Thursday, April 18, 2024
Homeព័ត៌មានជាតិស្រីម៉ាស្សាចោទប្រុសស្រាតខោមើលប្រដាប់ភេទ ទារ៥ម៉ឺនរៀល

ស្រីម៉ាស្សាចោទប្រុសស្រាតខោមើលប្រដាប់ភេទ ទារ៥ម៉ឺនរៀល

ភ្នំពេញ ៖ បុរសម្នាក់បានចូលទៅរកសេវាកោសជប់ នៅហាងកោសជប់១កន្លែង រួចក៏ត្រូវនារីកោសជប់ម្នាក់ បានបបួលវ៉ៃសិច តែបុរសនោះមិនយល់ព្រម ក៏ធ្វើឱ្យនារីរូបនោះច្រឡោតខឹង ស្រែកឆោឡោថា ខាងប្រុសចាប់នាងស្រាតខោ និងទារលុយ៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទ តែខាងប្រុសប្រកែក ទើបធ្វើឱ្យកើតជាជម្លោះបែកផ្សែងផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំខ្លួនភាគីទាំងពីរទៅសាកសួរ។

ករណីជម្លោះរឿងចូលកោសជប់បបួលវ៉ៃសិចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះកោសជប់ម៉ាស្សាមួយកន្លែង យីហោកោសជប់ម៉ាស្សា២៤ម៉ោង មានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៧១  ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ភាគីបុរសដែលអះអាងថា ត្រូវនារីម៉ាស្សាបបួលវ៉ៃសិចមិនព្រម ទើបធ្វើឱ្យផ្ទុះជម្លោះឡើងនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យជាង៣០ឆ្នាំ ស្លៀកខោពណ៌ប្រផេះ ពាក់អាវយឺត និងពាក់អាវរងាដៃវែង ពណ៌សលាយក្រហម លាយខៀវ និងជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ។ ចំណែកនារីម៉ាស្សាដែលជាគូទំនាស់  មិនស្គាល់អត្តសញ្ញាណដូចគ្នា និងមានវ័យប្រមាណជាង២០ឆ្នាំ ធ្វើការនិងស្នាក់នៅក្នុងហាងកោសជប់ម៉ាស្សា២៤ម៉ោងខាងលើ។

តាមសម្តីភាគីបុរសខាងលើ បានអះអាងថា នៅមុនពេលកើតហេតុ ដោយសារតែគាត់មិនសូវស្រួលខ្លួន ទើបគាត់បានជិះម៉ូតូឆៀងចូលទៅរកសេវាកោសជប់នៅហាងកោសជប់ខាងលើ និងត្រូវនារីកោសជប់ម្នាក់បានមកទទួលបម្រើសេវាគាត់។ លុះពេលចូលដល់ក្នុងបន្ទប់កោសជប់ ដែលត្រូវខណ្ឌដោយជញ្ជាំងក្តារកុងប្លាកេ ចំហរទ្វារ បិទដោយវាំងនន គាត់បានដោះអាវ ដើម្បីឱ្យនារីខាងលើកោសខ្យល់ ស្រាប់តែភ្លាមនោះ នារីរូបនោះបានបបួលគាត់វ៉ៃសិច តែគាត់មិនយល់ព្រម ស្រាប់តែធ្វើឱ្យនារីរូបនោះខឹងច្រឡោត ក៏ស្រែកឆោឡោថា គាត់បានចាប់ស្រាតខោនាង និងវ៉ៃសិចនាងមិនឱ្យលុយ ព្រមទាំងទារលុយចំនួន៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទនាងទៀតផង ទើបធ្វើឱ្យគាត់កើតទុក្ខមិនខុសចិត្ត ក៏រករឿងឈ្លោះប្រកែកបែកផ្សែង ទើបត្រូវខាងភាគីនារីម៉ាស្សា មានគ្នា៤នាក់ ក្នុងនោះមានប្រុសម្នាក់ផង បាននាំគ្នាចាប់ឃាត់គាត់ទុកបម្រុងធ្វើស៊ី តែក្រោយមកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ នាំខ្លួនភាគីទាំងពីរទៅសាកសួរ។

ចំណែកភាគីនារីម៉ាស្សាវិញ បាននិយាយថា តាមពិតរឿងរ៉ាវមិនដូចអ្វីដែលបុរសខាងលើចោទប្រកាន់នោះឡើយ ដោយនៅមុនពេលកើតហេតុបុរសរូបនោះ បានចូលមករកសេវាកោសជប់ និងបានហៅនាងឱ្យកោសជប់ឱ្យ លុះពេលចូលដល់ក្នុងបន្ទប់ ខាងប្រុសក៏បបួលនាងវ៉ៃសិច ចំណែកនាងក៏មិនថាអ្វីដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យកើតជាជម្លោះបែកផ្សែងនេះ ក៏ដោយសារតែខាងប្រុសទាមទារវ៉ៃសិចជាមួយនាងដោយមិនពាក់ស្រោម ទើបនាងប្រកែក ព្រោះមិនហ៊ានប្រថុយនោះឡើយ ស្រាប់តែភ្លាមនោះ បុរសខាងលើក៏ផ្ទុះកំហឹងរករឿងស្រែកឡូឡា ចោទថា នាងជាអ្នកបបួលគេវ៉ៃសិចទៅវិញ និងថែមទាំងចោទថា នាងទារថ្លៃមើលប្រដាប់ភេទដល់ទៅ៥ម៉ឺនរៀលទៀតផង តែតាមពិត គឺមិនដូចអ្វីដែលបុរសនោះនិយាយឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានព្យាយាមជួយធ្វើការសម្របសម្រួលភាគីទាំងពីរនៅនឹងកន្លែងដែរ ប៉ុន្តែដោយសារភាគីទាំងសងខាង សុទ្ធតែអះអាងយកត្រូវរៀងៗខ្លួន និងមានចិត្តចង់ឈ្នះចាញ់ដូចគ្នា ទើបមិនអាចរកដំណោះស្រាយឃើញ ហេតុនេះសមត្ថកិច្ចក៏សម្រេចនាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង៕

RELATED ARTICLES