Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិទំហំ​ទុន​វិនិយោគ​នៅ​កម្ពុជា​កើន​ដល់​ជាង​១៩​ពាន់​លាន​ដុល្លារ

ទំហំ​ទុន​វិនិយោគ​នៅ​កម្ពុជា​កើន​ដល់​ជាង​១៩​ពាន់​លាន​ដុល្លារ

មិនខុសពីការប្រកាសកន្លងមក ដែលបាន បង្ហាញថា គម្រោងវិនិយោគនៅក្នុងប្រទេស កម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាជួយជំរុញឱ្យវិស័យអភិវឌ្ឍន៍ជាតិ មាន សន្ទុះ។ របាយការណ៍ថ្មីមួយក៏បានបង្ហាញដែរថា គិតត្រឹមឆ្នាំ២០១៤ប៉ុណ្ណោះ ទំហំទុនវិនិយោគ ដែលហូរពីបរទេស(FDI)តួលេខកើនឡើង គឺមានដល់ទំហំ១៩ពាន់លានដុល្លារ។ នេះជាការ ហក់ខ្ពស់ ដោយសារសន្ទុះកើននៅមិនទាន់រាប់ បញ្ចូលតួលេខបន្ទាប់ពីឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ដែលកាន់តែមានកម្រិតឈានឡើងលើវិស័យ  សាងសង់អគារខ្ពស់ៗនោះផង។

យោងតាមរបាយការណ៍ពីធនាគារជាតិ នៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែន ការ បានអះអាងថា ការវិនិយោគដោយផ្ទាល់ របស់បរទេស មានកម្រិតកាន់តែប្រសើរឡើង បើធៀបនឹងដំណាក់កាលមុនៗ ដែលកម្ពុជាអាច មានសមត្ថភាពទាក់ទាញវិនិយោគិនតិចតួច ហើយជនបរទេសទាំងនោះ ក៏ច្រើនបោះទុនលើ គម្រោងវិនិយោគមិនសូវគគ្រឹកគគ្រេងដូចមុន។ របាយការណ៍នេះបញ្ជាក់ថា គិតពីក្រោយកម្ពុ-ជា ទទួលបានភាពស្ងប់សុខស្តីពីនយោបាយ រហូតមកដល់២០១៤ ទំហំទុនពីបរទេសប៉ាន់-ស្មានលើការវិនិយោគ បានឈានដល់ជាង១៩ ពាន់លានដុល្លារអាមេរិក ខណៈដែលតួលេខ នេះ បើរាប់បញ្ចូល ទាំងគម្រោងវិនិយោគនៅ ឆ្នាំ២០១៥ និង២០១៦ ក្នុងឆមាសទី១ទៀត គឺពិតជាមានចំនួនច្រើនជាងនេះដាច់ឆ្ងាយ ដោយ សារតែ២ឆ្នាំចុងក្រោយ ការបណ្តាក់ទុនរបស់ បរទេសមានចំនួនកើនប្លែក ជាពិសេសលើសំ-ណង់ខុនដូ បុរី និងការវិនិយោគលើកោះជាដើម។ របាយការណ៍អង្កេតនេះ បានអះអាងថា ធាតុ ដ៏សំខាន់ក្នុងការពង្រឹងគុណភាពលើស្ថិតិវិនិយោគ ផ្ទាល់ពីបរទេស និងដើម្បីបំពេញតម្រូវការកើន ឡើងពីសំណាក់អ្នកប្រើប្រាស់ទិន្នន័យ ដែល មានដូចជា រាជរដ្ឋាភិបាល ស្ថាប័ន ហិរញ្ញវត្ថុ អន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងអ្នកវិនិយោគ ជាដើម គឺដាច់ខាតត្រូវតែមានភាពច្បាស់លាស់ និងមានការផ្សព្វផ្សាយដោយទូលំទូលាយ ទើប ជាចលករទាក់ទាញកាន់តែខ្លាំងថែមទៀតសម្រាប់ គម្រោងវិនិយោគរបស់បរទេស។

EC2

របាយការណ៍នោះ បានបញ្ជាក់ថា កម្រិត នៃការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានប៉ាន់-ស្មានជាទឹកប្រាក់ប្រមាណ ១៩,២ពាន់លានដុល្លារ ដោយវិស័យកម្មន្តសាលមាន២៤% វិស័យអចលន ទ្រព្យមាន១៥% កសិកម្មមាន១៤% វិស័យ ហិរញ្ញវត្ថុមាន១២%វិស័យថាមពលមាន១១% និងវិស័យសេវាកម្មស្នាក់នៅ និងម្ហូបអាហារ ១១%។ វិស័យនេះ ត្រូវបានប្រកាសថា មាន ការស្ទុះឡើងព្រមគ្នានាពេលចុងក្រោយ បើ ទោះជាស្ថានភាពនយោបាយ បានធ្វើឱ្យមានកម្រិត រំជើបរំជួលដល់ក្រុមវិនិយោគិនបរទេសមួយចំនួន ឱ្យស្ទាក់ស្ទើរលើគម្រោងពង្រីកដើមទុន ឬបោះ ទុនថ្មីដើម្បីមុខជំនួញ។

ក្រុមអ្នកវិភាគបានអះអាងថា ទិន្នន័យដែល បានព្យាករគ្រាន់តែការប៉ាន់ស្មានដោយមិនបាន បូកបញ្ចូលនូវភាពជាក់ស្តែងចុងក្រោយប៉ុណ្ណោះ ត្បិតបើមើលតាមសន្ទុះជាក់លាក់ គឺមិនមែន១៩ ពាន់លានដុល្លារនោះទេ។ យ៉ាងណាក៏ដោយ ក្រុមអ្នកសេដ្ឋកិច្ចដដែលក៏បានព្រមានពីការធ្លាក់ ចុះផងដែរ ប្រសិនបើការបណ្តាក់ទុនរបស់បរ-ទេស មិនមានការត្រួតពិនិត្យណាមួយធ្វើឱ្យក្រុម ហ៊ុនខ្លះ ចេះតែបង្កព្យុះភ្លៀងបណ្តាលឱ្យប៉ះពាល់ ដល់មុខមាត់កម្ពុជា ហើយធ្វើឱ្យក្រុមហ៊ុនបរ-ទេសផ្សេងទៀត មើលឃើញពីចំណុចខ្សោយ របស់កម្ពុជា ដែលនាំឱ្យទំនុកចិត្តធំមួយនឹងត្រូវ បាត់បង់។ នៅក្នុងវេទិកាសេដ្ឋកិច្ចនាពេលកន្លង មក មានការលើកឡើងថា ក្រុមហ៊ុនខ្លះបាន បណ្តាក់ទុនដោយរដ្ឋាភិបាល មិនបានសិក្សាពីទំហំ ដើមទុនជាក់លាក់ ហើយនៅទីបំផុតក្រុមហ៊ុន ទាំងនោះក៏ត្រូវបះជើង ធ្វើឱ្យមានការសាយ ភាយព័ត៌មានថាការបណ្តាក់ទុននៅកម្ពុជា មិន មានជំហានទៅមុខ និងពិបាកទទួលផលចំណេញ។

លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចរមែង បញ្ជាក់ថា ការសម្រុកចូលច្រើនរបស់ក្រុមវិនិ-យោគិន គឺជារឿងប្រសើរមួយសម្រាប់ប្រទេស ដែលត្រូវការកាអភិវឌ្ឍន៍។ ប៉ុន្តែជារឿងពិបាក ណាស់ប្រសិនបើកម្ពុជា ខ្វះចន្លោះក្នុងការទាម ទារឱ្យក្រុមហ៊ុនទាំងនោះ បង្ហាញពីដើមទុន និងផែនការវិនិយោគ ដើម្បីកុំឱ្យកម្ពុជាឃើញ មានតែគម្រោង ប៉ុន្តែចុងក្រោយចេះតែមាន បញ្ហាបណ្តាលឱ្យក្រុមហ៊ុនដួល។ ក្រុមហ៊ុនដួល នាំឱ្យក្រុមហ៊ុនដែលមានគំនិតប្រកួតប្រជែងលើ មុខជំនួញស្ទាក់ស្ទើរ។ យ៉ាងណាក៏ដោយលោក ថា ក្រុមអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា មិនសូវកើតមានបញ្ហាក្ស័យធននោះទេ ដោយ សារតែក្រុមហ៊ុនដែលបានចូលមកភាគច្រើនគឺ បានសិក្សាផែនការច្បាស់លាស់។

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាល រងធនាគារជាតិនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា ទំហំទុនពិតប្រាកដនៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុង ប្រទេសកម្ពុជា FDI គឺប្រទេសភាគ ច្រើនមកពីតំបន់អាស៊ី ដោយក្នុងនោះគ្រាន់តែបណ្តា ប្រទេសនៅអាស៊ីមានទំហំវិនិយោគជិត៩០%។ លោកស្រីថា ប្រទេសចិនមានការវិនិយោគធំ ជាងគេ គឺប្រមាណ៤០% ក្នុងពេលដែលប្រ-ទេសជាសមាជិកអាស៊ាន មានប្រមាញជា២២% និងក្រៅពីនោះបណ្តាប្រទេសនៅក្រៅតំបន់ដូច ជាអឺរ៉ុប អូស្ត្រាលី និងអាមេរិកជាដើម។ លោក ស្រីបន្តថា ការកើនឡើងនូវលំហូរវិនិយោគ ដោយផ្ទាល់ពីបរទេស គឺមានន័យថា បរទេស យកគម្រោងការងារ និងមកបើកទីផ្សារការងារ ឱ្យកម្ពុជា ហើយមិនភ័យបញ្ហាក្រុមហ៊ុនបរទេស ទាំងនោះបោះបង់ចោលគម្រោងវិនិយោគ ដូច គ្នាការចូលមកវិនិយោគតាមរយៈដៃគូក្នុងស្រុក។ ក្នុងនោះ លោកស្រីថា ស្ថានភាពរីកចម្រើនលើ គ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ក៏ជាកត្តាធំ មួយដែលជួយឱ្យគម្រោងវិនិយោគ កើនដល់១៩ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់មួយផងដែរ។

លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច មួយរូបដែរ បានអះអាងថា កម្ពុជាមិនអាចទុក ចិត្តតែលើរបាយការណ៍អង្កេតបានទេ គឺចាំបាច់ ត្រូវតែមើលជាក់ស្តែងលើគម្រោងវិនិយោគនោះ បន្ថែមទៀត ទើបអាចប្រាកដថា អ្វីដែលបាន លើកឡើងគឺមានចំណុចត្រឹមត្រូវ ឬយ៉ាងណា។ យ៉ាងណាក៏ដោយលោកថា ទំហំវិនិយោគឈាន ដល់១៩ពាន់លានដុល្លារ គឺជាចំនួនខ្ពស់មួយបើ ទោះមិនទាន់ស្មើនឹងការវិនិយោគរបស់ប្រទេស ភាគច្រើនដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ដូចកម្ពុជា៕

ដោយ ៖ ប៉េង លី

RELATED ARTICLES