Thursday, December 5, 2024
Homeតារាបរទេសមិនគួរឲ្យជឿ! ម៉ាក សុំខមាទោសអតីតសង្សាររបស់ យ៉ាយ៉ា

មិនគួរឲ្យជឿ! ម៉ាក សុំខមាទោសអតីតសង្សាររបស់ យ៉ាយ៉ា

មហាជនកំពុងចាប់អារម្មណ៍នៅពេលតារាឯករូបសង្ហា ម៉ាក ព្រិន សុផារ៉ាត់ “សុំខមាទោសលាសាងផ្នួស” ចំពោះលោក ចេតណ័ដ្ឋផុង ដែលជាអតីតសង្សារបច្ចុប្បន្នរបស់ខ្លួន។ មហាជនចង់ដឹងថា តើ ឃិម បឺលី មានអារម្មណ៍បែបណានៅពេលឃើញសង្សារបច្ចុប្បន្ន “សុំខមាទោសបួស” ចំពោះអតីតសង្សារបែបនេះ?

ជារឿងគួរឱ្យជ្រះថ្លាខ្លាំងណាស់ នៅពេលមានរូបភាព ម៉ាក ព្រិន សុផារ៉ាត់ “សុំខមាទោសលាបួស” ចំពោះបុគ្គលមួយចំនួន ដូចជា ជិមមយុឆត្រ័ មឿនប្រសិទ្ធិវេត, ចា យុតស៊ិនី និងលោក ចេតណ័ដ្ឋផុង មឿនប្រសិទ្ធិវេត ដែលជាអតីតសង្សាររបស់ ឃិម បឺលី អែនធៀមស៊ិរិ។

ទីបំផុត ឃិម បឺលី បានបង្ហើបពីរឿងនេះថា “ជារឿងប្រពៃចា៎។ ខ្ញុំមានអារម្មណ៍ថា ជារឿងត្រឹមត្រូវហើយ ព្រោះយ៉ាងណា យើងក៏ជាក្មេង។ រូបភាពទាំងនោះ ខ្ញុំមានអារម្មណ៍យ៉ាងម៉េច? គឺមិនមានអារម្មណ៍យ៉ាងម៉េចទេ ក៏ត្រេកអរជាមួយគាត់។ នេះជិតដល់ថ្ងៃហើយ ខ្ញុំដូចជាពុំទាន់បានត្រៀមខ្លួនអ្វីណាស់ណាទេ។ ចំណែកបង ម៉ាក ឃើញគាត់ទន្ទេញធម៌។ ពេលនេះទន្ទេញចាំហើយ។ ចំពោះរឿងដែលត្រូវគេចាប់អារម្មណ៍លើរឿងនោះ (រឿងសង្សារចាស់) វាជារឿងកន្លងផុតទៅហើយ។ សុំកុំផ្តោតតែលើរូបនោះ គួរផ្តោតលើចេតនារម្មណ៍វិញ និងសុំគិតក្នុងផ្លូវវិជ្ជមានផង។ ខ្ញុំមិនខ្វល់ពីរឿងនេះទេ។ វាជារឿងធម្មតា។ បង ម៉ាក អត់បានឃើញព័ត៌មាននេះទេ។ បង ម៉ាក គាត់ឈប់លេងបណ្តាញទំនាក់ទំនងសង្គមមួយរយៈមកហើយ”។

ជាមួយគ្នានេះ ឃិម សរសើរ ម៉ាក ដែលមានលក្ខណៈសង្រួមច្រើន តែនាងប្រាប់ថា មិនដល់ថ្នាក់ផ្លាស់ប្តូរខ្លាំងពីខ្នងដៃទៅបាតដៃទេ។

“ពេលនេះ សង្រួមច្រើន។ គាត់ព្យាយាមស្ងប់ស្ងៀមនៅតែនឹងផ្ទះ មិនសូវបើកបររថយន្តទៅណាទេ។ គាត់តាំងចិត្តណាស់។ សួរថា គាត់ផ្លាស់ប្តូរច្រើនទេ? អត់ដឹងទេ។ សូមរង់ចាំដល់ថ្ងៃនោះមែនទែន តើនឹងចេញមកក្នុងរូបភាពណា គាត់មិនដល់ថ្នាក់សង្រួមណាស់ណាពេកទេ។ តែក៏មាន ពេលដែលយើងលួចនិយាយរឿងដើមគេ គាត់ក៏សើចបែបខំសង្រួម។ គាត់មិនដល់ថ្នាក់ផ្លាស់ប្តូរពីខ្នងដៃទៅបាតដៃទេ។ គាត់ព្យាយាមសម្របសម្រួលខ្លួន។ ចំពោះរឿងដែលប្រិយមិត្តសង្ស័យថា គាត់ឈប់លេងអ៊ិនស្ត្រាក្រាម ប្រហែលពួកយើងមានបញ្ហា គឺអត់ទេ។ គាត់ឈប់លេង ដើម្បីត្រៀមខ្លួនបួស”៕

RELATED ARTICLES