសៗ មកហាត់សមសម្តែង ជាមួយគ្នា។ រឿងបែបនេះ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំសុំនិយាយត្រង់ថា ខ្ញុំអត់មានស្អីទេ។ វាមិនពិតទេ។ នាំគ្នានិយាយបែបនេះ អូនម៉ៃ ខូចខាតណា៎។ រឿងរួមការងារដូចបងប្អូន ហើយអូន ម៉ៃ ក៏ជាប្អូន ដ៏គួរឱ្យស្រលាញ់។ ខ្ញុំសុំគាំទ្រពួកយើងក្នុងការសម្តែងចុះ ឯជីវិតពិតគ្មានទេ!”៕

RELATED ARTICLES