Thursday, May 9, 2024
Homeព័ត៌មានជាតិអូននិងបងស្មោះស្ម័គ្ររួមរ័ក៤ដង ដឹងដល់ម្តាយនួនល្អង ចាប់បងដាក់គុក

អូននិងបងស្មោះស្ម័គ្ររួមរ័ក៤ដង ដឹងដល់ម្តាយនួនល្អង ចាប់បងដាក់គុក

ខេត្តបាត់ដំបង ៖ យុវវ័យប្រុសស្រី២នាក់ ខាងប្រុសអាយុ១៦ឆ្នាំ ខាងស្រីអាយុ១២ឆ្នាំ ស្រាប់តែចេះបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម រហូតជ្រុលជ្រួសដឹកដៃគ្នាឡើងឋានសួគ៌លោកីយ ចំនួន៤ដងទៀតផង លុះពេលរឿងរ៉ាវនេះបែកធ្លាយដល់ឪពុកម្តាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនភាគីខាងប្រុសដាក់ពន្ធនាគារ ក្នុងនាមអ្នកទោសស្នេហា។

ករណីគូស្នេហ៍វ័យក្មេងនាំគ្នារួមភេទ ត្រូវម្តាយខាងស្រីដឹងប្តឹងប៉ូលិសឱ្យចាប់ខាងប្រុសនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ស្ថិតនៅស្រុកសង្កែ ក្រោមបទចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយក្មេងស្រីជាអនីតិជន។

ជនសង្ស័យដែលម្តាយក្មេងស្រីរងគ្រោះប្តឹងប៉ូលិសចាប់ខ្លួននេះ ឈ្មោះរ៉ាត់ សុខចំរើន អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ ចំណែកស្ត្រីជាម្តាយក្មេងស្រី ឈ្មោះហេង កុសល អាយុ៣៧ឆ្នាំ បានប្តឹងចោទប្រកាន់ថា បានលួងលោមកូនស្រីគាត់អាយុ១២ឆ្នាំម្នាក់ យកទៅរួមភេទជាបន្តបន្ទាប់។

តាមម្តាយក្មេងស្រីរងគ្រោះ ប្រាប់សមត្ថកិច្ចថា គាត់មិនដែលដឹងថា កូនស្រីគាត់ដែលមានអាយុទើប១២ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យតាំងពីពេលណា រហូតស៊ីជម្រៅដល់ថ្នាក់រួមភេទជាមួយគ្នាបែបនេះដែរ។ ប៉ុន្តែនៅល្ងាចថ្ងៃទី១៣ ខែធ្នូ គាត់ហាក់មានការសង្ស័យ ឃើញកូនស្រីរបស់គាត់មានទឹកមុខស្លេកស្លាំងខុសប្លែកពីធម្មតា និងមានការលាក់លៀមជាមួយគាត់ច្រើន ទើបគាត់ហៅកូនស្រីសួរនាំ ទើបបែកធ្លាយរឿងអាស្រូវនេះ ដែលនាងថ្លើមធំបានជ្រុលទៅរួមភេទជាមួយជនសង្ស័យ គាត់ក៏ទៅប្តឹងសមត្ថកិច្ចចាត់ការយុវជនរូបនេះតែម្តងទៅ។

តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយសង្សារខ្លួន ឈ្មោះសុខចំរើន នេះច្រើនខែមកហើយ យ៉ាងផ្អែមល្ហែមដូចស្រមោចនិងស្ករ រហូតត្រូវបានសង្សារលួងលោមរួមភេទលើកដំបូង កាលពីដើមខែវិច្ឆិកា កន្លងទៅ ពេលនាងទៅលេងសង្សារដល់ផ្ទះពេលយប់ ហើយក្រោយមកនាងធ្លាប់រួមមេត្រីជាមួយសង្សារ បានចំនួន៤លើក ជាបន្តបន្ទាប់ និងលើកចុងក្រោយនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ តែដឹងអី ត្រូវម្តាយនាងហៅសួរនាំ ទើបនាងដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយតែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនយុវជនខាងលើ នាំមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យបានឆ្លើយសារភាពថា រួបគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះដូចម្តាយនាងចោទប្រកាន់មែន តែមិនមានការចាប់បង្ខំទេ ពោលគឺពួកគេស្រលាញ់គ្នាជាគូសង្សារ និងព្រមព្រៀងគ្នារួមភេទ តែរឿងនេះត្រូវបានបែកធ្លាយ ត្រូវម្តាយខាងស្រីប្តឹងប៉ូលិសឱ្យចាប់ខ្លួនរូបគេតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន៕

RELATED ARTICLES