Friday, April 26, 2024
Homeព័ត៌មានជាតិពុទ្ធោ!!! លឿនពេកហើយ ទាំងមនុស្ស ទាំងម៉ូតូ ចូលប្រឡាយ

ពុទ្ធោ!!! លឿនពេកហើយ ទាំងមនុស្ស ទាំងម៉ូតូ ចូលប្រឡាយ

ខេត្តរតនគិរី ៖ នារីវ័យក្មេងម្នាក់ មានចិត្តព្រហើនមិនចាញ់ក្មេងស្ទាវប៉ុន្មានឡើយ ដោយបើកម៉ូតូកែច្នៃបោះពួយយ៉ាងលឿនដូចហោះ  ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលទៅក្នុងប្រឡាយ បណ្តាលឱ្យបាក់កស្លាប់នៅកន្លែងកើតហេតុ ភ្លាមៗយ៉ាងអាណោចអាធ័ម គ្មានអ្នកណាម្នាក់អាចចូលទៅសង្គ្រោះទាន់ពេលវេលាបានឡើយ។

ករណីនារីវ័យក្មេងជិះម៉ូតូល្បឿនលឿនជ្រុលធ្លាក់ចូលក្នុងប្រឡាយ ដួលបាក់កស្លាប់នេះ បានកើតឡើងនៅតាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅភូមិកាណាតធំ ឃុំតាឡាវ  ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

នារីរងគ្រោះដែលជិះម៉ូតូធ្លាក់ផ្លូវបាក់កស្លាប់នេះ មានឈ្មោះផាន់ ស្រីកា អាយុ២៣ឆ្នាំ បើកម៉ូតូកែច្នៃម្នាក់ឯង អត់ស្លាកលេខ មានទីលំនៅក្នុងមូលដ្ឋានខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានបើកម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើបោះពួយយ៉ាងលឿន មិនដឹងជាមានការសំខាន់ទៅជួបអ្នកណាឡើយ មិនខ្លាចជួបគ្រោះថ្នាក់អ្វីទាំងអស់។ លុះពេលមកដល់ចំណុចកើតហេតុ ដោយសារតែនារីរងគ្រោះបើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន មិនអាចគ្រប់គ្រងដៃចង្កូតបាន ក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹក បណ្តាលឱ្យបាក់កនៅជាប់ម៉ូតូ ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះ ពលរដ្ឋនៅកន្លែងកើតហេតុ បានរត់ទៅកន្លែងកើតហេតុ បំណងជួយសង្គ្រោះនារីរងគ្រោះដែរ តែហួសពេលបាត់ទៅហើយ ពោលគឺនារីរងគ្រោះស្លាប់បាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់មូលដ្ឋាន ដើម្បីពិនិត្យ និងដឹងថា នារីរងគ្រោះពិតជាជិះម៉ូតូធ្លាក់ផ្លូវដោយខ្លួនឯងបាក់កស្លាប់  ទើបធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារ យកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES