Saturday, April 27, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវប្រវត្តិ មហាសេដ្ឋីអចលន ទ្រព្យហុងកុង លី កាស៊ីង

ប្រវត្តិ មហាសេដ្ឋីអចលន ទ្រព្យហុងកុង លី កាស៊ីង

ធុរកិច្ចជនល្បីៗ៖ លោក លី កាស៊ីង ជាសហគ្រិនហុងកុង និងជាអ្នកស្នេហាជាតិ ម្នាក់ក្នុង ចំណោមអ្នក មាន ទ្រព្យ សម្បត្តិ ច្រើនជាង គេបំផុត នៅក្នុងតំបន់អាស៊ី។

លោក លី គឺជាអ្នកមាន ឥទ្ធិពលមួយរូប ក្នុងទឹកដី កំណើតរបស់លោក ជាពិសេសក្នុងចំណោម អ្នកជំនួញល្បីៗនៅក្នុងឧបទ្វីប អាស៊ីទាំងមូល។

លោកគឺជាប្រធាន ក្រុមប្រឹក្សានៃ ក្រុមហ៊ុន Hutchison Whampoa Limited (HWL) ដែល បច្ចុប្បន្នបាន បិទទ្វារ ហើយតែថ្មីៗនេះ លើបានបម្រើការ ជាប្រធាន ក្រុមហ៊ុន Cheung Kong Holdings ដែលជា សាជីវកម្មពហុផលិតផល ចម្រុះជាតិសាសន៍ ឈានមុខគេ នៅក្រុងហុងកុង។

ជាងនេះទៅទៀត លោកមានមុខ ជំនួញជាច្រើន ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ នៅក្នុងវិស័យ ខុសៗគ្នាដូចជា អចលនទ្រព្យ កំពង់ផែ អគ្គិសនី ទូរគមនាគមន៍ និងអ៊ីនធើរណេត

ដំណើរដើមទង នៃភាពជោគជ័យ ដ៏ចម្លែកអស្ចារ្យ របស់លោក គឺការពិតមួយដែលផុស ចេញពីគំនិត របស់លោក។លោក លី កាស៊ីង បានចាប់កំណើត ក្នុងត្រកូលអ្នក មានជីវភាព ក្រីក្រក្នុងប្រទេស ចិនដីគោក តែលោកបានចាកចេញមក កាន់ក្រុងហុងកុង ជាជនភៀស ខ្លួនម្នាក់បន្ទាប់ពីជនជាតិជប៉ុន ចូលឈ្លានពានក្នុងឆ្នាំ១៩៤០។

លោកក៏បានបាត់បង់ ឳពុកជាទីស្រលាញ់ តាំងពីលោកនៅវ័យ ក្មេងហើយ ត្រូវបានបង្ខំ ឲ្យធ្វើការងារមួយ ក្នុងដោយអាយុ ទើបតែ១៥ឆ្នាំប៉ុណ្ណោះ។ព្រោះតែភាព ឆ្លាតវៃ ការខិតខំប្រឹង ប្រែងធ្វើការ និងការ ប្តេជ្ញាចិត្ត របស់ក្មេងប្រុងរូបនេះ(លី កាស៊ីង) បានជំរុញ ឲ្យលោកបង្កើតនូវមុខ ជំនួញផ្ទាល់ ខ្លួននៅក្នុងឆ្នាំ នោះហើយបាន រីកចំរើនឡើងប្រែក្លាយជាឧស្សាហករនាំមុខ គេមួយរូប នៅទូទាំង ក្រុងហុងកុង។

7

កុមារភាពនិងជីវិតដើមដំបូង

  • លោក លី កាស៊ីង កើតនៅក្នុង ទីក្រុង ឆាវចូវ (Chaozhou) ខេត្តក្វាងតុង ប្រទេសចិន នៅថ្ងៃ២៩កក្កដាឆ្នាំ១៩២៨។គ្រួសារ របស់លោកជាអ្នក កម្រិតថ្នាក់មធ្យម ឳពុករបស់ លោកមានមុខរបរ ជាគ្រូបង្រៀន និងជានាយក សាលាបឋមសិក្សាមួយ ក្នុងស្រុក។
  • លោកបានធំធាត់ ឡើងក្នុងអំឡុងពេលនៃ ភាពចលាចលផ្នែក នយោបាយដ៏ខ្លាំងក្លា បំផុតក្នុងប្រទេសចិន។គ្រួសារលោកបានចាក ចេញទៅកាន់ ក្រុងហុងកុងក្នុងឆ្នាំ ១៩៤០បន្ទាប់ពីជនជាតិ ជប៉ុនចូលឈ្លានពានប្រទេសចិន។គ្រួសារ របស់លោកបាន ពុះពារតស៊ូ នៅក្នុងការ បង្កើតឡើងនូវ ជីវភាពរស់នៅ សារជាថ្មីក្នុងបរិយាកាស ជុំវិញថ្មីសម្រាប់ ពួកគាត់នៅ ពេលសោកនាដកម្ម ធំៗដទៃទៀត បានកើត ឡើងចំពោះគ្រួសារលោកក្នុង រយៈពេល៣ឆ្នាំ។ឳពុក របស់លោកលី បានចាប់ផ្តើម មានជំងឺឈឺថ្កាត់ ដោយរោគ របេងហើយបានស្លាប់ បាត់បង់ជីវិត នៅក្នុងពេល ដែលលោក មានអាយុ ទើបតែ១៥ឆ្នាំ។
  • ចាប់ពីពេល នោះមកលោក ត្រូវបានបង្ខំ ចិត្តឲ្យបោះបង់ ការសិក្សាហើយ មកចាប់យក ការងារ មួយវិញ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅរបស់ ក្រុមគ្រួសារលោក។លោកបានចាប់ ផ្តើមប្រកបការងារក្នុង ក្រុមហ៊ុនអាជីវកម្មប្លាស្ទិកក្នុង មុខតំណែងជាអ្នក លក់ខ្សែនាឡិកជ័រប្លាកស្ទិក និងខ្សែក្រវ៉ាត់ ជាដើម។លោកធ្វើការយ៉ាង លំបាកជារឿយៗ គឺធ្វើការ១៦ម៉ោង ក្នុងមួយថ្ងៃ។

ប៉ុន្មានឆ្នាំចុងក្រោយ

  • បន្ទាប់ពីការរីកចំរើន ក្នុងបទពិសោធន៍ ការងារដែល អាចវាយតម្លៃ បានក្នុងឧស្សាហកម្ម ប្លាស្ទិក លោក លី មានសមត្ថភាព អាចបង្កើតអាជីវកម្ម ផ្ទាល់ខ្លួនបាន គឺក្រុមហ៊ុន ប្លាស្ទិកមួយឈ្មោះ Cheung Kong ក្នុងឆ្នាំ១៩៥០។ ដំបូងឡើយក្រុមហ៊ុន មួយនេះផលិត បានផ្កាសិប្បនិម្មិត និងនាំចេញ ផលិតផលនេះទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក។រហូតមកដល់ ទសវត្សរ៍ឆ្នាំ១៩៥០ក្រុមហ៊ុន នេះបានបង្ហាញ ឲ្យឃើញពីកំណើនដ៏រឹងមាំ ហើយលោក លី ក៏ចាប់ផ្តើមស្វែងរក ឱកាសនៅក្នុងការពង្រីក មុខជំនួញរបស់ លោកតែ ម្តងទៅ។
  • លោកបានទិញ រោងចក្រដំបូងរបស់ លោកក្នុងឆ្នាំ១៩៥៨ ហើយនេះក៏ ជាលើកទី១នៃការ វិនិយោគ លើអចលនទ្រព្យជា ច្រើនរបស់លោក ផងដែរ។នៅក្នុងឆ្នាំ ដែលអំណោយផល ល្អលោកបានផ្លាស់ប្តូរ ការផ្តោត លើក្រុមហ៊ុនប្លាស្ទិក របស់លោកដោយផ្ទេរ ឬបង្វែរមកចូល ក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ វិញ។
  • មុខជំនួញរីកចំរើន ជឿនលឿននៅប៉ុន្មាន ឆ្នាំក្រោយពីការផ្លាស់ប្តូរ ចំណាប់អារម្មណ៍ របស់លោកនោះក្រុមហ៊ុនបានប្តូរ ឈ្មោះមកជា Cheung Kong Holdings ក្នុងឆ្នាំ១៩៧១។ហើយវាក៏ ត្រូវបាន ចុះក្នុងបញ្ជីការជួញដូរផ្សារ មូលបត្រក្រុងហុង កុងក្នុងឆ្នាំ១៩៧២។
  • លោកបានពង្រីក អាជីវកម្មរបស់លោក ដោយការទិញយក ក្រុមហ៊ុន Hutchison Whampoa ពីក្រុមហ៊ុន HSBC ក្នុងឆ្នាំ១៩៧៩។
  • លោក លី កាស៊ីង មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៣,៥ប៊ីលានដុល្លារគិតមកដល់ឆ្នាំ២០១៥។

6

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES