ជានារីអាស៊ីអាគ្នេយ៍តែម្នាក់គត់ ដែលបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផល Louis Vuitton យ៉ាយ៉ា ប្រាប់ថា ជាមោទនភាពធំណាស់ ដែលពិភពលោកបានបើកទ្វារចំហធំទូលាយសម្រាប់នាង…។
នាងបន្ថែមថា រំភើបស្ទើរទប់សំឡេងរីករាយពុំបានពេលត្រូវ Louis Vuitton ជ្រើសរើសនាងធ្វើជាអ្នកផ្សព្វផ្សាយរបស់គេ។ នាងជាស្ត្រីថៃតែម្នាក់គត់នៅអាស៊ីអាគ្នេយ៍ ដែលមានភ័ព្វវាសនា បានទទួលឱកាសនេះ។ នាងពុំដឹងថា ហេតុអ្វីបានជាគេជ្រើសរើសរូបនាងឡើយ ហើយនាងសារភាពថា នេះជាពិភពថ្មីមួយដែលនាងពុំធ្លាប់ស្គាល់។
“ចាប់ពីដើមឆ្នាំមកម៉្លេះ បើគេមានពិធីអ្វី ខ្ញុំក៏ត្រូវទៅចូលរួមដែរ។ វាជាពិភពថ្មីមួយទៀតសម្រាប់ខ្ញុំ។ ពេលឈានជើងចូលទៅកន្លែងមួយ ដែលពុំមានស្គាល់អ្នកណាសោះ យើងពុំដឹងថា ត្រូវធ្វើដូចម្តេចឡើយ។ តែខ្ញុំក៏បានឆ្លងកាត់ទៅដោយល្អ។ ខ្ញុំមិនដឹងថា ហេតុអ្វីគេជ្រើសរើសរូបខ្ញុំ។ រំភើបណាស់ស្ទើរតែស្រែកហ៊ោ”។
នាងទទួលស្គាល់ថា ពិភពលោកបើកចំហកាន់តែទូលាយសម្រាប់នាង ហើយនាងក៏រំភើបរីករាយដែលអ្នកសិល្បៈបរទេសស្គាល់នាងច្រើន។
“វាបានបើកចំហពិភពលោកកាន់តែទូលាយ។ ខ្ញុំទៅទីនោះ មានមនុស្សស្គាល់កាន់តែច្រើន។ ពួកគេសួរថា YAYA From Thailand? ខ្ញុំក៏ឆ្លើយទៅវិញ Yes That’s me ! មានមោទនភាពណាស់។ អ្នកសិល្បៈបរទេសក៏ស្គាល់ច្រើន។ ខ្ញុំទៅច្រើនដងហើយ។ ពេលទៅម្តងៗខ្ញុំក៏ជម្រាបសួរគេមុន។ វាជាទម្លាប់ទៅហើយ។ យើងមិនដឹងថា ផ្តើមកិច្ចសន្ទនាដូចម្តេច ក៏ជម្រាបសួរទៅ”។
យ៉ាយ៉ា ប្រាប់ថាឱកាសគ្រិស្តម៉ាស ខាងមុខនេះ គឺជាលើកដំបូងហើយដែលនាងប្រារឰធ្វើនៅប្រទេសថៃ។
“វាជាពេលវេលាដ៏ប្រពៃបំផុតក្នុងឆ្នាំនេះ តាមគំនិតរបស់ខ្ញុំ។ នេះជាឆ្នាំដំបូងក្នុងចំណោមច្រើនឆ្នាំកន្លងមកនេះ ដែលខ្ញុំមានឱកាសបាននៅប្រទេសថៃ ព្រោះនៅរង់ចាំចូលរួមមង្គលការបងគី (ម៉ារគីរ៉ាស៊ី)។ បងគី រៀបការចំថ្ងៃគ្រិស្តម៉ាសតែម្តង”។
ក្នុងពេលដែលនាងរីករាយក្នុងការជួបជុំជាមួយបងប្អូននៅស្រុកថៃ សំណព្វចិត្ត ណាដេត របស់នាងឯណោះវិញ បែរជាចេញទៅកម្សាន្តនៅប្រទេសអៃស៍ឡែនដ៍ ជាមួយម្តាយគេទៅវិញ។ តែនេះពុំបានន័យថា ពួកគេមានបញ្ហាអ្វីនោះទេ។ កាយឆ្ងាយតែបេះដូងគេជិតបង្កើយ។ ជាពិសេស ម្តាយ ណាដេត បាន Tag រូបមកឱ្យ យ៉ាយ៉ា រហូតដល់នាងប្រាប់ថា នាងខ្មាសគេ ព្រោះត្រូវមហាជនយល់ថា ម្តាយក្មេក Tag រូបឱ្យកូនប្រុសស្រី៕