Friday, March 29, 2024
Homeព័ត៌មានជាតិនារីវ័យក្មេងលូកតាអាយុ៨៥ឆ្នាំ ផ្អើលផ្សារសេរីភាព

នារីវ័យក្មេងលូកតាអាយុ៨៥ឆ្នាំ ផ្អើលផ្សារសេរីភាព

ភ្នំពេញ ៖ នារីសង្ស័យម្នាក់បានធ្វើសកម្មភាពលួចលូកកាបូបលុយពីលោកតាវ័យចំណាស់ម្នាក់ ពេលកំពុងដើរនៅក្នុងផ្សារសេរីភាព ត្រូវបានលោកតាចាប់ដៃជាប់ ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីសង្ស័យឈ្មោះ ជាតិ កែវ ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកបាទី ខេត្តតាកែវ មានមុខរបរមិនពិតប្រាកដ។ ចំណែកលោកតារងគ្រោះ ឈ្មោះ ហាក់ ស្រ៊ុន ភេទប្រុស អាយុ៨៥ ស្នាក់នៅផ្ទះលេខc1909 នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីលោកតារងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ លោកតា បានដើរពីផ្ទះ គោលបំណងមកផ្សារសេរីភាព ដើម្បីទិញរបស់របរបន្តិចបន្តួច ខណៈកំពុងដើរ ស្រាប់តែមាននារីសង្ស័យមកលូកហោប៉ាវខោរបស់គាត់បានសម្រេច ហើយលោកតាក៏ដឹងខ្លួនទាន់ បានតាមចាប់ដៃជាប់ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

សូមបញ្ជក់ផងដែរ ក្រោយពេលឆែកឆេនារីសង្ស័យរកឃើញកាបូបលុយលោកតា ដែលមានទឹកប្រាក់ជាង១០០០ដុល្លារ និងកាតផ្សេងៗទៀត។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌ៧មករា បានចុះអន្តរាគមន៍ភ្លាមៗ នាំនារីសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរេឿងចាត់ការតាមនីវិធី៕

RELATED ARTICLES